ធម្មជាតិ​ច្រឡំ​ទេ​ដឹង​! តាក់តែង​រូប​កាយ​ស្រស់បំព្រង តែ​បែ​ជា​ប្រជ្រុយ​កើត​ពេញ​ផ្ទៃមុខ​

សង្គមប្លែកៗ
0
785
[wai id="5"]
[wai id="7"]
…​គួរ​ឲ្យ​អាណិត​ណាស់​កើតមក​មាន​សម្រស់​ស្រស់ស្អាត​គួរ​ឲ្យ​បេតី​ដែរ ប៉ុន្តែ​មិនគួរណា​ឡើយ​កើតមាន​ប្រជ្រុយ​ពេញ​ផ្ទៃមុខ ធ្វើ​ឲ្យ​ជីវិត​ជួប​នូវ​អារម្មណ៍​អាប់អួរ​រង​ការ​សើចចំអក​ពី​មិត្ត​រួម​ថ្នាក់​។​នារី​វ័យក្មេង​ម្នាក់នេះ ត្រូវបាន​គេ​ចំអក​មើលងាយ​ដាក់ តាំងពី​វ័យក្មេង​រហូត​នាង​ពេញវ័យ​ក្រមុំ ដោយសារ​ស្បែក​អាក្រក់​ពី​កំណើត​របស់​នាង ។​
ពាណិជ្ជកម្ម

នារី​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់នេះ​ឈ្មោះ Evita Delmundo អាយុ ២០ ឆ្នាំ កើតមក​ជាមួយ​ស្លាកស្នាម «​ប្រជ្រុយ​» នៅ​ពាសពេញ​ផ្ទៃមុខ និង​ដងខ្លួន​របស់​នាង ។ នាង​តែង​ត្រូវបាន​ចំអក​ដាក់​នៅ​សាលារៀន ដោយ​សិស្សសាលា​ដទៃៗ​ហៅ​នាង​ថា «​បិសាច និង​មេនំ Chipsmore» ។​នារី​អភព្វ​រូបនេះ បាន​និយាយថា​៖ «​នៅ​សាលារៀន គ្មាន​នរណាម្នាក់​ចង់​ធ្វើជា​មិត្ត​នឹង​ខ្ញុំ​ទេ​។ ខ្ញុំ​ចងចាំ​ថា គ្រូ​ម្នា​ក់បាន​ឲ្យ​ក្មេងស្រី​២​នាក់​ដើរ​អម​ជាមួយ​ខ្ញុំ ក្នុងអំឡុងពេល​សំរាក ហើយ​ពួកគេ​បាន​និយាយ​ខ្សឹប​គ្នា​ថា ‘​ហេតុអ្វី​យើង​ត្រូវ​ចាត់ទុក​នាង​ដូចជា​ព្រះ​នាង​?’ ។ នៅពេលនោះ ខ្ញុំ​ពិតជា​តូចចិត្ត​ខ្លួនឯង​ខ្លាំងណាស់ ។ ខ្ញុំ​ក៏បាន​ប្រាប់​ពួកគេ​វិញ​ថា ពួកគេ​ពុំ​ចាំបាច់​ដើរ​តាម​ខ្ញុំ​ទេ ហើយ​ពួកគេ​ក៏បាន​ដើរចេញ​ភ្លាមៗ ។ និយាយ​រួម​ទៅ ខ្ញុំ​ជា​ក្មេងស្រី​ឯកោ​» ។​ទោះយ៉ាងណា នាង​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​មិត្ត​ខ្លះទៀត​របស់​នាង ដែល​ពួកគេ​ទទួលយក​នូវ​លក្ខណៈ​ចម្លែក​របស់​នាង ។ ប្រការនេះ បានធ្វើ​ឲ្យ​នាង​រំភើបចិត្ត និង​ចាប់ផ្តើម​ស្រលាញ់​ខ្លួនឯង​ផងដែរ ។​

​រាជិនី​ប្រ​ជ្រុ​ញ​រូបនេះ​និយាយថា​៖ «​ខ្ញុំ​រៀន​ទទួលយក​ស្លាកស្នាម​របស់ខ្ញុំ និង​ស្រលាញ់​ខ្លួនឯង ។ ខ្ញុំ​មាន​ទំនុកចិត្ត​សន្សឹមៗ ដើម្បី​បង្ហាញ​លក្ខណៈពិសេស​រប​ស់​ខ្ញុំ ហើយ​ខ្ញុំ​ចាប់ផ្តើម​មាន​សកម្មភាព​កាន់តែច្រើន ក្នុងការ​ចូលរួម​ប្រលង​ចម្រៀង​ផ្សេងៗ ។ មិត្តភក្តិ​របស់ខ្ញុំ​បានដឹង​ពី​ការផ្លាស់ប្តូរ​រស់​ខ្ញុំ ហើយ​ពួកគេ​គាំទ្រ​ខ្ញុំ​ជានិច្ច​» ៕





[wai id="6"]