អ​ភ័​ព្ធ​មែន​…​លោក​សេដ្ឋី​អត់​គូ ហ៊ាន​ឲ្យ​២៥០០០​ដុល្លារ​ដល់​មេអណ្តើក​

សង្គមប្លែកៗ
0
465
[wai id="6"]


...​មានឈ្មោះ​ជា​លោក​សេដ្ឋី​បើ​និយាយប្រាប់​គេឯង​ថា​ខ្លួន​ន​អត់​មាន​គូស្នេហ៍​ដូចជា​ខ្មាស់​គេ​ពេក​ហើយ តែ​ចំពោះ​លោក​សេដ្ឋី​ម្នាក់នេះ​អត់​ខ្មាស់អៀន​នរណា​ទេ ថែមទាំង​ហ៊ាន​ឲ្យ​លុយ​ទៅដល់​មេអណ្តើក​ទៀតផង បើ​រកបាន​គូស្នេហ៍​ឲ្យ​លោក​។​អ្នកជំនួញ​ម្នាក់​ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ​កាន់​សាស សហរដ្ឋអាមេរិក​នឿយហត់​នឹង​ការ​ណាត់ជួប​តាម​អ៊ី​ន​ធើ​ណេ​ត​ជាមួយនឹង​ស្រីៗ​បានប្រកាសថា គាត់​នឹង​ចំណាយ​ប្រាក់​ចំនួន​២៥០០០​ដុល្លារ ដល់​អ្នកណា​ដែល​អាច​រក​សង្សារ​ឱ្យ​គាត់​បាន ។​

ពាណិជ្ជកម្ម

លោក Jeff Gebhart អាយុ​៤៧​ឆ្នាំ ប្រាប់ថា​គាត់​ធុញ​នឹង​ការ​ណាត់ជួប​ស្រីៗ​តាម​អ៊ី​ន​ធើ​ណេ​ត​ណាស់ ។ អ្នកជំនួញ​ជោគជ័យ​រូបនេះ បាន​សរសេរ​លើ​វេ​ប​សាយ​របស់គាត់​ថា ៖ «​នៅក្នុង​ទំនាក់ទំនង​មួយ ខ្ញុំ​គាំទ្រ​ការបើកចំហរ​ចិត្ត​ទូលាយ និង​រីករាយ ។ ជាទូទៅ​ខ្ញុំ​ជា​មនុស្ស​រីករាយ​ដែលមាន​ជីវិត​ល្អប្រសើរ ។ ខ្ញុំ​មិន​ត្រូវការ​មនុស្ស ដើម្បី​បំពេញ​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​កំពុង​ស្វែងរក​មនុស្ស​ម្នាក់ ដែលមាន​គុណ​ស​ម្ប​តិ្ត​ដែល​អាចអោយ​យើង​បំពេញ​គ្នា​ទៅវិញទៅមក ។ ខ្ញុំ​ចង់​ស្វែងរក​នរណាម្នាក់ ដែលមាន​ភាពសប្បាយ​រីករាយ ងាយស្រួល​ក្នុងការ​ចំណាយពេល​ជាមួយ និង​អាចជួយ​ឱ្យ​ជីវិត​ពោរពេញ​ទៅដោយ​ថាមពល​សង្ឃឹម​។​» មនុស្ស​ដែល​គាត់​ស្រឡាញ់​ចង់បាន ត្រូវតែ​ជាម​នុស្ស​បើក​ចិត្ត​ទូលាយ និង​មាន​ការគិត​វិជ្ជមាន ។ ជាពិសេស គឺ​ចូលចិត្ត​ឆ្កែ ព្រោះតែ​គាត់​មាន​ឆ្កែ​មួយ​ឈ្មោះ Gunner​។​

គាត់​ថា គាត់​មិន​ត្រឹមតែ​ផ្តល់ប្រាក់ ២៥០០០​ដុល្លារ​ឱ្យទៅ​អ្នក​ដែល​អាច​រក​សង្សារ​ឱ្យ​គាត់​បាន​នោះទេ ។ គាត់​សន្យាថា នឹង​ផ្តល់ប្រាក់ ២៥០០០​ដុល្លារ​ទៀត ទៅឱ្យ​អង្គ​ការជួយ​ដល់​សត្វ​ឆ្កែ​អនាថា ដោយ​ដាក់ឈ្មោះ​អ្នក​ដែល​រក​សង្សារ​ឱ្យ​គាត់​បាន ៕