រំភើប​មែន​…​មិន​នឹកស្មាន​សោះ​ដាក់​ទាន 50​ដុល្លារ​កែប្រែ​ច​រឹត​កូនប្រុស​ពី​ប៉ោឡែ​មក​ឧស្សាហ​ព្យាយាម​រៀនសូត្រ និង​ការងារ​

សង្គមប្លែកៗ
0
446
[wai id="6"]


…​បុរស​ជា​ឪពុក​ម្នាក់នេះ​ថ្វីបើ​មាន​ប្រាក់​រាប់លាន​ដុល្លារ​ក្លាយជា​សេដ្ឋី តែ​រូបគេ​ហាក់​ពុំ​សូវ​សប្បាយចិត្ត​នោះឡើយ ដោយសារតែ​កូនប្រុស​មាន​ច​រឹក​ប៉ោឡែ​អត់​ជួយ​កិច្ច​ការរកស៊ី​ថែមទាំង​ខ្ជិល​រៀនសូត្រ​ទៀតផង​។ ប៉ុន្តែ​សេដ្ឋី​ម្នាក់​មាន​អាយុ ៥០​ឆ្នាំ ជា​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​មួយកន្លែង​នៅ​ប្រទេស​ចិន មាន​មនុស្ស​ជាច្រើន​នាក់​ច្រណែន​នឹង​រូបគាត់ តែ​ជីវិត​គាត់​បែរជា​គ្មាន​ក្ដី​សុខ​ទាល់តែសោះ ដោយសារតែ​កូនប្រុស​របស់គាត់​ម្នាក់​មាន​អាយុ ២២​ឆ្នាំ ជា​មនុស្ស​មិនបានការ មិន​ព្រម​ចូល​សាលារៀន រវល់​តែ​ជួបជុំ​មិត្តភក្ដិ ដើរលេង​ផឹកស៊ី ចាយលុយ​ខ្ជះខ្ជាយ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ទាំង​មិនទាន់​ចេះ​រកលុយ​ខ្លួនឯង​។​

