ដឹង​ហើយ​ប្រាកដ​ជាបៈ​សក់​…​ពី​ឡុ​ត​បើក​យន្តហោះ​មួយខែ​បាន​ជាង​២​ម៉ឺន​ដុល្លា​រ

សង្គមប្លែកៗ
0
681
[wai id="6"]


...​ពេល​និយាយ​ទៅដល់​ក្រុមហ៊ុន​អាកាសចរណ៍​ប្រិយមិត្ត​ខ្លះ​ប្រាកដជា​គិតថា​ពី​ឡុ​ត​បើក​យន្តហោះ​សុទ្ធសឹង​ជា​ជនជាតិ​បរទេស​ទាំងអស់​។ ប៉ុន្តែ​តាមពិតទៅ​ពី​ឡុ​ត​ខ្មែរ​យើង​ក៏មានដែរ​...​ថែមទាំង​បាន​ប្រាក់ខែ​ខ្ពស់​ទៀតផង​។​លោក ពេជ្រ សុ​ប៉ុន​តារា ប្រធាន​ផ្នែក​ពង្រីក​ការហោះហើរ​នៅ​ប្រ​លាន​យន្តហោះ​កម្ពុជា​បានឱ្យដឹងថា លោក​មិន​ប្រាកដ ១០០% ពី​ប្រាក់បៀវត្ស​អ្នកបើកបរ​យន្តហោះ​ប៉ុន្មាន​នោះទេ​។ ប៉ុន្តែ​តាម​ការសិក្សា​ស្រាវជ្រាវ​របស់លោក​ពី Google និង​អាកាសចរ​ស៊ីវិល​អន្តរជាតិ​ផ្សេងៗ ដែល​បានធ្វើ​របាយការណ៍​ពី​អាកាសយានិក គឺ​មិនតិចជាង​២​ម៉ឺន​ដុល្លារ​អាមេរិក​នោះទេ​។ ចំនួន​នេះ​បូក​បញ្ចូល​ទាំង​ប្រាក់​ថែម​ម៉ោង​ហោះហើរ​ផងដែរ​។​

ពាណិជ្ជកម្ម

លោក​បាន​បន្ថែមថា ព័ត៌មាន​នេះ​លោក​ក៏​ធ្លាប់បាន​លឺ​ពី​អាកាសយានិក​ខ្មែរ​ម្នាក់ ដែល​បាន​មានប្រសាសន៍​កាលពី​ឆ្នាំមុន​គឺ ទាំង​ប្រាក់ខែ​គោល​បូក​ប្រាក់​ថែម​ម៉ោង​ទៀត​គឺ​រង្វង់​២​ម៉ឺន​ដុល្លារ​។ ម៉ោង​ការងារ​ហោះហើរ​របស់​អ្នកបើកបរ​យន្តហោះ​ម្នាក់ៗ ត្រូវបាន​កំណត់ដោយ​ក្រុមហ៊ុន​ផ្ទាល់ ហើយ​មួយខែ​យ៉ាងហោច​ធ្វើការ​ងារ ១៥​ថ្ងៃ​។​“​ខ្ញុំ​ឧទាហរណ៍​ថា ថ្ងៃ​ហ្នឹង​គេ​កំណត់ឱ្យ​អ្នកបើកបរ​ហោះ​ត្រឹម​៨​ម៉ោង ទោះបីថា​យើង​ចង់​ថែមទៀត​ក៏​គេ​អត់ឱ្យ​ដែរ គឺ​គេ​តម្រូវឱ្យ​គាត់​សម្រាក​សិន ហើយ ១២​ម៉ោង​ក្រោយ​ទៀត​ទើប​គេ​ឱ្យ​គាត់​ហោះ​បន្តទៀត ដោយសារ​សំខាន់​ជាងគេ​ទាក់ទង​នឹង​សុវត្ថិភាព​ដូចគ្នា​នឹង​អ្នកបើកបរ​ឡាន​អញ្ចឹង មិនអាច​ទៅដល់​កោះកុង​ហើយ​ត្រលប់​មកវិញ​ភ្លាម​នោះទេ យ៉ាងហោចណាស់​ត្រូវ​សម្រាក​មួយ​យប់​ដែរ​។ ដូច្នេះ​សុវត្ថិភាព គឺជា​រឿង​សំខាន់បំផុត​គេ​មាន​ស្តង់ដារ​គេ​មួយ គឺ​ត្រូវតែ​សម្រាក​”​។​បច្ចុប្បន្ននេះ​អ្នកបើក​យន្តហោះ​ជា​ជនជាតិខ្មែរ ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​អាកាសចរ​ជាតិ និង​អន្តរជាតិ​មាន​មិន​លើសពី ២០​នាក់​នោះទេ​។ លោក ពេជ្រ សុ​ប៉ុន​តារា ឱ្យដឹងទៀតថា ខណៈ​ចំនួន​ខ្សែ​ហោះ​ក្នុងស្រុក​បាន​កើន​ឡើងជា​បន្តបន្ទាប់ បច្ចុប្បន្ននេះ​អ្នកបើក​យន្តហោះ​ជនជាតិខ្មែរ​កាន់តែច្រើន​ងាក​មក​បើកបរ​យន្តហោះ​ឱ្យ​ក្រុមហ៊ុន​ក្នុងស្រុក​។​



ប៉ុន្តែ​ការ​ដែរ មក​បម្រើ​ការងារ​ឱ្យ​ក្រុមហ៊ុន​ក្នុងស្រុក​ស្តង់ដារ​ប្រាក់ខែ​ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ តែ​អាច​ខុសគ្នា​តិចតួច​ត្រង់​ប្រាក់​ថែម​ម៉ោង​។ កាលណា​បើក​យន្តហោះ​ប្រភេទ​ធំ​ជាង​ប្រាក់​ថែម​ម៉ោង​បាន​ច្រើនជាង​៕