រឿង​អៀនខ្មាស់​ធីប​ទុក​កៀនជញ្ជាំង​…​សំខាន់​ប្រឹងរៀន​ឲ្យ​ចេះអក្សរ​ងាយស្រួល​រក​ការងារ​ធ្វើ​

សង្គមប្លែកៗ
0
448
[wai id="5"]


...​កាលពី​នៅ​ក្មេង​...​អ្នកស្រី Shi Xiaoqin ពុំបាន​ចូល​សាលារៀន​នោះទេ​ព្រោះតែ​ជីវភាព​គ្រួសារ​ក្រីក្រ​…​លុះដល់​ពេញវ័យ​ក្រមុំ​មាន​ស្វាមី មាន​បុត្រ ជីវភាព​ក៏​នៅតែ​ក្រីក្រ​ដែល​តំរូវ​ឲ្យ​អ្នកស្រី​ត្រូវតែ​ស្វែងរក​ការងារ​ធ្វើបាន​ចំណូល ប៉ុន្តែ​ដោយសារតែ​អ្នកស្រី​អត់​ចេះអក្សរ​…​ទើប​ពិបាក​រក​ការងារ​ធ្វើ​។​ដោយសារតែ​បែបនេះ​អ្នកស្រី Shi បាន​បោះជំហាន​ចូល​សាលារៀន​ក្រោម​ការប្តេជ្ញាចិត្ត​យ៉ាង​មោះមុត​ប្រឹងរៀន​ឲ្យ​ចេះ​អាន​អក្សរ​ងាយស្រួល​រក​ការងារ​ធ្វើ​!​។ ស្ត្រី​ជា​ម្តាយ រូប នេះ​រស់នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន បានសម្រេច​ចិត្ត​ចុះឈ្មោះ​ចូលរៀន​ថ្នាក់​ម​ត្តេ​យ្យ​ជាមួយ​កូនស្រី​អាយុ​៥​ឆ្នាំ​របស់ខ្លួន​។​

ពាណិជ្ជកម្ម

​អ្នកស្រី Shi Xiaoqin បាន​សង្ឃឹមថា ការចូល​រៀន​នេះ​នឹង​អាចជួយ​ឲ្យ​ខ្លួនឯង​មាន​សមត្ថភាព​អាច​បង្រៀន​កូន​បន្ថែមទៀត ហើយក៏​ងាយស្រួល​ក្នុងការ​ស្វែងរក​ការងារ​ដែល​ល្អ​មួយ​ដែរ​។​អ្នក​ម្តាយកូន​ពីរ វ័យ ៣១​ឆ្នាំ រូបនេះ បាន​ប្រាប់​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា មាន​ហេតុផល​ច្រើនណាស់​ដែល​ធ្វើ​ឲ្យ​អ្នកស្រី​មិនអាច​ចូល​សាលា កាលពី​អ្នកស្រី​នៅ​ក្មេង ហើយ​ការដែល​គ្មាន​ចំណេះដឹង​ក្នុង​ខ្លួន​នេះ បានធ្វើ​ឲ្យ​អ្នកស្រី​ពិបាក​ក្នុងការ​ស្វែងរក​ការងារ​មែនទែន ទោះបីជា​ការងារ​នៅក្រៅ​ទី​រួម​ខេត្ត Guizhou ក៏ដោយ​។​ជំនួស​ឲ្យ​ភាពអាម៉ាស់ និង​ការ​មាក់ងាយ​ពី​អ្នកដទៃ អ្នកស្រី Shi បាន​ចូលរៀន​ជាមួយ​កូនស្រី​ដោយ​ក្តី​រីករាយ ហើយ​អ្នកស្រី​ថែមទាំង​លេង​ជាមួយ​មិត្ត​រួម​ថ្នាក់ នៅ​ម៉ោង​សម្រាក​ថែមទៀត​ផង​។​អ្នកស្រី​បាន​ប្រាប់​ទៅកាន់​សារព័ត៌មាន South China Morning Post ថា​៖«​ខ្ញុំ​មិន​ខ្វល់​ថា​នរណា​និយាយ​អ្វី​ពី​ខ្ញុំ​ទេ​។ ការដែល​មក​រៀន​ជាមួយ​កូនស្រី​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ខ្ញុំ​ទទួលបាន​ចំណេះដឹង​ទេ ថែមទាំង​អាច​ឲ្យ​ខ្ញុំ​បង្រៀន​កូនស្រី​របស់ខ្ញុំ​បានល្អ​ថែមទៀត​ផង​។​» «​នៅពេលដែល​ខ្ញុំ​អាច​ចេះ​អាន​ចេះ​សរសេរ​ហើយ​នោះ ខ្ញុំ​នឹង​អាចជួយ​បង្រៀន​កូនស្រី​របស់ខ្ញុំ​នៅផ្ទះ​បន្ថែម​បាន ហើយ​នៅពេលដែល​នាង​ធំ​ឡើង នាង​នឹង​មានឱកាស​ទទួលបាន​ការងារ​ដែល​ល្អ​។​»

​អ្នកស្រី Shi ដែល​ទើបតែ​ចូលរៀន​កាលពី​មួយខែ​មុននេះ នៅតែមាន​ទំនួល​ខុសត្រូវ​លើ​កិច្ចការងារ​ក្នុងផ្ទះ​ដដែល​។ បន្ទាប់ពី​ចេញពី​សាលា អ្នកស្រី​ត្រូវធ្វើ​ការងារ​ជាច្រើន សម្រាប់​កូនៗ និង​យាយ​តា​របស់​ពួកគេ ខណៈដែល​ប្តី​របស់​អ្នកស្រី​ត្រូវ​ទៅធ្វើ​ការ​ឆ្ងាយ​ពី​ផ្ទះ ក្នុង​កិច្ចការ​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​។​ទោះបីជា វា​ដូចជា​ពិបាក​ក្នុងការ​បែងចែក​ពេលវេលា​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​បំពេញ​កាតព្វកិច្ច​ទាំងនេះ​មែន ប៉ុន្តែ​អ្នកស្រី​នៅតែ​អាចធ្វើ​ឲ្យ​វា​មានដំណើរ​ការល្អ​៕