ព្រហ្ម​វិហារធម៌​ទើបតែ​ប្រទះ​…​លោកគ្រូ​ឆ្លៀត​ដើរ​រើស​អេតចាយ ជួយ​សិស្ស​ក្រីក្រ​កុំ​ឲ្យ​បោះបង់ចោល​សាលា​

សង្គមប្លែកៗ
0
586
[wai id="5"]


…​លោកគ្រូ​បង្រៀន​ម្នាក់នេះ​មាន​ផ្ទុះ​រស់នៅ​សមរម្យ​ហើយ​ជីវ​ភា​ក្នុង​គ្រួសារ​ក៏​សមល្មម​ទៀត​ដែរ​…​ប៉ុន្តែ​ក្រៅពី​ម៉ោង​បង្រៀន​សិស្ស​គាត់​បាន​ដើរ​តត្រុក​រើស​អេតចាយ​ដោយ​គ្មាន​ខ្មាស់អៀន​នរណា​នោះឡើយ​…​ហើយ​ទង្វើ​បែបនេះ​ក៏​ពុំមែន​ចង់រក​ប្រាក់ចំណូល​ចូល​ផ្ទុះ​នោះដែរ​…​។​បើ​ពុំមែន​អ​ញ្ជឹ​ង​នេះ ម៉េច​ក៏​លោកគ្រូ​ដើរ​រើស​អេតចាយ​…?​។​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ លោកគ្រូ​បង្រៀន ជនជាតិ​ចិន​ម្នាក់ ទទួលបាន​ការកោតសរសើ​រ​យ៉ាងខ្លាំង ពី​សំណាក់​មហាជន​ទូទៅ ក្រោយ​គេ​ដឹងថា រូបគាត់​ខំប្រឹង​ឆ្លៀតពេល​ទំនេរ​ដើរ​រើស​អេតចាយ ដើម្បី​លក់​យកលុយ​ជួយ​បង់ថ្លៃ​ចំណាយ ការសិក្សា​ដល់​សិស្ស​ក្រីក្រ​។​លោកគ្រូ He Chunyu មាន​អាយុ​៤៤​ឆ្នាំ ជា​គ្រូបង្រៀន​ម្នាក់​នៅឯ​សាលា Lingshan Township Middle School ក្នុងស្រុក Wangkui ភាគ​ខាងជើង​ខេត្ត Heilongjiang ប្រទេស​ចិន​គឺ ជា​រៀងរាល់ថ្ងៃ​លោកគ្រូ He តែង​ឆ្លៀត​ពេលទំនេរ​ពី​ការងារ ដើរ​រើស​សំបក​ដប​ប្លា​ស្ទិ​ក ក្រដាស និង​សំណល់​អេតចាយ​ជាច្រើន​ទៀត ដើម្បី​ប្រមែប្រមូល​លក់​។​
ពាណិជ្ជកម្ម

