[wai id="5"]

...ដីកោះមួយនេះមានទំហំតូចទេ ហើយមានប្រទេសចំនួនពីរបានប្រកែកគ្នាយ៉ាងតឹងសសៃករួចមកហើយទាមទារគ្រប់គ្រងកោះនេះជាកម្មសិទ្ធិរៀងៗខ្លួន។កោះមួយនេះស្ថិតនៅចន្លោះប្រទេសយូហ្គាន់ដា និងប្រទេសកេនយ៉ា ក្នុងទ្វីបអាហ្វ្រិក ដែល មានទំហំប្រមាណ ២.០០០ ម៉ែត្រការ៉េ ហើយមានមនុស្សរស់នៅជាង ៥០០នាក់ ។
ប្រជាជននៅលើកោះនេះ ភាគច្រើនប្រកបរបរនេសាទ ផ្ទះមានដំបូលប្រក់ស័ង្កសីដែលស្ទើរតែគ្មានគម្លាត មានបារ ៤ កន្លែង ហាងកាត់សក់ និងកន្លែងកំសាន្តសម្រាប់បុរស ។មុខរបរនិងសេដ្ឋកិច្ចប្រជាជនភាគច្រើននៅលើកោះនេះ បានមកពីជលផល ដែល បង់សំណាញ់នៅពេលថ្ងៃ និងត្រូវបានគេចាត់ទុកថា ជាកោះអ្នកមានមួយនៅអាហ្វ្រិក ។ កោះមួយនេះ គឺជាកោះ មានជម្លោះរវាងពីរប្រទេស ស្ថិតនៅចន្លោះកណ្តាលសមុទ្រវិចតូរៀ ទើបបណ្តាលឲ្យប្រទេសទាំងពីរអះអាងថាជាកម្មសិទ្ធិរៀងៗខ្លួន ។ តែប្រទេសយូហ្គាន់ដាជាប្រទេសដំបូង ដែលប្រកាសបំបាត់ចោរសមុទ្រ និងចាប់ផ្តើមមានការត្រួតពិនិត្យប្រជានេសាទនៅលើកោះ ។
ពាណិជ្ជកម្ម
ទោះបីជាបរិយាកាសនៅកោះនេះ មើលទៅមានសេចក្តីសុខក៏ដោយ ប៉ុន្តែប្រជាជននៅលើកោះនេះបដិសេធមិនចែករំលែកកន្លែងទំនេរជាមួយប្រទេសផ្សេងទេ នៅពេលនេះបញ្ហាសិទ្ធិកាន់កាប់កំពុងស្ថិតក្នុងការពិចារណា ដែលការពិត ថាតើវាស្ថិតក្នុងអាណានិគមរបស់ប្រទេសណា?។





