ស្បែកជើង​លំដាប់​កំពូល​…​សំរាប់​ស៊េរី​លោក ជេ​ក ម៉ា​…​ឬក៏​លោក ប៊ី​ល ហ្គេ​ត ឯ​អ្នកផ្សេង​គ្មាន​សំណាង​បាន​សម្លឹងមើល​ទេ​

សង្គមប្លែកៗ
0
498
[wai id="5"]

[wai id="7"]
…​នៅ​ប្រទេស​ជឿនលឿន​អ្នក​ច្នៃ​ម៉ូត ល្បីឈ្មោះ​ខ្លះ​បាន​រិះគិត​បង្កើត​នូវ​វត្ថុ​ប្រើប្រាស់​សំរាប់​កំពូល​មានតម្លៃ​ថ្លៃ​អស្ចារ្យ​…​សំរាប់​អតិថិជន​ដែលមាន​ប្រាក់​រាប់សិប​រយ​លាន​ដុល្លារ​ឡើងទៅ​ដូចជា​ស៊េរី​លោក​ប៊ី​ល​ហ្គេ​ត ថៅកែ​ក្រុមហ៊ុន​ម៉ា​យ​ក្រូ​សូ​ហ្វ ឬក៏​លោក​ជេ​ក ម៉ា​ថៅកែ​ក្រុមហ៊ុន អា​លី​បា​បា​ជាដើម​ចំណែកឯ​អ្នកផ្សេង​គ្រាន់តែ​ឮ​ពី​តម្លៃ​ចង់​ដាច់​ផ្ងា​ទៅហើយ​!​។​សារព័ត៌មាន Mirror បាន​ចុះផ្សាយ ថា អ្នក​រចនា​ម៉ូត​ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ Bebbie Wingham មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខាង​រចនា​ម៉ូត​សម្ភារៈ​ថ្លៃ​កប់​ពពក បាន​បញ្ចេញ​ម៉ូត​ស្បែកជើង​មួយគូ​ដែល​ខ្លួន​ទើបតែ​រចនា​រួចរាល់ ហើយ​ដាក់តាំង​ក្នុងតម្លៃ​មួយ​ដែល​អ្នក​ទាំងអស់គ្នា​នឹកស្មាន​មិន​ដល់ ពោលគឺ​មានតម្លៃ​រហូត​ដល់ ជាង​១៥​លាន​ដុល្លារ​ឯណោះ​។​
ពាណិជ្ជកម្ម

​ចំពោះ មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្បែកជើង​មួយគូ​នេះ​ថ្លៃ​កប់​ពពក​លើសពី​ស្បែកជើង​ធម្មតា​នោះ គឺ ដោយសារ​វា​ត្រូវបាន​រចនា​ឡើង​ដោយ​ប្រើប្រាស់ ពេជ្រ​ពណ៌​ផ្កាឈូក ជាមួយនឹង​ពេជ្រ​ពណ៌​ខៀវ ដែលជា​ប្រភេទ​ពេជ្រ​ដ៏​កម្រ​។ ម្យ៉ាងវិញទៀត​នៅ​ចំនុច​ផ្នែក​មុខ​នៃ​ស្បែកជើង វា​ត្រូវបាន​រចនា​អម​មកជា​មួយ ពេជ្រ​ពណ៌​ស​ដែលមាន​ភាព​ប្រណីត​ឥតខ្ចោះ ៣​កា​រ៉ាត់ ចំនួន​៤​គ្រាប់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏មាន​អម​មកជា​មួយ​ពេជ្រ​ពណ៌​ស​ចំនួន ១ ០០០ គ្រាប់​ផ្សេងទៀត ស្រោប​លើ​ស្បែកជើង​ទាំងមូល​ផងដែរ​។ បន្ថែម​ពីនេះ​ទៀត ផ្នែក​មួយចំនួន​ត្រូវបាន​ស្រោប​ដោយ​ប្លា​ទីន ខណៈដែល​បាត​នៃ​ស្បែកជើង​ទាំងមូល និង​រូត ត្រូវបាន​ក្រាល​ដោយ​មាស​សុទ្ធ​។​

​គួរបញ្ជាក់​ផងដែរ​ថា អ្នក​រចនា​ម៉ូត​ជនជាតិ​អង់គ្លេស​ដែលមាន​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​មួយរូប​នេះ ត្រូវបាន​ល្បី​រន្ទឺ​ដោយសារ​សមិទ្ធ​ផលរប​ស់​នាង ដែលមាន​តម្លៃ​ថ្លៃ​កប់​ពពក​។ ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៣ នាង​បាន​រចនា​ម៉ូត​សម្លៀកបំពាក់​មួយឈុត​ដែលមាន​ឈ្មោះថា Red Diamond Abaya ដែល​តម្លៃ ជាង​១៣ លាន​ដុល្លារ​ឯណោះ​។ ហើយ​នៅពេល​ខាងមុខនេះ នាង​នឹង​បង្កើត​នំ​ខេ​កមួយ​ដែលមាន​តម្លៃ ៥០​លាន​ដុល្លារ​៕


[wai id="6"]