លោកគ្រូ He Chunyu មាន​អាយុ​៤៤​ឆ្នាំ ជា​គ្រូបង្រៀន​ម្នាក់​នៅឯ​សាលា Lingshan Township Middle School ក្នុងស្រុក Wangkui ភាគ​ខាងជើង​ខេត្ត Heilongjiang ប្រទេស​ចិន កាលដែល​លោកគ្រូ He សម្រេចចិត្ត​ធ្វើបែបនេះ ក៏​ដោយសារតែ​លោកគ្រូ​មាន​ទឹកចិត្ត​អាណិតអាសូរ ចំពោះ​សិស្ស​ក្រីក្រ​ដែល​គ្មាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​ចំណាយ​លើ​ថ្លៃ​សិក្សា​របស់​ពួកគេ​។​ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ ក្នុង​អាជីព​ជា​គ្រូបង្រៀន លោកគ្រូ He បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​យ៉ាងច្រើន រួមទាំង​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​អស់ ២០,០០០​យ័ន ប្រហែលជា ៣,០០០​ដុល្លារ​អាមេរិក មកហើយ តាមរយៈ​ការដើរ​រើស​អេតចាយ សន្សំ​ប្រាក់​ជួយ​បង់ថ្លៃ​សិក្សា ដល់​កូនសិស្ស​ក្រីក្រ​។​យោងតាម​ប្រភព​សារព័ត៌​មានបាន​ឲ្យ​ដឹងថា លោកគ្រូ He កើតមក​ក្នុង​ត្រកូល​គ្រួសារ​ក្រីក្រ ប៉ុន្តែ​លោក​ខិតខំ​ជម្នះ​រៀន រហូត​ទាល់តែ​ចប់​ចុង​ចប់​ដើម ដោយ​ទទួល​បានការ​ទំនុកបម្រុង ពី​បងប្អូន​សាច់ញាតិ និង​អ្នកជិតខាង​ក្នុងភូមិរ​បស់​លោក​ផងដែរ​។ ក្រោយ​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ លោក​ក៏បាន​សម្រេចចិត្ត​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ ធ្វើជា​គ្រូបង្រៀន​ដើម្បី​ជួយ​ដល់​ក្មេងៗ ក្នុង​ស្រុកភូមិ​របស់លោក​ដែលមាន​ជីវភាព​ក្រីក្រ​។​លោកគ្រូ He បាន​មានប្រសាសន៍ថា នៅពេលដែល​លោកគ្រូ​ដឹងថា មាន​ក្មេងៗ​ជាច្រើន​ក្នុង​ស្រុកភូមិ បាន​បោះបង់ចោល​ការសិក្សា ដោយសារតែ​ជីវភាព​ក្រីក្រ ក្នុងនាម​លោក​ជា​គ្រូបង្រៀន​ម្នាក់ គឺ​ពិតជា​មិន​សប្បាយចិត្ត​ទាល់តែសោះ​។ ម្យ៉ាង​ប្រាក់ខែ​គ្រូបង្រៀន​របស់លោក ក៏​ទទួលបាន​តិចតួច​មិនដឹងថា​ត្រូវ​ជួយ​សិស្ស​បាន​ដោយ​របៀប​ណា​ទេ​។ ទើប​ទីបំផុត លោក​ក៏​សម្រេចចិត្ត​ឆ្លៀតពេល​ទំនេរ​ពី​ការងារ ដើរ​រើស​អេតចាយ​នេះ ដើម្បី​ជួយ​សម្រួល​បន្ទុក​ដល់​ពួកគេ តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​តែម្តងទៅ​។​ជា​រៀងរាល់ថ្ងៃ​លោកគ្រូ He ត្រូវបាន​គេ​រាយការណ៍​ថា តែង​ឆ្លៀត​ពេលទំនេរ​ពី​ការងារ ដើរ​រើស​សំបក​ដប​ប្លា​ស្ទិ​ក ក្រដាស និង​សំណល់​អេតចាយ​ជាច្រើន​ទៀត ដើម្បី​ប្រមែប្រមូល​លក់ ។​

លោកគ្រូ He បន្តថា «​មិត្ត​រួមការ​ងារ​ជា​គ្រូបង្រៀន​ផ្សេងទៀត របស់ខ្ញុំ តែងតែ​សើចចំអក​ថា​ឲ្យ​ខ្ញុំ​ជា “​ស្តេច​សំរាម​” ឬ​ចំណែកឯ​ប្រពន្ធ​របស់ខ្ញុំ​វិញ ក៏​តែងតែ​រអ៊ូរទាំ​ពេល​ឃើញ​សម្លៀកបំពាក់​របស់ខ្ញុំ ស្មោគគ្រោក​ប្រឡាក់​ដី​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី គ្រប់គ្នា​ក៏​នៅតែ​គាំទ្រ ចំពោះ​សកម្មភាព​ដែល​ខ្ញុំ​ធ្វើ​នេះ​ផងដែរ​» ។​លោកគ្រូ He បាន​បន្ថែម​ចុងក្រោយ ធ្វើ​ឲ្យ​គ្រប់គ្នា​ស្តាប់​ហើយ​ចង់​ស្រក់​ទឹកភ្នែក​ថា​៖«​ជាការ​ពិតណាស់ អ្វីដែល​ខ្ញុំ​អាចធ្វើ​បាន​គឺមាន​កម្រិត ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា បើ​ទោះ​ស្ថិតនៅក្នុង​ស្ថានភាព​លំបាក​ក្តី កាលដែល​ខ្ញុំ​បង្ហាញ​ពី​ភាពកក់ក្តៅ និង​ការយកចិត្តទុកដាក់​ចំពោះ​សិស្ស​បែបនេះ អាច​នឹង​ជំរុញ​លើកទឹកចិត្ត​របស់​ពួកគេ ឲ្យ​កាន់តែ​ខិតខំ​ព្យាយាម​រៀនសូត្រ ជា​បន្តទៀត​ដើម្បី​អនាគត​របស់​ពួកគេ​ផងដែរ​» ៕