ដំបូង​ស្មានថា​ជា​រូង​ទន្សាយ​ធម្មតាៗ​ដល់ក​កាយ​មើល​…​ជា​រូង​របស់​មនុស្ស​សម័យ​បុព្វកាល​សោះ​!

សង្គមប្លែកៗ
0
967
[wai id="5"]


ពាណិជ្ជកម្ម

….​ដំបូង​ឡើយ​ស្មានថា​ជា​រូង​ទន្សាយ​ធម្មតាៗ​ក៏​មិនបាន​ចាប់អារម្មណ៍​នោះទេ​…​លុះ​ស្រាប់តែ​ពេល​មួយ​ក៏​កើត​មាននូវ​គំនិត​ងឿ​យ​ឆ្ងល់​ក៏​កាយ​រូង​ទន្សាយ ស្ទើរ​មិនគួរ​ឲ្យ​ចង់​ជឿ​ពីព្រោះ​ពុំមែន​ជា​រូង​ទន្សាយ​ធម្មតា​នោះឡើយ​តែ​រូង​លាក់ខ្លួន​របស់​មនុស្ស​ក្នុងសម័យ​បុព្វកាល​សោះ​។​នៅលើ​ទីវាល​របស់​គ្រួសារ​កសិករ​មួយ​ក្នុង​សង្កាត់ Shropshire ទីក្រុង West Midlands ប្រទេស​អង់គ្លេស មាន​រូង​ទន្សាយ​គួរ​ឲ្យ​សង្ស័យ​មួយកន្លែង​ដែលមាន​ជាច្រើន​រន្ធ បានធ្វើ​ឲ្យ​គេ​អាច​រកឃើញ​ទីកន្លែង​របស់​មនុស្ស​ពួន​សម្ងំ​កាលពី​សម័យបុរាណ​មិនគួរ​ឲ្យ​ជឿ​។​

​អ្នក​ថតរូប​លោក Micheael Scott មកពី​ទីក្រុង Mirmingham ប្រទេស​អង់គ្លេស បាន​ប្រទះឃើញ​កន្លែង​ប្រវត្តិសាស្ត្រ​ចំណាស់​មួយ​ក្រោម​ដី​ដែល​គេ​ជឿថា​របស់​ក្រុម Knights Templar នៅ​សតវត្ស​ទី​១៧​។ រូង​ត្រូវគេ​ហៅ​ឈ្មោះថា Caynton Caves ស្ថិតក្នុង​ដីឯកជន​មាន​ជម្រៅ​ប្រមាណ​តែ​១​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ផ្ទៃ​ខាងលើ​។ ផ្លូវ​ច្រកចូល​តូចចង្អៀត ដែល​មនុស្ស​ម្នាក់​ត្រូវ​បង្រួម​ខ្លួន​បន្តិច​ទើប​អាច​ចូល​បាន​ដោយ​ងាយស្រួល​។​ការរកឃើញ​ដំបូង​ផ្ដើមចេញពី​រូង​ទន្សាយ ដែល​គេ​មើលទៅ​សាមញ្ញ​ធម្មតា​តែ​គួរ​ឲ្យ​ងឿងឆ្ងល់ ទើប​គេ​ដើរ​មើល​រូង​តែម្ដង​។ នៅ​ខាងលើ​រូង​មាន​ដើមឈើ​តូចធំ​ដុះ​ប្រជ្រៀត​គ្នា តែ​ពេល​ចូលដល់​ខាងក្នុង​រូង គេ​សង្កេតឃើញ​មាន​សសរ​បញ្ឈរ​ទ្រ​ទម្ងន់​ជាច្រើន​ដើម មាន​ផ្លូវ​ដើរ​ទូលាយ កន្លែង​ខ្លះ​មាន​ឆ្លាក់​ជា​ក្បូរក្បាច់​គួរ​ចាប់អារម្មណ៍​ទៀតផង​។​Knights Templar ជា​ក្រុម​ដូចម្ដេច​? Templars គឺជា​កន្លែង​ទាហាន​កាតូលិក​បង្កើតឡើង​ដំបូង​នៅ​សតវត្ស​ទី​១២ ដើម្បី​ការពារ​អ្នក​កាន់សាសនា​កាតូលិក​ធ្វើដំណើរ​តាមផ្លូវ​ដ៏​គ្រោះថ្នាក់​។ សមាជិក​របស់​ក្រុម​នេះ​ស្លៀកពាក់​ដូច​សង្ឃ​តែ​កាន់​អាវុធ​ជា​សិទ្ធិ​ស្របច្បាប់​។ រូង​បែបនេះ​គេ​ប្រើ​សម្រាប់​ប្រជុំ​កិច្ចការ​សម្ងាត់ៗ និង​ធ្វើ​ធ្មប់ ឬ​ហៅ​ផ្លូវ​ងងឹត ចំពោះ​នរណាម្នាក់​។​

​អ្នក​ថតរូប​វ័យ ៣៣​ឆ្នាំ​ខាងលើ​រៀបរាប់ថា លោក​មានការ​ភ្ញាក់ផ្អើល​មែនទែន​ពេល​ឃើញ​កន្លែង​សម្ងំ​ខ្លួន​មាន​សភាព​ល្អ ដូច​ប្រាសាទ​ក្រោម​ដី​អីចឹង​។ បន្ទាប់ពី​ឃើញ​រូង​នៅ​ស្អាត​ល្អ​មិន​មានការ​បាក់បែក និង​មិនមាន​ពន្លឺ​ថ្ងៃ​អាច​ចូលដល់ គេ​បាន​យក​ភ្លើង​ទៅ​បំភ្លឺ​ជាច្រើន​កន្លែង​ដែល​ធ្វើ​ឲ្យ​រូង​នេះ កាន់តែ​គួរ​ចាប់អារម្មណ៍ ៕