ចូល​ម៉ាស្សា​…​ច្រើនដង​បង​លង​ស្នេហ៍​អូន​ហើយ​បែកធ្លាយ​ដឹង​ដល់​ប្រពន្ធដើម​…​ផ្អើល​ហាង​រំខាន​ដល់​ប៉ូលិស​

ព្រឹត្តិការណ៍ថ្មីៗ
0
716
[wai id="5"]


…​បុរស​ម្នាក់នេះ​ក្រោយពី​ឧស្សាហ៍​ចូលទៅ​ម៉ាស្សា​ក្នុង​ហាង​ក៏​លង់​ស្នេហ៍​ស្ត្រី​ម៉ាស្សា​ម្នាក់​ចង់​ដោះដៃ​ចេញពី​ប្រពន្ធដើម ប៉ុន្តែ​បើទោះបីជា​នាង​ម៉ាស្សា​បាន​គ្រវីក្បាល​ក៏ដោយ​…​ក៏​បុរស​ចិត្តរាយមាយ​ម្នាក់នេះ​ប្រឹង​អង្វរ​ង៉ោ​ចៗ​ដូច​ខ្មោច​ទារ​ពែ​…​រហូត​ដឹង​ដល់​ប្រពន្ធដើម​វិះ​ផ្ទុះ​ការប្រយុទ្ធ​ក្នុង​ហាង​!...​។ បុរស​ម្នាក់​ដោយសារ​ឧស្សាហ៍​មិន​ស្រួលខ្លួន ហើយ​បាន​ទៅរក​កន្លែង​ម៉ាស្សា​ដើម្បី​ឲ្យ​នារី​ម៉ាស្សា រហូត​លង់​ស្នេហ៍​ដកចិត្ត​មិនបាន នឹង​បាន​សុំ​អង្វរ​ចិត្ត​នាង​ឲ្យ​ទទួល​រូបគេ​យក​ធ្វើជា​ប្តី តែ​នាង​មិន​ព្រម រហូតដល់​បែកការ​ប្រពន្ធ​ដឹង​រឿង នាំ​មួយ​គ្រួសារ​ទៅ​ឈ្លោះប្រកែក​គ្នា​ដល់​ហាង​ផ្អើល​សមត្ថកិច្ច​ចុះទៅ​ជួយ​ធ្វើ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង ១១​យប់​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​ហាង​ម៉ាស្សា​យីហោ​”៩៩៩” តាមផ្លូវ​លេខ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

ពាណិជ្ជកម្ម

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ដំបូង​ឡើង​មាន​បុរស​ម្នាក់ ជា​ម៉ូយ​ប្រចាំ​ហាង តែងតែ​ចូលទៅ​ហាង​ម៉ាស្សា​នោះ បន្ទាប់មក​បុរស​រូបនោះ​បាន​លង់​ស្នេហ៍​និង​សម្រស់​ស្ត្រី​ម៉ាស្សា ដោយ​លួច​ស្រឡាញ់ ក្នុង​ចិត្ត​តែម្នាក់ឯង រហូត​បាន​សុំ​ស្នេហ៍ និង​សុំ​អង្វរ​ចិត្ត​នាង ឲ្យ​ទទួលយក​រូប​ខ្លួន​ធ្វើជា​ប្តី​ថែមទៀត​។ ប៉ុន្តែ​នាង​មិន​ព្រម រហូត​រឿងនេះ​ត្រូវបាន​បែកធ្លាយ​ដល់​ប្រពន្ធ​ដឹង​ខឹង ក៏​ស្ទុះ​វឹង​លើក​ទាំង​កូន​ទាំង​ចៅ ទៅរក​រឿង​ដល់ផ្ទះ​ម៉ាស្សា​នេះ ផ្អើល​ដល់​សមត្ថកិច្ច​នគ​របាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះមក​ជួយ​ធ្វើ​អន្តរាគមន៍​ទាំងយប់​តែម្តង​។​


​ក្រោយ​កើតហេតុ ដោយមាន​ការអន្តរាគមន៍​ពី​សមត្ថកិច្ច​មូលដ្ឋាន ក៏​នាំ​ភាគី​ស្រីៗ​ទាំងសងខាង​យកទៅ​អប់រំ​នៅ​ប៉ុស្តិ៍ ខណៈ​បុរស​នោះ​រត់គេចខ្លួន​បាត់​ហើយ ដើម្បី​ឲ្យ​ពួកគេ​ធ្វើ​កិច្ចសន្យា បញ្ឈប់​ការ​លួច​បង្កាត់ភ្លើង​ស្នេហ៍​រវាង​ស្ត្រី​ម៉ាស្សា​និង​បុរស​ខាងលើ​ត្រឹមនេះ កុំ​បង្កបញ្ហា​ដាក់គ្នា​ទៀត ចងជើង​តែ​លោក​ប្តី​ឲ្យ​ជាប់​ទៅ ចប់​បាត់​ហើយ​៕