ក្បួន​ឆ្លាត​វ័យ ៣​យ៉ាង​ដើម្បី​ទទួលបាន​ផលចំណេញ​ពី​ការទិញ​ដី​ឡូ​តិ៍

សេដ្ឋកិច្ច
0
1066
[wai id="8"]


[wai id="7"]
​សន្ទុះ​នៃ​ការ​ពុះ​ដី​ឡូ​តិ៍លក់​នៅពេល​បច្ចុប្បន្ននេះ បាននិងកំពុង​ផុសផុល​យ៉ាងខ្លាំង នៅក្នុង​សង្គម​កម្ពុជា​។ ដើម្បី​ជា​គន្លឹះ​ក្នុង ជួយ​ឲ្យ​ប្រជាពលរដ្ឋ ដែលមាន​បំណង​ចង់​ទិញ​ដី​ឡូ​តិ៍ ទុក​សម្រាប់ធ្វើ​លំនៅឋាន ប្រកប​អាជីវកម្ម ឲ្យ​បាន​ត្រឹមត្រូវ​នោះ​លោកអ្នក ចាំបាច់​ត្រូវ​ដឹង​អំពី​ព័ត៌មាន​មួយចំនួន ។ ការវិនិយោគ ឬ​ការទិញ​ដី​ឡូ​តិ៍ វា​ជា​ឱកាស​សម្រាប់​អ្នក​ខ្សត់ខ្សោយ ឬ​អ្នកមាន​ជីវភាព ក្រោម​មធ្យម ដែល​គាត់​មាន​លុយ​បន្តិចបន្តួច​អាច​ទិញ​ដី​ឡូ​តិ៍​យកមក​សង់​លំនៅដ្ឋាន សម្រាប់​ស្នាក់នៅ ឬ​ទុក​លក់​យកប្រាក់ ចំណេញ ប៉ុន្តែ​ក៏​អាច​ក្លាយទៅជា​ហានិភ័យ​ដែរ ប្រសិនបើ​អ្នកទិញ​មិនបាន​សិក្សា អោយបាន​ច្បាស់លាស់ និង​ស៊ីជម្រៅ​ទៅ លើ​គម្រោង ឬ​ដី​ឡូ​តិ៍​ដែល​ចង់​ទិញ ឬ​នឹង​ទិញ​នោះ​។ ដូច្នេះ មានន័យថា ការទិញ​ដី​ឡូ​តិ៍ វា​អាចជា​ឱកាស​ផង ជា​ហានិភ័យ​ផង គឺ​វា​អាស្រ័យទៅលើ​អ្នកទិញ​ចេះ​ពិនិត្យ និង​វាយតម្លៃ​អោយបាន​ត្រឹមត្រូវ មុននឹង​ទិញ​ដី​ឡូ​តិ៍​ពី​គម្រោង​ណាមួយ​។​

ពាណិជ្ជកម្ម

១. គម្រោង​ផែនការ អភិវឌ្ឍន៍​
​គម្រោង​ដី​ឡូ​តិ៍​ជោគជ័យ​ត្រូវ​ពឹង​ផ្នែក​លើ​ផែនការមេ​របស់​ទីក្រុង ជាពិសេស​ផែនការ​តំបន់ មាន ផែនទី​ក្នុង​តំបន់​នោះ ឫ​តំបន់​ជាយ​ដែល​នៅ​ជិត​តំបន់​គោលដៅ​។ ប្រសិនបើ​រដ្ឋាភិបាល​ធ្វើ​ផែនការមេ​គ្រប់​ដណ្តប់​លើ​តំបន់​មួយចំនួន ដែល​បង្កើតជា​ទីក្រុងរ​ណ​ប ថ្មី រួមមាន ផ្លូវ​សំខាន់ៗ លូបង្ហូរទឹក និង​កន្លែង​គាប់ចិត្ត​នានា នេះ​មានន័យថា ដី​ឡូ​តិ៍​ទាំងនោះ នៅ​ជិត​គម្រោង​អភិវឌ្ឍន៍​នេះ នឹងមាន​តម្រូវការ​ខ្លាំង ហើយ​តម្លៃនឹង​កើនឡើង​លឿន​ក្នុងពេល​ឆាប់ៗ​។​

២. ទិញ​ដី​ដែលមាន​តម្លៃ​ទាប​ជាង​ទីផ្សារ ឫ ក្នុងពេល​បញ្ចុះតម្លៃ​
​ជាធម្មតា​ការរកស៊ី​លក់ដូរ ទាំង​អ្នកលក់​នឹង​អ្នកទិញ​សុទ្ធ​តែមាន​តម្រូវការ​ដើម្បី​ចំណេញ​រៀងៗ​ខ្លួន ដូច្នេះ​អ្នក​គួរ​ចេះ​សម្លឹងមើល នឹង​សើ​ប​ទីផ្សារ​នៅ​តំបន់​នោះ​ជាមុន ប្រសិន​ថា​មាន​កន្លែង​ណា​ប្រកាស​លក់​ក្នុងតម្លៃ​ក្រោម​ហាងឆេង ហើយ​ទីតាំង​ល្អ​ តែ​ប្រាកដថា ជា​ដី​ស្របច្បាប់ មានកម្ម​សិទ្ធិ​ច្បាស់លាស់ និង​ត្រឹមត្រូវ ដូច្នេះអ្នកអាចពិចារណាបាន។​

៣.​ព័ត៌មាន​មន្ត្រី​មូលដ្ឋាន ឫ​ប្រជាពលរដ្ឋ​
​មុននឹង​ទិញ​ដី​ឡូ​តិ៍​ណាមួយ វា​ចាំបាច់​ណាស់ ដែល​អ្នក​មិនត្រូវ​មើលរំលង មេភូមិ ប្រជាពលរដ្ឋ​នៅក្បែរ​គម្រោង និង​មេឃុំ ឬ​ចៅសង្កាត់ ដើម្បី​សាកសួរ​ព័ត៌មាន​ផ្សេងៗ​ពី​ពួកគាត់​លើ​គម្រោង​នោះ និង​សាកសួរ​ពី​ប្រវត្តិ​ម្ចាស់ គម្រោង​អោយបាន​ច្បាស់លាស់​។ ពួកគាត់​ជាម​នុស្ស​សំខាន់​ទី​១ ដែល​ផ្តល់ព័ត៌មាន​សុ​ក្រឹត្យ​ដល់​អ្នកទិញ ជាង​ម្ចាស់​គម្រោង ឬ​អ្នកលក់​ដី​ឡូ​តិ៍​ទៅទៀត ។ ម្ចាស់​គម្រោង ឬ​អ្នកលក់​ដី​ឡូ​តិ៍​ខ្លះ មិន​ផ្តល់ព័ត៌មាន​ពិត អោយ​អ្នកទិញ​ទេ ដែលជា​កត្តា​ធ្វើអោយ​អ្នកទិញ​ពិបាក​កំណត់ និង​វាយតម្លៃ​ក្នុងការ​សម្រេច ចិត្ត​ទិញ​ដី​ឡូ​តិ៍​នោះ​៕
[wai id="5"]