កាលពី​នៅ​តូចក្រូចឆ្មា​…​ពេទ្យ​ប្រាប់ថា មច្ចុរាជ​នៅក្បែរ​ជានិច្ច តែ​តាម​ការពិត​មច្ចុរាជ​ដ​ក​ថយ​យូរហើយ​

សង្គមប្លែកៗ
0
610
[wai id="5"]

[wai id="7"]
…​ក្មេងប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់នេះ កាលពី​ទើបនឹង​កើតមក​ដោយសារ​តែមាន​មុខមាត់​ចំឡែក​ខុសគេ​ស្ទើរ​ពុំដែល​ជួបប្រទះ​ក្រុមគ្រូពេទ្យ​បាន​ប្រាប់ថា ជីវិត​ក្មេង​នេះ​ប្រៀប​បានជា​កំពុងស្ថិត​នៅក្នុង​បាតដៃ​មច្ចុរាជ​គ្រប់ពេលវេលា​។ ប៉ុន្តែ​ពីមួយ​ឆ្នាំទៅ​មួយពេល​កន្ល​ង​ផុត​ទៅ មច្ចុរាជ​ប្រៀប​បានជា​ដកថយ​ចេញពី​ជីវិត​របស់​ក្មេង​ម្នាក់នេះ​ទៅហើយ​។ កុមារា Tres Johnson បានចាប់កំណើត​មក ក្នុងស្ថានភាព​មួយ​ដ៏​ចម្លែក ដោយ​គេ​មានមុខ​ដល់​ទៅ​២​ឯណោះ ហើយ​គ្រូពេទ្យ​តែងតែ​រំលឹក​ទៅកាន់​ឪពុកម្តាយ​របស់គេ​ជានិច្ច​ថា ជីវិត​កូនប្រុស​របស់​ពួកគេ គឺ​ស្ថិត​នៅក្បែរ​ល្អាង​មរណៈ ស្ទើ​គ្រប់​ជំហាន​។
ពាណិជ្ជកម្ម

Johnson បានកើត​នៅក្នុង​រដ្ឋ Missouri សហរដ្ឋអាមេរិក ជាមួយនឹង​ស្ថានភាព​ជំងឺ​ហ្សែ​ន​ដ៏​កម្រ​មួយ ហៅថា Sonic the Hedgehog ដែល​បានធ្វើ​ឲ្យ​មាន​បម្រែបម្រួល​ទៅលើ​លលា​ដ៏​ក្បាល​របស់គេ​។ វា​បានធ្វើ​ឲ្យ Johnson មាន រន្ធ​ច្រមុះ​ពីរ​ដាច់ដោយឡែក​ពីគ្នា ស្នាម​ឆែប​ដ៏​ធំ​មួយ រូបរាង​ក្បាល​ដែល​ខុស​ប្រក្រតី និង​ភ្នែក​២​ដែល​នៅ​ឆ្ងាយ​ពីគ្នា​។​តាមពិតទៅ ភ្នែក​របស់គេ​ពិតជា​ឆ្ងាយ​ពីគ្នា​ខ្លាំងណាស់ រហូត​ធ្វើ​ឲ្យ​ការ​សម្លឹងមើល​របស់គេ មិនអាច​ស្ថិតនៅក្នុង​មុំ​តែមួយ​បាន ប្រៀបដូចជា​សត្វ​គោ និង​ត្រី​ជាដើម​។​បើតាម​សម្តី​ម្តាយ​របស់​Johnson វិញ បាន​ឲ្យ​ដឹងថា កាលនោះ គ្រូពេទ្យ​បាន​ត្រៀម​រួចរាល់​ហើយ ដើម្បី​ឲ្យ​ទារក​ចម្លែក​នេះ​ចាក​ចេញពី​ពិភពលោក ប៉ុន្តែ​ប្តី​របស់​អ្នកស្រី​នៅតែ​ព្យាយាម និង​អង្វរ​គ្រូពេទ្យ​ឲ្យ​ជួយ និង​ធ្វើយ៉ាងណា​ឲ្យ​ទារក​នេះ មានជីវិត​រស់នៅ​។​ក្មេងប្រុស​ដ៏​កំសត់​នេះ ធ្លាប់បាន​ឆ្លងកាត់​ការវះកាត់​ជា​ច្រើនដង​កន្លងមកហើយ ដែលមាន​ដូចជា ការវះកាត់​បិត​ក្រអូមមាត់​ឆែប និង​ការវះកាត់​បង្រួម​លលា​ដ៏​ក្បាល ។ គេ​ក៏បាន​ទទួល​ការព្យាបាល​ជាច្រើន​មកហើយ​ដែរ ដូចជា ការព្យាបាល​ដោយ​ប្រើ​ប្រេង​កញ្ឆា​ជាដើម​។ ចុងក្រោយ ការព្យាបាល​ទាំងនោះ ពិតជា​បាន​ជួយ​ឲ្យ Johnson បាន​ធូរស្បើយ​មួយកម្រិត​មែន ដោយបាន​ជួយ​កាត់បន្ថយ​ការ​ប្រកាច់ ពីមួយថ្ងៃ ៤០០​ដង ឲ្យ​នៅសល់​ត្រឹម មួយថ្ងៃ ៤០​ដង​។​ដោយសារតែ​គេ​មាន​ដុំ​ពក​ជាច្រើន​នៅក្នុង​ខួរក្បាល​របស់គេ ដូច្នេះ​ការអភិវឌ្ឍ​ការយល់ដឹង​របស់គេ នៅមានកម្រិត​ទាប​នៅឡើយ​។ ថ្វីត្បិតតែ ឥឡូវនេះ គេ​មាន​អាយុ​១៣​ឆ្នាំ​ក៏ដោយ​ក្តី ក៏​ស្មារតី​របស់គេ នៅតែ​ប្រៀបដូចជា​ទារក​យ៉ាង​អ៊ីចឹង​។​

​ម្តាយ​របស់ Johnson បាន​និយាយថា “​មាន​មនុស្ស​ជាច្រើន​ទន្ទឹង​ចាំមើល​ថា​តើ​នឹងមាន​អ្វី​កើតឡើង​ចំពោះ​កូន​របស់​ពួកយើង ហើយ​ពួកគេ​គិតថា នេះ​គឺជា​សោដនា​កម្ម​មួយ ប៉ុន្តែ​ឥឡូវនេះ កូន​របស់​ពួកយើង​កំពុងតែ​រស់នៅ​ជាមួយ​ពួកយើង ហើយ​សម្រាប់​ខ្ញុំ វា​មិនមាន​បញ្ហា​អ្វី​ទៀតឡើយ​”​។ អ្នកស្រី​បាន​បន្ថែមទៀតថា “​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ខ្ញុំ​បានលឺ រាល់​ការបញ្ចេញមតិ​របស់​អ្នកដទៃ ដែលមាន​ដូចជា ‘​ឲ្យ​គេ​ស្លាប់ទៅ​’ ‘​ឲ្យ​គេ​សម្រាក​ទៅ​’ ហើយ​មាន​អ្នក​ខ្លះទៀត​និយាយ​ឲ្យ​ខ្ញុំ​ថា ខ្ញុំ ‘​អាត្មានិយម​ខ្លាំងណាស់ ដែល​ចង់​ឲ្យ​គេ​នៅរស់​’​។ ប៉ុន្តែ​ខ្ញុំ​នៅតែ​តាំងចិត្ត អត់ធ្មត់ និង​ពន្យល់​ពួកគេ​អំពី​ស្ថានភាព​កូន​របស់ខ្ញុំ​”៕




[wai id="6"]