កូនចោរ​ម្សៀត​…​ធ្វើការ​អត់​សន្សំ​ប្រាក់​ទេ ដើរ​ស៊ីចាយ​អស់រលីង​ពី​ដៃ ដល់​ចង់បាន​ប្រពន្ធ​រំអុក​ម្តាយ​ឲ្យ​ប្រឹង​ធ្វើការ​ថែម​ម៉ោង

សង្គមប្លែកៗ
0
874
[wai id="5"]
​…​កូនប្រុស​ម្នាក់នេះ​ពិតជា​កូនចោរ​ម្សៀត​ណាស់​ហើយក៏​សូម​ទុកជា​គំរូ​មួយ​ទៅ​ចុះ​ដល់​យុវជន​ទាំងឡាយ​ឲ្យ​ចេះ​ស៊ីចាយ​ដ្បិត​ត្បៀត​សន្សំ​ប្រាក់កាស​ទុក​ការ​ប្រពន្ធ​…​កុំ​អាង​នៅ​លីវ​ស៊ីចាយ​អត់​ស្រណោះ​ដៃ​…​លុះដល់​ចង់បាន​ប្រពន្ធ​សង្ឃឹម​ទៅលើ​ប្រាក់​របស់​ឪពុក​-​ម្តាយ​!​។​ស្ត្រី​មេម៉ាយ​ជនជាតិ​ចិន​ម្នាក់​អាយុ ៤៧​ឆ្នាំឈ្មោះ Xu Yaling បាន​ខិតខំ​ធ្វើ​ការងារ​ទាំង​លំបាក ដើម្បី​ចិញ្ចឹម​កូន​ទាំង ៣​នាក់ ។ ស្ត្រី​ជា​ម្ដាយ​ម្នាក់នេះ បាន​ធ្វើជា​កម្មករសំណង់​ចងខ្សែ​លួស​នៅ​ការដ្ឋាន​សំណង់​ដោយ​ក្នុង​មួយថ្ងៃៗ​គាត់​ត្រូវ​ចង​ជាង ៤ ០០០​ខ្សែ​ក្នុង​មួយថ្ងៃៗ ដោយ​ប្រើ​ដៃ ។​


[wai id="7"]
​ការងារ​របស់​អ្នកស្រី Xu គឺ​ត្រូវ​ធានាថា​ខ្សែលួស​ត្រូវបាន​ចង់​ឲ្យ​បាន​ជាប់​ល្អ ហើយ​រឹងមាំ​។ គាត់​បាន​និយាយថា គាត់​ចងវា​ប្រហែល ៤ ០០០​ខ្សែ​ក្នុង​មួយថ្ងៃ គាត់​មិន​គិតថា​លំបាក​ទេ​។ អ្នកស្រី Xu ធ្វើការ​ងារ​ជា​អ្នក​ចង​លួស​ក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង​ក្នុង​ទីក្រុង​ស៊ី​ង​ថៃ ស្ថិតក្នុង​ខេត្ត​ខេត្ត​ហឺ​ប៉ី​ប្រទេស​ចិន​។​គាត់​រកប្រាក់​បាន ១៩០​យ័ន ឬ ២៧​ដុល្លារ ក្នុង​មួយថ្ងៃ សម្រាប់​តម្លៃ​លក់​កម្លាំង​ពលកម្ម​របស់គាត់​។ អ្នកស្រី​មាន​ដើមកំណើត​មកពី តំបន់ Shiliting ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន និង​ជា​ម្តាយ​ដែលមាន​កូន ៣​នាក់​។​កូនស្រី​ច្បង​ចំនួន ២​នាក់​បាន​រៀបការ​មានគ្រួសារ​អស់ហើយ ចំណែកឯ​កូនប្រុស​អាយុ ១៩​ឆ្នាំ​ធ្វើ​ការងារ​ក្នុង​ភោជនីយដ្ឋាន​មួយកន្លែង តែ​មិនសូវ​សន្សំ​ប្រាក់​ខ្លួនឯង​ទេ ដើរលេង​សប្បាយ ចាយ​អស់ៗ​ពី​មួយខែ​ទៅមួយ​។
ពាណិជ្ជកម្ម

លុះដល់​ពេល កូនប្រុស​របស់គាត់​ចង់​រៀបការ រូបគេ​ក៏បាន​រំអុក​ម្ដាយ​ឲ្យ​រកប្រាក់​សម្រាប់​អាពាហ៍ពិពាហ៍​ខ្លួន​។ អ្នកស្រី Xu បាន​ខិតខំ​ធ្វើ​ការងារ​សឹង​គ្មាន​ពេល​សម្រាក​គ្រប់គ្រាន់ ដើម្បី​សន្សំ​ប្រាក់​ទុក​សម្រាប់​ថ្លៃ​បណ្ណាការ​ជូនទៅ​ឲ្យ​ខាង​កូនក្រមុំ​។អ្នកស្រី Xu ញញឹម​ហើយ​និយាយថា អ្នកស្រី​ខំប្រឹងប្រែង​ធ្វើ​ការងារ​ណាស់​ថែម​ម៉ោង​ដល់​យប់​ជ្រៅ​ក៏មាន ដើម្បីឱ្យ​កូនប្រុស​របស់គាត់​រៀប​ការ​ជាមួយ​អ្នកណា​ដែល​គេ​ពេញចិត្ដ ដោយ​មិនអាច​ពន្យា​ពេល​ច្រើន​ទៀត​បានទេ​៕



[wai id="6"]