រក​អុស​ប្រទះ​ចង្ក្រានហ្គាស​…​តាម​រកមុខ​យូរហើយ​ដល់​បាន​ប្រទះ​វៃ​ប្រាវ កែង​រន្ទះ​ជង្គង់​ហោះ​ចេញមក​ទាំងអស់​

សង្គមប្លែកៗ
0
1319
[wai id="5"]

[wai id="7"]
​នៅ​កណ្តាលវាល​សាធារណៈ​រឿង​វ៉ៃតប់​…​ឬក៏​ឈ្លោះប្រកែក​ដោយ​ប្រើពាក្យ​សម្តី​យ៉ាង​តឹង​ស​សៃ​ករ​ដាក់គ្នា​នោះ ទោះបីជា​បុគ្គល​ដែលមាន​សុជីវធម៌​ខ្ពស់​យ៉ាងណាក្តី​តែ​កើត​មាននូវ​ភ្លើងកំហឹង​ដល់ក​ហើយ ក្តី​អៀនខ្មាស់​ទាំង​ប៉ុន្មាន​…​មាន​គេ​មក​ចោមរោម​មើល​ដូច​ហ្វូង​ឃ្មុំ​ក្តី​ក៏​អត់​ខ្វល់​ដែរ​ទាត់​ប៉ើង​ទៅ​រៀន​ជញ្ជាំង​សិន សំខាន់​បញ្ចេញ​ភ្លើងកំហឹង​ឲ្យ​បាន​រសាយ​ពី​ក្នុង​ខ្លួន​។ វីដេអូ​ឃ្លី​ប​មួយ ត្រូវបាន​គេ​យកទៅ​បង្ហោះ​ចែកចាយ​ជា​សាធារណៈ ល្បី​ខ្លាំង​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ចំពោះ​ឈុត​ឆាក​វាយតប់​គ្នា រវាង​នារី​ម្នាក់​ដែល ជា​ប្រពន្ធដើម និង​ម្នាក់ទៀត​ជា​ស្រី​កំណាន់​របស់លោក​ប្តី​។​
ពាណិជ្ជកម្ម

​រឿងរ៉ាវ បាន​កើតឡើង​បន្ទាប់ពី​នារី ជា​ប្រពន្ធដើម តាម​ទាន់ពេល​ប្តី​កំពុង​ទទួលទាន​អាហារ​ពេល​ល្ងាច​យ៉ាង​រ៉ូ​មែន​ទិច​តែ​ពីរ​នាក់​ជាមួយ​ស្រី​កំណាន់​។ នាង​ប្រពន្ធដើម បាន​នាំ​មិត្តភក្តិ​ទៅ​ព្រួត​វាយ​យ៉ាង​ចាស់ដៃ ផ្អើល​គេ​ផ្អើល​ឯង​តែម្តង​។​គេ​ឃើញ​មាន​បុរស​ម្នាក់ ដែល​គេ​ជឿថា​ជា​ប្តី បាន​ព្យាយាម​ឃាត់​មិន​ឲ្យ​ពួកគេ ឈ្លោះប្រកែក​វាយតប់​គ្នា ប៉ុន្តែ​នារី​ជា​ប្រពន្ធដើម​និង​គ្នីគ្នា មិន​ព្រម​បញ្ឈប់​សកម្មភាព​របស់​ខ្លួន នៅតែ​បន្ត​វាយ​ធ្វើបាប នារី​រងគ្រោះ​ជា​ស្រី​កំណាន់​យ៉ាង​ចាស់ដៃ ហើយ​មនុស្ស​ជាច្រើន បាន​ត្រឹម​នាំគ្នា​ចោមរោម​មើល​ទាំង​ស្រឡាំងកាំង​ប៉ុណ្ណោះ​។​

​អ្នក​និយម​លេង​អ៊ី​ន​ធើ​ណែ​ត​ជាច្រើន បាន​បញ្ចេញមតិ​ថា នាង​ជា​ប្រពន្ធដើម​គួរ​វាយតប់​ប្តី​របស់ខ្លួន​ទើបត្រូវ ឬ​ប្រើ​វិធីសាស្ត្រ​ណាមួយ​មាន​ហេតុផល​ត្រឹមត្រូវ​អាច​ស្តាប់​គ្នា​បាន ជាជាង​បង្កជម្លោះ​អឺងកង នៅ​កណ្តាលចំណោម​មនុស្ស​ជាច្រើន គួរ​ឲ្យ​អាម៉ាស​យ៉ាង​ដូច្នេះ​៕


[wai id="6"]