មុខរបរ​ថ្មី​សម្រាប់​និស្សិត​ស្រី​ដែល​ចង់​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ដោយ​គ្រាន់តែ​ធ្វើជា​ស្រី​កំណាន់​តា​តា​

សង្គមប្លែកៗ
0
738
[wai id="6"]


​និស្សិត​ស្រី​សាកលវិទ្យាល័យ​ម្នាក់ អាច​រកប្រាក់​ផ្គត់ផ្គង់​ការសិក្សា​របស់​នាង​បាន ដោយ​គ្រាន់តែ​ធ្វើជា​ស្រី​កំណាន់​របស់​តា​តា​៥​នាក់ ដែល​បាន​ចេញថ្លៃ​សម្លៀកបំពាក់ ចំណីអាហារ ហើយ​សូម្បីតែ​ថ្លៃ​ជួល​ផ្ទះ​របស់​នាង​។​នាង Gracie Adams អាយុ​១៩​ឆ្នាំ មកពី​ទីក្រុង Belfast អៀរ​ឡង់​ខាងជើង គឺជា​និស្សិត​ឆ្នាំ​ទី​១​ថ្នាក់បរិញ្ញាប័ត្រ​ផ្នែក​ចិត្តសាស្ត្រ នៅឯ​សាកលវិទ្យាល័យ Lincoln ហើយ​នាង​បាន​និយាយថា នាង​អាច​បន្តជីវិត​ជា​និស្សិត​នេះ​ទៅបាន ដោយសារតែ​នាង​មាន​តា​តា​៥​នាក់​។​

ពាណិជ្ជកម្ម

​ថ្វីត្បិតតែ​នាង​ត្រូវ​ស្លៀកពាក់​ខោអាវ​ថ្មី និង​ស្បែកជើង​ថ្មី មុននឹង​ទទួលបាន​លុយ​ធីប​១៥០​ផោន​សម្រាប់​ការ​ណាត់ជួប​ម្តង​យ៉ាងណាក្តី​យ៉ាងណាក្តី នាង Gracie បាន​ប្រើប្រាស់​ការ​ណាត់ជួប​ជាមួយ​ប៉ា​ចិញ្ចឹម​របស់​នាង ដើម្បី​ជួយ​សងបំណុល​ចូលរៀន​សាកលវិទ្យាល័យ​៣​ម៉ឺន​ផោន​របស់​នាង​។​សម្រាប់​ការ​ណាត់ជួប​ម្តង​ជាមួយ​តា​តា​របស់​នាង នារី​វ័យក្មេង​ម្នាក់នេះ ត្រូវ​តា​តា​របស់​នាង​ចេញថ្លៃ​ឲ្យ​សម្រាប់​អាហារ​ពេល​ល្ងាច និង​ភេសជ្ជៈ ដែលមាន​តម្លៃ​ចាប់ពី​១០០​ផោន​ឡើងទៅ​។​រាល់ពេល​ណាត់ជួប​ម្តងៗ តា​តា​របស់​នាង​តែងតែ​កុំ​ម្មង់​ឲ្យ​នាង​ស្លៀកពាក់​តាម​ការចង់បាន​របស់គាត់ ដែលមាន​តម្លៃ​ជា​មធ្យម​ជាង​១០០​ផោន ហើយ​ការ​ណាត់ជួប​របស់​នាង Gracie នឹងធ្វើ​ឲ្យ​នាង​ទទួលបាន​លុយ​ធីប​ប្រហែល​១៥០​ដុល្លារ​បន្ថែមទៀត​។​ដោយ​ជួប​ការលំបាក​ខ្លាំង​នៅក្នុង​ការសិក្សា ជីវិត​រស់នៅ​ក្នុងសង្គម និង​ការធ្វើជា​ស្រី​កំណាន់​គេ នាង Gracie ចង់​មានការ​ណាត់ជួប​តែម្តង​គត់​ក្នុង​១​ខែ ដើម្បី​បង់ថ្លៃ​រៀន​របស់​នាង​។​នាង Gracie បាន​និយាយថា នាង​បាន​ចុះហត្ថលេខា​ជាមួយ​វែបសាយ Seeking Arrangements ដើម្បី​ធ្វើជា​ស្រី​កំណាន់​តា​តា ពេលដែល​នាង​មាន​អាយុ​១៨​ឆ្នាំ ហើយ​នាង​មិន​គិត​ចង់​បន្ត​មានជីវិត​បែប​ហ្នឹង​នោះទេ​។​ប៉ុន្តែ​ពេលដែល​នាង​ចូលរៀន​នៅ​សាកលវិទ្យាល័យ នាង​យល់ឃើញថា បន្ទុក​របស់​នាង​កាន់តែ​ធ្ងន់​នៅ​សាកលវិទ្យាល័យ ជាហេតុ​ធ្វើ​ឲ្យ​នាង​សម្រេចចិត្ត​ដើរ​ផ្លូវ​មួយ​នេះ​។​ការងារ​មួយ​នេះ បាន​ជួយ​ឲ្យ​ពួកនាង​ឆ្លង​ផុត​ជីវិត​ជា​និស្សិត អាច​បង់ប្រាក់​ថ្លៃ​ផ្ទះជួល ហើយ​និង​ថែមទាំង​មាន​រថយន្ត​ជិះ​នៅ​សាកលវិទ្យាល័យ​ទៀតផង​។​

​សូមបញ្ជាក់ថា មុខរបរ​ធ្វើជា​ស្រី​កំណាន់​តា​តា​នៅ​ចក្រភព​អង់គ្លេស ពេលខ្លះ​អាច​ចូលដល់​លក្ខណៈ​ស៊ីជម្រៅ ជា​កន្លែង​ដែល​ពួកគេ​អាចឈាន​ទៅរក​រឿង​លើ​គ្រែ​បាន ដោយ​អាស្រ័យ​លើ​ការព្រមព្រៀង​គ្នា​រវាង​ភាគី​ទាំង​២៕