ឆ្លាត​មែន​បង្កើត​ខោ​លី​អូ​…​ប្រៀប​បានជា​អង្គរក្ស​ការពារ​ការចាប់រំលោភ​

សង្គមប្លែកៗ
0
532
[wai id="5"]



...​រដ្ឋ​ខ្លះ​នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​កើនឡើង​នូវ​តួលេខ​ស្តីពី​ការចាប់រំលោភ​ស្ត្រី​គួរ​ព្រួយ​បារ​ម្មណ៍​ណាស់ បើទោះបីជា​ច្បាប់​បានកំណត់​ទោស​ជន​លើ្ម​ស​យ៉ាងធ្ងន់ធ្ងរ​ក្តី​។ នារី​ជនជាតិ​ឥណ្ឌា​ម្នាក់ បាន​បង្កើត​ខោ​ក្នុង​សុវត្ថិភាព​សម្រាប់​នារី ការពារ​ពី​ជន​ល្មោ​ម​កាម​ចាប់រំលោភ ដោយមាន​បំពាក់​សុទ្ធតែ​មុខងារ​ពិសេសៗ រួមមាន​ប្រព័ន្ធ GPS កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​មជ្ឈដ្ឋាន​ទូទៅ​។​នាង Seenu Kumari កើតមក​ក្នុង​ត្រកូល​គ្រួសារ​ក្រីក្រ​មួយ រស់នៅក្នុង​ទីក្រុង Farrukhabad រដ្ឋ Uttar Pradesh ប្រទេស​ឥណ្ឌា​។​

ពាណិជ្ជកម្ម

​នាង Kumari បាន​ឲ្យ​ដឹងថា កត្តា​ជំរុញ​ចិត្ត​នាង ឲ្យ​ច្នៃ​បង្កើត​ខោ​ក្នុង​សម្រាប់​នារី​នេះ​ឡើង គឺ​ស្ថិតក្នុង​គោលបំណង​ជួយ​ការពារ ពី​ការរំលោភ​សេពសន្ថវៈ​លើ​នារី​ភេទ ពី​សំណាក់​ជន​ល្មោ​មកា​ម​។ នេះ​ក៏​ដោយសារតែ ប្រទេស​ឥណ្ឌា ជាពិសេស​ក្នុង​រដ្ឋ Uttar Pradesh នេះ​តែម្តង គឺ​តែងមាន​ករណី​ចាប់រំលោភ​ទាំង​មិន​រើសមុខ យ៉ាង​សម្បើម​បំផុត កុំថាឡើយ​នៅតាម​ផ្លូវ​ទីសាធារណៈ ក៏​ពួក​ទាំងនោះ​មិន​លើកលែង​ដែរ​។​Kumari នាង​បាន​ចំណាយ​ប្រាក់​អស់ ៥០​ផោន គឺ​ប្រហែល ៦៧​ដុល្លារ​អាម​រិ​ក​តែប៉ុណ្ណោះ ដើម្បី​បង្កើត​ខោ​ក្នុងនេះ​ឡើង​។​Kumari បាន​អះអាង ថា ខោ​ក្នុង​ពិសេស​នេះ ត្រូវបាន​ធ្វើឡើង​ដោយមាន​បំពាក់​នូវ សោ​សុវត្ថិភាព​វ័យឆ្លាត ប្រព័ន្ធ GPS ដែល​អាច​រាយការណ៍ ឬ​ផ្តល់​ជា​សញ្ញា​ដល់​ប៉ូលិស​ឲ្យ​ដឹងបាន ប៊ូ​តុង​សម្រាប់​ចុច​ខ​ល ទៅកាន់​លេខ​សង្គ្រោះបន្ទាន់ និង​រួមទាំង​មានកា​ម៉េ​រា​សុវត្ថិភាព ដើម្បី​ថត​ចាប់​យកមុខ​ជនល្មើស បាន​ចំៗ​ថែម​ទៀតផង​។​អ្វីដែល​ពិសេស​ជាងនេះទៅទៀត Kumari បាន​លើកឡើងថា ខោ​ក្នុងនេះ​គឺមាន​ភាពស្វិត​មាំ កុំថាឡើយ​យក​កាំបិត​មក​វះ បើទោះបី​យក​កាំភ្លើង​មក​បាញ់ ក៏​មិន​ធ្លុះ​ដែរ​។ ពោលគឺ វា​ប្រៀប​បីដូច​ជា អាវ​ក្រោះ​ការពារ​យ៉ាង​ល្អ​បំផុត​។​Kumari បាន​និយាយថា «​នៅពេលដែល​ជនល្មើស ព្យាយាម​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ឧបករណ៍​ដែលមាន​ភ្ជាប់​ប្រព័ន្ធ​ទំនាក់ទំនង​រួច​ស្រាប់ បំពាក់​នៅលើ​ខោស្លីប​នេះ វា​នឹងធ្វើ​ការផ្ញើ​សារ​ទៅកាន់ ក្រុមគ្រួសារ​របស់​ជន​រងគ្រោះ រួមទាំង​ប៉ូលិស​តែម្តង​។ តាមរយៈ​ប្រព័ន្ធ GPS ប៉ូលិស​អាច​នឹង​ដឹង​ពី​ទីតាំង​កើតហេតុ នឹង​ចុះ​បង្ក្រាបបាន​ភ្លាមៗ​» ។​



​នាង​បាន​បន្តថា «​នារីៗ​មិនចាំបាច់​ស្លៀកខោ​ក្នុងនេះ គ្រប់ពេលវេលា​ពេក​នោះទេ​។ ស្លៀក​តែ​ពេលធ្វើ​ដំណើរ​ទៅណា មក​ណា​ម្នាក់ឯង ឬ​គិតថា​ខ្លួនឯង​កំពុងតែ ស្ថិតនៅ​កន្លែង​ដែល​គ្មាន​សុវត្ថិភាព​ទៅបាន​ហើយ​» ៕