ពាណិជ្ជកម្ម

​មាន​ថ្ងៃមួយ​សេដ្ឋី និង​កូនប្រុស បានធ្វើ​ដំណើរ​ទៅ​ស្ថានីយ៍​រថភ្លើង​ដើម្បី​ទៅ​កំសាន្ត​នៅឯ​ទីក្រុង​មួយ​។ ខណៈពេល​នោះ​លោក​សេដ្ឋី បានឃើញ​ស្ដ្រី​វ័យ​កណ្ដាល​ម្នាក់​បី​ក្មេងប្រុស​ពិការ​ដៃ​អង្គុយ​សុំទាន​នៅក្បែរនោះ គាត់​ឃើញ​ហើយ​មាន​អារម្មណ៍​អាណិត​ខ្លោចចិត្ត គាត់​ក៏បាន​ដក​លុយ​ចំនួន ៥០​ដុល្លារ ឲ្យ​ទៅ​អ្នកសុំទាន​នោះ​ក្នុងចំណោម​មនុស្សម្នា​ជាច្រើន​។ ស្ដ្រី​រូបនោះ​ត្រេកអរ​ខ្លាំងណាស់ រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​។​រយៈពេល ៤​ថ្ងៃក្រោយ​មកទៀត សេដ្ឋី​រូបនោះ​ក៏បាន​ប្រទះឃើញ​ស្ដ្រី​ដដែល អង្គុយ​សុំទាន​តែ​បែរជា​បី​ក្មេងស្រី​ម្នាក់​ផ្សេងទៀត​វិញ​ម្តង ពេលនោះ​កូនប្រុស​របស់គាត់​បាន​និយាយ​ឡើង​ថា “​ប៉ា​ឃើញ​ទេ​ថា គេ​ជា​ពួក​បោកប្រាស់​” សូម​ទូរស័ព្ទ​ទៅប្ដឹង​ប៉ូលីស​ទៅ តែ​ឪពុក​ចង់ដឹងថា ស្ដ្រី​រូបនេះ​ជា​ជន​ឆបោក ឬក៏​មិនមែន គាត់​បានសម្រេច​ចិត្ត​អង្គុយ​រង់ចាំ​រហូតដល់​មេឃងងឹត​ត្រឡប់ទៅផ្ទះ ដើម្បី​តាមដាន​រក​ការពិត​ពី​ស្ត្រី​រូបនោះ​។​លុះ​តាម​ទៅដល់ សេដ្ឋី​ក៏បាន​ឃើញ​ផ្ទះ​ខ្ទម​តូច​មួយ​ខ្នង​ដែល​ស្ដ្រី​ម្នាក់​នោះ​រស់នៅ ហើយ​ក្នុងនោះ​មាន​ក្មេង​ពិការ​ចំនួន ៥​នាក់​កំពុង​អង្គុយ​សើច​យ៉ាង​មាន​ក្ដី​សុខ​។ នៅពេល​ឃើញ​ម្ដាយ​របស់​ពួកគេ​ត្រឡប់មក ស្ដ្រី​រូបនោះ​បាន​ចែក​នំ​ឲ្យ​ក្មេងៗ អោបថើប​ពួកគេ​ដោយ​ក្ដី​ស្រលាញ់ រហូត​ធ្វើ​ឲ្យ​សេដ្ឋី និង​កូន​ក្ដុកក្ដួល​ស្រក់​ទឹកភ្នែក​ទាំង​មិនដឹង​ខ្លួន​។​ស្ត្រី​រូបនោះ​បាន​រៀបរាប់​ប្រាប់​លោក​សេដ្ឋី​ថា កាលពី ៥​ឆ្នាំមុន​នាង បានរស់នៅ​ជាមួយ​ស្វាមី​របស់​នាង​ស្រាប់​តែមាន​ថ្ងៃមួយ​នាង​បាន​ប្រទះឃើញ​ក្មេង​ពិការ​ដែល​គេបោះបង់​ចោល ដោយ​ក្ដី​អាណិត​នាង​ក៏​សម្រេចចិត្ត​យក​ក្មេង​ទាំង​នោះមក​ចិញ្ចឹម ប៉ុន្ដែ​ស្វាមី​មិន​ព្រម ដោយ​ដាក់​លក្ខខណ្ឌ​ថា បើ​នាង​នៅតែ​រឹងទទឹង គាត់​នឹង​លែងលះ​ជាមួយ​នាង​។​ប៉ុន្តែ​នាង​មិន​ខ្វល់​ពីអ្វី​ទាំងអស់ សុខចិត្ត​លែងលះ ហើយ​យក​ក្មេង​ទាំង​នោះមក​ចិញ្ចឹម រហូតដល់​សព្វថ្ងៃនេះ​មាន​ក្មេង​ពិការ​រហូត​ទៅដល់ ៥​នាក់ ដែល​នាង​យកមក​មើលថែ ប៉ុន្តែ​ដោយ​ជីវភាព​ខ្វះខាត ទើប​ធ្វើ​ឲ្យ​នាង​ត្រូវ​ដើរ​សុំទាន​គេ​ដើម្បី​ចិញ្ចឹមជីវិត និង​ក្មេងៗ​។​ក្រោយពី​បានដឹង​រឿងរ៉ាវ​សព្វគ្រប់​អស់ហើយ សេដ្ឋី និង​កូនប្រុស​ក៏បាន​ធ្វើដំណើរ​ត្រឡប់មកផ្ទះ​វិញ ដើម្បី​យកលុយ​ចំនួន ៥​ពាន់​ដុល្លារ ទៅ​បរិច្ចាគ​ឲ្យ​ស្ដ្រី​រូបនោះ​។ គាត់​ត្រេកអរ ហើយ​ក្ដុកក្ដួល​ចិត្ត​យ៉ាងខ្លាំង ព្រោះ​ក្មេងៗ​ទាំងនោះ​លែង​លំបាក​ទៀតហើយ​។​

​បន្ទាប់មកទៀត ស្រាប់តែ​មានរឿង​មួយ​ដែល​សេដ្ឋី​នឹកស្មាន​មិន​ដល់ គឺ​ក្រោយពី​បានឃើញ​សង្គម​ខាងក្រៅ​ដូច្នេះ កូនប្រុស​របស់គាត់​បា​ន​ប្រែចិត្ត​ត្រឡប់​កាយ កែខ្លួន​មកជា​មនុស្ស​ល្អ ប្រឹងប្រែង​រៀនសូត្រ ត្រឡប់​មកជួយ​ការងារ​ឪពុក និង​ថែមទាំង​បាន​យកលុយ​មួយចំនួន ទៅ​បរិច្ចាគ​ឲ្យ​មូលនិធិ​ក្មេង​ពិការ​ជា​រៀងរាល់ឆ្នាំ​ទៀតផង​៕