រោងចក្រ​សហគ្រាស ជិត​២០០​មាន​បញ្ហា អាច​ប្រឈម​ប៉ះពាល់​កម្មករ​-​កម្មការិនី​ប្រហែល​១៦​ម៉ឺន​នាក់ នៅ​ដើមខែ​មីនា​នេះ​

សេដ្ឋកិច្ច
0
858
[wai id="5"]

[wai id="7"]
តាមរយៈការព្យាករណ៍ និងវាយតម្លៃជាក់ស្តែងរបស់ក្រសួងពាក់ព័ន្ធនឹងបញ្ហានៃការរីករាលដាលនៃវីរុសកូរ៉ូណា ឬ COVID- 19 គឺនាដើមខែ៣ខាងមុខនេះ គឺអាចមានរោងចក្រសហគ្រាស ជិត២០០ អាចប្រឈមប៉ះពាល់កម្មករ -កម្មការិនី ប្រហែល១៦ម៉ឺននាក់។នេះបើយោងតាម លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងលើកទិសដៅការងារ បន្តរបស់ក្រសួងការងារ បណ្ដុះបណ្ដា និងវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ។
ពាណិជ្ជកម្ម

បញ្ហាប្រឈមនឹងការកង្វះវត្ថុធាតុដើម ដែលនាំចូលមកពីប្រទេសចិននេះ ក៏ដោយសាររោងចក្រមួយ ចំនួន នៅប្រទេសចិន ត្រូវបានបិទទ្វារ ក្រោយមានផ្ទុះវីរុសកូរ៉ូណា ឬ Covid-19 ដែលធ្វើឲ្យមានការរីករាលដាល ជាបន្ដបន្ទាប់ ហើយមិនមែនតែកម្ពុជានោះទេ ដែលប្រឈមនឹងការបិទទ្វាររោងចក្រ ពោលនៅប្រទេស ជាច្រើនផ្សេងទៀត បានបិទទ្វាររួចទៅហើយដោយសារតែកង្វះវត្ថុធាតុដើម៕
[wai id="6"]