ជោគជ័យ​មែន យក​ត្រី​ឡ​ហាន​មក​ធ្វើ​ម្ហូប​គេ​រិះគន់​ល្បី​ក្នុង​បណ្តាញ​សង្គម​

សង្គមប្លែកៗ
0
723
[wai id="5"]

[wai id="7"]
…​នៅ​បណ្តា​ប្រទេស​មួយចំនួន​មានដូចជា​ប្រទេស​ចិន​នឹង​ម៉ាឡេស៊ី​ជាដើម​ត្រី​ឡ​ហាន​ត្រូវ​ពលរដ្ឋ​នៃ​បណ្តា​ប្រទេស​ទាំងនោះ​គោរព​ចាត់ទុកជា​ត្រី​ស័ក្តិ​សិទ្ធ​នាំមក​នូវ​លាភ​សំណាង​ក្នុង​គ្រួសារ​។ ប៉ុន្តែ​កាលពីពេល​កន្លងទៅនេះ បុរស​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ បាន​បង្កើត​ការចាប់អារម្មណ៍​ខ្លាំង​នៅក្នុង​បណ្តាញ​សង្គម បន្ទាប់ពី​រូបគេ​បាន​ទិញ​ត្រី​ឡ​ហាន​មួយ​ក្បាល​ដែលមាន​តម្លៃ ជិត ៧០០​ដុល្លារ មក​ចៀន​ហូប​។​
ពាណិជ្ជកម្ម

​បុរស​ម្នាក់​ដែលមាន​ឈ្មោះ Muhammad បាន​បង្ហោះ​វីដេអូ​មួយ នៃ​សកម្មភាព​យក​ត្រី​ដែល​បាន​ទិញ​ពី​មិត្តភក្តិ ទៅធ្វើ​ម្ហូប​។​នៅក្នុង​វីដេអូ​គេ​ឃើញ​ត្រី​ឡ​ហាន​មួយ​ក្បាល ត្រូវបាន​ដាក់​លើ​ជ្រុ​ញ​កន្លែង​លាងចាន​។ ដុំ​ពក​នៅលើ​ក្បាល​ត្រី​ដ៏​ថ្លៃ​មួយ​ក្បាល​នោះ ក៏​ត្រូវបាន​កាត់ចេញ​ផងដែរ​។ ត្រី​នោះ ត្រូវគេ​យកទៅ​ប្រឡាក់​ជាមួយ រមៀត និង​អំបិល​។​លោក Muhammad បញ្ជាក់ថា រសជាតិ​របស់​ត្រី​ឡ​ហាន គឺ​ស្រដៀង​ត្រី​ម្យ៉ាងទៀត​ដែលមាន​ឈ្មោះថា ទី​ឡាប​យ៉ា​។ ម៉ូ​ហា​ម៉េ​ដ​បានបញ្ជាក់​ទៀតថា ដុំ​ពក​ដែល​នៅលើ​ក្បាល​របស់​ត្រី គឺ​សុទ្ធតែ​ខ្លាញ់​តែម្តង​។​ចំពោះ​វីដេអូ​របស់​បុរស​រូប​នេះ ត្រូវបាន​គេ​ចែករំលែក​យ៉ាងច្រើន និង​មាន​អ្នក​ចុច​មើល​ជាង ៤​លាន​ដង​ឯណោះ​។ ក្នុងនោះ​ផងដែរ ក៏មាន​មនុស្ស​មួយចំនួន​បាន​បញ្ចេញមតិ​វាយប្រហារ​ទៅលើ លោក Muhammad ដែរ​ថា តើ​គេ​អាច​បរិភោគ​ត្រី​ឡ​ហាន​នេះ​បាន​ដោយ​របៀប​ណា​? អ្នកលេង​បណ្តាញ​សង្គម​ខ្លះ​បានសរសេរថា “​អ្នក​ប្រាកដជា​កំពុង​លេងសើច​ហើយ​”​។​

​ចំនែក​លោក ម៉ូ​ហា​ម៉េ​ដ វិញ បាន​ឆ្លើយតប​ទៅកាន់​អ្នកលេង​បណ្តាញ​សង្គម​វិញ​ថា “​ខ្ញុំ​ទទួលបាន​សា​ជាច្រើន​ពី​អ្នកលេង​បណ្តាញ​សង្គម​នៅ​បរទេស ដែល​បាន​រិះគន់​ចំពោះ​ទង្វើ​របស់ខ្ញុំ​។ ខ្ញុំ​គិតថា អ្វីដែល​ខ្ញុំ​ធ្វើ​នេះ ដូចជា​គ្មានអ្វី​ចម្លែក​ផង​”៕




[wai id="6"]