សម្តេច​តេ​ជោ​ មានដំណឹងល្អសម្រាប់អ្នកនៅតំបន់​អរិយ​ក្សត្រ និង​ល្វាឯម

សេដ្ឋកិច្ច
0
2757
[wai id="5"]

[wai id="7"]
​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាសថា តំបន​អរិយ​ក្សត្រ និង​ល្វាឯម នៃ​ខេត្តកណ្តាល នឹងត្រូវ​កាត់​បញ្ចូឡ​ជា​ខណ្ឌ​មួយ​របស់​រាជធានី​ភ្នំពេញ នៅពេល​ខាងមុខនេះ ដោយសារតែ​រាជធានី​ភ្នំពេញ ត្រូវការ​ពង្រីក​ខ្លួន​កាន់តែ​ធំ​ថែមទៀត​។ ការ​ថ្លែង​បែបនេះ ក្នុង​ពិធី​ស្រោចស្រព​ព្រះ​សុគន្ធវារី ប្រគេន​សម្តេចព្រះ​នាយករង​៣​ព្រះអង្គ ដែល​ព្រះមហាក្សត្រ​ទើប​ត្រាស់បង្គាប់​តែងតាំង​ថ្មី នៅ​វត្ត​មុនី​សុវណ្ណ ហៅ​វត្ត​ចំពុះក្អែក ស្ថិតនៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​
ពាណិជ្ជកម្ម

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ «​កន្លែង​នេះ​កាលពី​ដើមឡើយ​ជា​ទឹកដី​របស់​ខេត្តកណ្ដាល​ទេ ប៉ុន្តែ​ដោយសារតែ​ភ្នំពេញ​ត្រូវការ​រីកចម្រើន ដូច្នេះ​បានជា​កាត់ គឺ​កាត់​ចង់​អស់ហើយ បន្តិចទៀត​នឹងមាន​ការកាប់​ថែមទៀត​។ បើ​ស្ពាន​រួចហើយ រៀបចំ​កាត់​តាំងពី​អរិយ​ក្សត ល្វាឯម​ឯនោះ ដើម្បី​យកមក​បញ្ចូល​ក្នុង​រាជធានី​ភ្នំពេញ​ថែមទៀត ដែល​អាហ្នឹង​នឹង​ក្លាយជា​ខណ្ណ​មួយ​របស់​រាជធានី​ភ្នំពេញ​»​។​

​សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា នៅ​ថ្ងៃ​ខាងមុខនេះ នឹងមាន​ស្ពាន​ចំនួន​២​ដែល​ត្រូវ​ត​ភ្ជាប់ ទី​១​ស្ពាន​ពី​ជ្រោយចង្វារ​ទៅកាន់​តំបន់ អរិយ​ក្សត្រ ហើយ​ស្ពាន​ទី​២ គឺ​ត​ភ្ជាប់​ពី​តំបន់​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​ក្ដី​តា​កុយ ទៅកាន់​ស្រុក​ល្វាឯម​។ បន្ទាប់ពី​ស្ពាន​ទាំង​២​នេះ​ត​ភ្ជាប់​រួចហើយ នឹងធ្វើ​ឱ្យ​ដី​នៅក្នុង​តំបន់​ទាំងនេះ​ឡើងថ្លៃ​៕
[wai id="6"]