មិនបាច់​ឆ្ងល់​អ្នកលក់​ស្រស់ស្អាត​ដូច​ទេពអប្សរ…ប្រុសៗ​ចោមរោម​ដូចឃ្មុំ​ហើយ​

សង្គមប្លែកៗ
0
1059
[wai id="6"]


...​ធម្មតា​ទៅហើយ​សំរាប់​អស់លោក​ប្រុសៗ ឲ្យ​តែ​កន្លែង​លក់ដូរ​ណា​មាន​អ្នកលក់​ជា​ស្រី​ស្រស់ស្អាត​ដូច​ទេពអប្សរ​ហើយ​ថែមទាំង​ស្លៀកពាក់​បែប​ម៉ូត​ខ្វះ​ក្រណាត់ ខើច​លើ ខើច​ក្រោម ទៀត​នោះ​ប្រាកដជា​មក​ចោមរោម​ដូច​ឃ្មុំ​ហើយ​...​។​ជាក់ស្តែង ទីតាំង​លក់​សាច់​កាប់ ឬ​សាច់​ផាក​ឡូ​វ​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក Beitun ទីក្រុង Taichung កោះ​តៃវ៉ាន់ កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​អតិថិជន​ប្រុស​ស្រី​ជាច្រើន ឈរ​តម្រង់​ជួរ​គ្នា​ចាំ​ទិញ ក្រោយ​ថៅកែ​លេង​ជួល​សុទ្ធតែ​ស្រី​ស្អាត ស្លៀកពាក់​ស៊ិ​ច​ស៊ី​ឲ្យ​ឈរ​លក់​។​

ពាណិជ្ជកម្ម

​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក បាន​រាយការណ៍​ឲ្យ​ដឹងថា ម្ចាស់​តូប​លក់​សាច់​កាប់​ខាងលើនេះ បាន​ជួល​ស្រី​ស្អាត​សាច់​.​សខ្ចី ដូច​បណ្ដូលចេក ដែល​នាង​ក៏​ជា​តារា​ម៉ូ​ដែល​មួយរូប​ផងដែរ មានឈ្មោះ Little Peach ដោយ​ជួល​នាង ត្រឹមតែ​រយៈពេល​មួយ​យប់​ប៉ុណ្ណោះ ជាមួយនឹង​ការ​ស្លៀកពាក់ វាល​ក្រោម និង​បង្ហាញ​ល្វែងលើ បញ្ចេញ​ដើមទ្រូង​មូល​ក្លុំ គួរ​ជាទី​ទាក់ទាញ ដើម្បី​ឈរ​លក់​សាច់​កាប់​ជូន​អតិថិជន​។​ការធ្វើ​បែបនេះ ក៏​ដោយសារតែ ថៅកែ​ចង់ដឹងថា តើ​នឹងមាន​កំណើន​ភ្ញៀវ​ប៉ុន្មាន​ភាគរយ ដែល​នឹង​ចាប់អារម្មណ៍ ចូល​ទិញ​សាច់​កាប់​នៅ​តូប​លក់​របស់ខ្លួន បើ​មាន​ស្រី​ស្អាត​ឈរ​លក់​បែបនេះ​។​ជា​លទ្ធផល ម្ចាស់​តូប​លក់​សាច់​កាប់​ខាងលើនេះ បាន​សង្កេតឃើញ ពិត​ជាមាន​ភ្ញៀវ​ជាច្រើន​បាន​ឈរ​តម្រង់​ជួរ​គ្នា រង់ចាំ​ទិញ​មែន​។ ជាពិសេស គឺ​ភ្ញៀវ​ប្រុសៗ​តែម្តង រហូត​ធ្វើ​ឲ្យ​ការលក់​កើនឡើង ឬ​លក់ដាច់ ចំណេញ​សឹងតែ​៤​ដង​ឯណោះ ខុសពី​ថ្ងៃ​ធម្មតា​។​អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ ស្រី​ស្អាត​រូបនេះ ថែមទាំង​ត្រូវបាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា «Braised Sister» ឬ ស្រី​ស្អាត​លក់​សាច់​កាប់ ថែម​ទៀតផង​។​ស្រី​ស្អាត​រូបនេះ បាន​បង្ហោះ​សារ​ខ្លី​មួយ បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា «​ពិតជា​រំភើប និង​សប្បាយរីករាយ​យ៉ាងខ្លាំង ដែល Little Peach ទទួលបាន​អតិថិជន​ជាច្រើន អញ្ជើញ​មក​ទិញ ភ្លក់​នូវ​រសជាតិ​សាច់​ផាក​ឡូ​វ​ដ៏​ឆ្ងាញ់​ពិសារ​» ។​



គួរ​ឲ្យ​ដឹង​ដែរ​ថា រូបភាព​ជាច្រើន​សន្លឹក​របស់​ស្រី​ស្អាត Little Peach ឬ Braised Sister ត្រូវបាន​គេ​ថត​នឹង​បង្ហោះ​ចែកចាយ ព្រោងព្រាត​នៅលើ​បណ្តាញ ដោយ​ទទួលបាន​ការកោតសរសើ​រ​យ៉ាងខ្លាំង ពី​រូប​សម្រស់​របស់​នាង ៕