ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​ត្រូវបាន​ជន​អន្ធពាល​បង្ខំ​ឲ្យ​ដេក​ជាមួយ​មនុស្ស​ប្រុស​រហូតដល់​ទៅ​៣០០​នាក់​អំឡុងពេល​ត្រឹម​២​ឆ្នាំ​

សង្គមប្លែកៗ
0
1551
[wai id="6"]


​ជន​អន្ធពាល​មួយក្រុម ដែល​បាន​ចាប់រំលោភ និង​បំពាន​ផ្លូវភេទ​មកលើ​ក្មេងស្រី​២​នាក់ តាំងពី​នាង​មាន​អាយុ​១៣​ឆ្នាំ​នោះ ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​៥៥​ឆ្នាំ​៦​ខែ​។​ក្រុម​អន្ធពាល​ដែលមាន​គ្នា​៧​នាក់​នេះ បាន​ចាប់រំលោភ​ក្មេងស្រី​២​នាក់ ចាប់តាំងពី​ពួកនាង​មាន​អាយុ​១៣​ឆ្នាំ និង​១៤​ឆ្នាំ ក្រោយពី​បង្អកស្រា និង​ឲ្យ​ពួកនាង​ប្រើ​ថ្នាំញៀន​។​ក្មេងស្រី​ដំបូង​ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់​ជន​អន្ធពាល​ទាំងនេះ ដោយ​មិត្ត​រួម​ថ្នាក់​ម្នាក់ ហើយ​ពួក​ល្មោភកាម​ទាំងអស់នេះ បាន​បង្ខំ​ឲ្យ​នាង​រួមភេទ​ជាមួយ​មនុស្ស​ប្រុស​រហូតដល់​ទៅ​៣០០​នាក់ គិត​មកទល់នឹង​ពេលដែល​នាង​មាន​អាយុ​១៥​ឆ្នាំ​។​

ពាណិជ្ជកម្ម

​លោកស្រី​រដ្ឋអាជ្ញា Kate Batty បាន​និយាយប្រាប់​ពី​វិធី​ដែល​ក្មេងស្រី​សិស្សសាលា​២​នាក់​នេះ ត្រូវបាន​គេ​ល្បួង និង​បង្ខំ​ចាប់រំលោភ​នៅក្នុង​ទីក្រុង Huddersfield ស្រុក West Yorks ចក្រភព​អង់គ្លេស​។​អ្នកស្រី បាន​និយាយថា ក្មេងស្រី​ម្នាក់ ថែមទាំង​ត្រូវបាន​គេ​ចាប់រំលោភ​ពេលដែល​នាង​ដើរ​ចែក​កាសែត​។​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​សង្គម​ស៊ីវិល​មួយចំនួន បាន​ច្រានចោល​នូវ​ការចោទប្រកាន់​ទាំងនេះ ហើយ​ពួកគេ បាន​និយាយថា បើ​ទំ​ពក់​មិន​ទៅ​ព្នៅ​ក៏​មិន​មក​ដែរ ចឹ​ង​ហើយ​មានតែ​ពួកនាង​ព្រម​ដែរ ពេលដែល​ពួកនាង​បន្ត​ឲ្យ​ពួកគេ​ចាប់រំលោភ​បែបនេះ​។​តុលាការ Leeds Crown Court បាន​អះអាងថា ក្រុម​ជន​អន្ធពាល​ទាំងនេះ ត្រូវបាន​រកឃើញថា​បាន​ចាប់រំលោភ​ក្មេងស្រី​ដល់​ទៅ​១២​នាក់​ឯណោះ រួមទាំង​ករណី​ចាប់រំលោភ​ចន្លោះ​ឆ្នាំ​១៩៩៥ និង​២០១១​ផងដែរ​។​តុលាការ​បាន​អះអាង​ទៀតថា បច្ចុប្បន្ន​ក្មេងស្រី​ទាំង​២​នាក់ បាន​ទទួលរង​ជំងឺផ្លូវចិត្ត​យ៉ាងធ្ងន់ធ្ងរ ខណៈដែល​ក្មេងស្រី​ម្នាក់ កើត​ជំងឺ​ទុក្ខព្រួយ​ពិបាក​ទ្រាំទ្រ​នឹង​ជីវិត​រង​ការបំពាន​ផ្លូវភេទ​របស់​នាង​។​ដោយឡែក លោក​ចៅក្រម Geoffrey Marson QC បាន​និយាយថា ច្បាស់​ណាស់​ថា ក្មេងស្រី​ទាំងអស់នេះ មិនអាច​ជាសះស្បើយ​ពី​ការបំពាន​ផ្លូវភេទ​ដែល​ពួកនាង​បាន​ទទួលរង​នោះទេ​។ ការបំពាន​ដែល​ពួកនាង​បាន​ឆ្លងកាត់ គឺ​មិនអាច​បំភ្លេចបាន​នោះទេ ហើយ​ច្បាស់​ណាស់​ថា វា​បាន​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​របស់​ពួកនាង​។​



​ចំណែកឯ ជន​ល្មោភកាម​ម្នាក់​ឈ្មោះ Usman Ali អាយុ​៣៤​ឆ្នាំ មកពី​ទីក្រុង Huddersfield ស្រុក West Yorks ចក្រភព​អង់គ្លេស ត្រូវបាន​គេ​រកឃើញ​ផងដែរ​ថា បាន​ចាប់រំលោភ​ក្មេងស្រី​ម្នាក់​ក្នុងចំណោម​ក្មេងស្រី​ទាំង​២ ហើយ​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​៨​ឆ្នាំ​៕