ក្រោយពី​ទទួលរង​ទណ្ឌកម្ម​ផ្លូវភេទ​ពី​សាច់ញាតិ​១៦​នាក់​អស់​រយៈពេល​៣​ឆ្នាំ​ក្មេងស្រី​អាយុ​៨​ឆ្នាំ​ម្នា​ក់បាន​បាត់បង់​ជីវិត

សង្គមប្លែកៗ
0
637
[wai id="5"]

[wai id="7"]
​ក្មេងស្រី​អាយុ​៨​ឆ្នាំ​ម្នាក់ ដែល​ត្រូវបាន​ចាប់រំលោភ​ដោយ​បុរស​១៦​នាក់ ដែលជា​សាច់ញាតិ និង​សមាជិកគ្រួសារ​របស់​នា​ង​អស់​រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ នៅ​ទីបញ្ចប់​នាង​ក៏បាន​ស្លាប់​ហើយ​នៅក្នុង​មន្ទីរពេទ្យ​។​យោងតាម​សេចក្តីរាយការណ៍​ក្នុងស្រុក បាន​ឲ្យ​ដឹងថា ក្មេងស្រី​តូច​ម្នាក់នេះ ត្រូវបាន​នាំយកទៅ​កាន់​មន្ទីរពេទ្យ ក្រោយ​សន្លប់​លែង​ដឹងខ្លួន ក្នុង​បន្ទប់ទឹក​នៅផ្ទះ​របស់​នា​ង​។​មុនពេល​សន្លប់ ក្មេងស្រី​អាយុ​៨​ឆ្នាំ​ម្នាក់នេះ បាន​ត្អូញត្អែរ​ពី​បញ្ហា​ឈឺពោះ​។
ពាណិជ្ជកម្ម

​ក្រោយ​ពេលដែល​មិនឮ​ឆ្លើយ​ពី​ក្នុង​បន្ទប់ទឹក ឪពុកម្តាយ​របស់​នាង ក៏បាន​ទម្លុះ​ទ្វារ​បន្ទប់ទឹក រួច​នាំយក​នាង​ទៅកាន់​មន្ទីរពេទ្យ​។​ក្មេងស្រី​ម្នាក់នេះ បាន​នាំទៅ​កាន់​មន្ទីរពេទ្យ ស្ថិតនៅក្នុង​ទីក្រុង Chennai រដ្ឋ Tamil Nadu ប្រទេស​ឥណ្ឌា ។ ពេលដែល​ពួកគេ​បាន​ទៅដល់​មន្ទីរពេទ្យ នាង​ត្រូវបាន​គ្រូពេទ្យ​ប្រកាសថា​នាង​បាន​ស្លាប់​ទៅហើយ​។​បច្ចុប្បន្ន​ក្រុមនគរបាល​កំពុង​រង់​ចាំ​របាយការណ៍​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សាកសព ដើម្បី​កំណត់​មូលហេតុ​ពិតប្រាកដ​នៃ​ការស្លាប់​របស់​នាង​។​ឪពុកចុង​របស់​ក្មេងស្រី​រងគ្រោះ បាន​និយាយប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា នាង​គឺជា​ក្មេងស្រី​ឆ្លាត ហើយ​នាង​ចង់​ធ្វើជា​មន្ត្រីនគរបាល​នៅពេល​ធំ​ឡើង​។​ករណី​របស់​ក្មេងស្រី​តូច​ម្នាក់នេះ បាន​បែកធ្លាយ​ដំបូង​កាលពី​ឆ្នាំមុន ពេលដែល​ម្តាយ​របស់​នាង បាន​និយាយប្រាប់​ក្រុមនគរបាល​ថា មនុស្ស​ប្រុស​១៦​នាក់ ដែល​សុទ្ធតែជា​សាច់ញាតិ​របស់​ក្មេងស្រី បាន​ចាប់រំលោភ​នាង​តាំងពី​ឆ្នាំ​២០១៧​មកម្ល៉េះ​។​បងស្រី​អាយុ​១០​ឆ្នាំ​របស់​នាង ត្រូវបាន​ពួកគេ​ចាប់រំលោភ​ផងដែរ អំឡុង​ពេលនេះ​។​ឪពុកម្តាយ​របស់​ក្មេងស្រី​ទាំង​២ បាន​ទៅកាន់​ស្ថានីយ៍​នគរបាល ក្រោយពេល​កត់សំគាល់ឃើញ​ពី​ការផ្លាស់ប្តូរ​អាកប្បកិរិយា​របស់​កូនស្រី​ទាំង​២​ក្នុង​ឆ្នាំ​២០១៩​។​

​យោងតាម​សារព័ត៌មាន​ក្នុងស្រុក បាន​ឲ្យ​ដឹងថា ក្មេងស្រី​ទាំងនេះ កើតមាន​ជំងឺ​ដេក​រវើរវាយ ការភ័យខ្លាច ភ័យ​ញាប់​ញ័រ​ភ្លាមៗ និង​មិន​ឲ្យ​គេ​ប៉ះពាល់​រូបនាង​។​ដោយឡែក មនុស្ស​ទាំង​១៦​នាក់ ត្រូវបាន​ចាប់ខ្លួនបាន​ហើយៗ​បច្ចុប្បន្នកំពុង​ស្ថិតក្រោម​ការឃុំ​ឃាំង​របស់​នគ​របាល រងចាំ​ការកាត់ទោស​៕


[wai id="6"]