ស្មូម​យាចក​ប្រែធាតុ​ដើរ​សុំទាន​នៅ​អាស៊ី​ដល់​ជួប​ស្នេហា​ប្រើ​សំដី​ឈ្លើយ​…​លា​ហើយ​អាស៊ី​គ្មាន​ថ្ងៃ​វិល​វិញ​

សង្គមប្លែកៗ
0
1073
[wai id="5"]

[wai id="7"]
…​ដើរ​ឲ្យ​យ៉ាង​តត្រុក​សោះ​នៅលើ​ដងផ្លូវ​នៅលើ​ដងផ្លូវ​នៃ​បណ្តា​ប្រទេស​ក្នុង​អាស៊ី​ដើម្បី​សុំទាន​…​មិនគួរ​សោះឡើយ​ពេល​បាន​ទៅ​ជួប​ស្នេហា​ស្រាប់តែ​បញ្ចេញ​នូវ​កាយវិការ​បែប​ជម្លើយ​...​មិន​ខុស​អី​ពី​ឆ្លងស្ពាន​រួច​រុះ​ស្ពាន​នោះ​ចោល​។​នៅក្នុង​ឥរិយាបថ​ផ្លាស់ប្តូរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ អ្នកសុំទាន «​ជើង​ធំ​» ដែល​ត្រូវបាន​កត់ត្រា​ចូលក្នុង​បញ្ជីខ្មៅ​របស់​ចិន និង​ច្រាន​ចេញពី​បណ្តា​ប្រទេស​ដទៃៗ​ទៀត នៅក្នុង​អាស៊ី ចំពោះ​ការសុំ​ទាន​ខុសច្បាប់​របស់គាត់ និង​ចំណាយលុយ​ប្រមូលបាន​ទាំងនោះ​ទៅលើ​ស្រា និង​ស្រី​ញី​នៅ​ពេលយប់ បានសម្រេច​ចិត្ត​រស់នៅ​ជាមួយ​នារី​វ័យក្មេង​ស្បែក​ខ្មៅ​រូប​ស្រស់​ម្នាក់​ហើយ ។​
ពាណិជ្ជកម្ម

​ពិតមែន​ណាស់ អ្នកសុំទាន «​ជើង​ធំ​»​ម្នាក់ នេះ​ដែលមាន​ឈ្មោះថា Benjamin Hols បាន​រៀបការ​ជាមួយ​កូនក្រមុំ​សញ្ជាតិ​អាហ្វ្រិក​ម្នាក់ នៅក្នុង​ប្រទេស Gambia ។​បុរស​រូបនេះ​បាន​ផុស​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់គាត់​ថា គាត់​បាន «​លង់​ស្នេហ៍​» ក្រមុំ​នៅ Banjul, Gambia ដោយ​អម​ជាមួយ​រូបភាព​អាពាហ៍ពិពាហ៍​ដ៏​រីករាយ គាត់​ថើប​កូនក្រមុំ​អាហ្វ្រិក ដែល​ស្ថិតក្នុង​ឈុត​រ៉ូ​ប​ការ​ពណ៌​ស​ដ៏​ស្រស់ស្អាត ។​

​គាត់​បាន​ហៅ​ក្រុមគ្រួសារ​របស់​នាង​ថា «​គ្រួសារ​ថ្មី​របស់គាត់​» និង​បានសរសេរថាៈ «​លា​ហើយ​អាស៊ី លា​គ្មាន​ថ្ងៃ​វិល​វិញ​ឡើយ​! ហើយ​នៅពេលនេះ មានតែ Gambia ប៉ុណ្ណោះ ដែលជា​ក្តី​ស្រលាញ់​របស់ខ្ញុំ​» ៕








[wai id="6"]