មាន​ប្រាក់​ត្រឹម ជាង​១​ម៉ឺន​ដុល្លារ អាច​ពិចារណា​ដី​ឡូ​តិ៍​ជិត​តំបន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​បាន !

Uncategorized
0
1690



​សកម្មភាព​នៃ​ការ​ពុះ​ដី​ឡូ​តិ៍លក់​នៅតែ​ក​ក្រើន​នឹងមាន​ទីផ្សារ​ដដែល​បើទោះបីជា​ទទួលរង​ផលប៉ះពាល់​ពី​បញ្ហា​វីរុស​កូដ​ក៏ពិតមែន តែ​ការវិនិយោគ ឬ​ការទិញ​ដី​ឡូ​តិ៍ វា​ជា​ឱកាស​សម្រាប់​អ្នកមធ្យម ឬ​អ្នកមាន​ជីវភាព​ធូរ ដែល​គាត់​មាន​ទិញ​ដី​ឡូ​តិ៍​យកមក​សង់ លំនៅដ្ឋាន សម្រាប់​ស្នាក់នៅ ឬ​ទុក​លក់​យកប្រាក់​ចំណេញ​បាន​យ៉ាង​ប្រសើរ ។

​តម្លៃ​ដី​នៅតាម​តំបន់ ជាយក្រុង និង​តាម​បណ្ដា​ខេត្ត​នានា នៅ​ជិត​រាជធានី​ភ្នំពេញ នៅតែ​បន្ត​កើនឡើង ស្រប​ពេលដែល រាជរដ្ឋាភិបាល បានប្រកាស​ផែនការ​សម្រាប់​ឆ្នាំ​២០២១ ដោយ​កំណត់ឱ្យ​ម្ចាស់ សហគ្រាស​ទាំងអស់ ត្រូវ​ផ្លាស់ប្ដូរ​ទីតាំង រោងចក្រ​របស់ខ្លួន​ទៅ​ក្រៅ​កណ្ដាល​ក្រុងភ្នំពេញ​។ ការកើនឡើង នៃ​តម្លៃ​ដីធ្លី​នេះ ក៏ត្រូវ​បាន​ជំរុញ ដោយ​កំណើន នៃ​តម្រូវការ ក៏ដូចជា​លំហូរ​ចូល នៃ​វិនិយោគិន​បរទេស​។

​សម្រាប់​អ្នកវិនិយោគ​លើ អចលនទ្រព្យ​ក្នុងស្រុក​វិញ វា​គឺជា​ឱកាស មាស ក្នុង​ការទិញ​ដី ទុក​លក់​យកប្រាក់​ចំណេញ ខ្ពស់​។ យ៉ាងណា​យ៉ាង​មិញ​គម្រោង​ដី​ឡូ​តិ៍​របស់ NARO Real-Estate ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​សំរោង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល បាន​អបអរ​ពិធី​សម្ពោធ​បើក​លក់​គម្រោង ដី​ឡូ​តិ៍​ថ្មី​មួយទៀត របស់ខ្លួន​នៅ​ថ្ងៃ​នាពេល​ថ្មីៗ​នេះ ក្រុមហ៊ុន សម្រេច​បើក​លក់​ដី​ឡូ​តិ៍ ដែលមាន សក្ដានុពល​វិនិយោគ​ខ្ពស់​ក្នុងតម្លៃ​ល្អ​បំផុត​ដោយ​ចាប់​16,800​ដុល្លារ ក្នុង​មួយ​ឡូ​តិ៍ ពោលគឺ​តម្លៃ​ពិសេស​។
​អ្វីដែល​ពិសេស​ដែរនោះ គឺ​គម្រោង​ដី​ឡូ​តិ៍​នេះ មាន​ទីតាំង​ដ៏​ល្អ ស្ថិតនៅ​ជិត​តំបន់​អភិវឌ្ឍន៍​ព្រ​លា​ន្ត​យន្ត ហោះ​ភ្នំពេញ​ថ្មី នៅក្នុង​ទឹកដី​ខេត្តកណ្តាល​ត្រូវបាន​រចនា​ឡើង​លំដាប់ថ្នាក់ 4F នឹង​ក្លាយជា​អាកាសយានដ្ឋាន​ធំ​ជាង គេ​លំដាប់​ទី​៩ នៅលើ​ពិភពលោក​បន្ទាប់ពី​អាកាសយានដ្ឋាន Chicago O’Hare និង​នាំមុខ​អាកាសយានដ្ឋាន អន្តរជាតិ​បេ​កាំ​ង របស់​ប្រទេស​ចិន Beijing Capital International
​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី គឺជា​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​មួយ​របស់​កម្ពុជា​ដែល​នឹងត្រូវ​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ ២.៦០០​ហិកតា និង​ជាការ​វិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា (OCIC) ដោយ​ដំណាក់កាល​ទីមួយ នឹងត្រូវ​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ ២០២៣​។​

​គួរ​បញ្ជាក់ដែរថា បើតាម​អ្នកជំនាញ​អចលនទ្រព្យ​បាន​មានប្រសាសន៍ថា គម្រោង​ព្រលានយន្តហោះ​ថ្មី នៅក្នុង​ខេត្តកណ្តាល​នេះ បាន​ជំរុញ​ឱ្យ​ខេត្តកណ្តាល​កាន់ តែមាន​សក្តានុពល​ខ្ពស់ និង​បានធ្វើឱ្យ​អ្នក​វិស័យ​អចលនទ្រព្យ​ជាច្រើន​សម្រុក​ទៅកាន់​ទីនោះ​។ លោក​ថា អ្នកវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ទាំងនោះ​រួមមាន ទាំង​វិនិយោគ​លើ​វិស័យ​សណ្ឋាគារ លំនៅដ្ឋាន បុរី និង គម្រោង​ធំៗ​ផ្សេងទៀត ដែល​ធ្វើឱ្យ​តម្លៃ​ដីធ្លី​នៅក្នុង​តំបន់​នោះ កាន់តែ​មានតម្លៃ​ខ្ពស់ ហើយ​ផ្តល់​ជីវភាព​ធូរធារ​ដល់ ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ផងដែរ​៕




[wai id="5"]