ដំបៅ​មិន​ឈឺ​យក​ឈើ​មកចាក់​…​កែវភ្នែក​ភ្លឺ​ថ្លា​សោះ សាក់​លិច​សាក់​កើត​ងងឹត​សូន្យឈឹង​

សង្គមប្លែកៗ
0
877
[wai id="5"]

[wai id="7"]
…​កែវភ្នែក​ទាំង​គូ​របស់​កញ្ញា​ម្នាក់នេះ​ស្រស់ស្អាត​តាក់តែង​ដោយ​ធម្មជាតិ​រួចទៅហើយ ប៉ុន្តែ​នៅពេល​មួយ​នាង​ស្រាប់តែ​កើតមាន​នូវ​គំនិត​ចង់​ឲ្យ​ភ្នែក​ទាំង​គូ​របស់​នាង​ពេល​ក្រឡេកឃើញ​នាង​ត្រូវ​សម្លឹងមើល​មក​នាង​ស្ទើរតែ​មិន​ដក​ភ្នែក​។ យ៉ា​ដូច្នេះហើយ នាង​បាន​ទៅ​ឲ្យ​ជាង​សាក់​ភ្នែក​ប្រៀប​បានជា​ដំបៅ​មិន​ឈឺ​យក​ឈើ​ទៅ​ចាក់​យ៉ាង​អ​ញ្ជឹ​ង​។ តាម​ប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា នារី​អាយុ​២៥​ឆ្នាំ​ម្នាក់​មកពី​ប្រទេស​ប៉ូឡូញ បាន​ពិការភ្នែក​ខាងស្តាំ​របស់​នាង​ទាំងស្រុង និង​មាន​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ភ្នែក​ខាងឆ្វេង បន្ទាប់ពី​នាង​ទៅ​សាក់​គ្រាប់ភ្នែក ក្នុង​គោលបំណង​ធ្វើឱ្យមាន​ភាពលេច​ធ្លោ​ខុសគេ​។​
ពាណិជ្ជកម្ម

​រឿងរ៉ាវ​ដ៏​គួរឱ្យ​ខ្លោចផ្សា​របស់ Aleksandra Sadowska បានចាប់ផ្តើម​កាលពី​៤​ឆ្នាំមុន នៅពេលដែល​ក្មេងស្រី​វ័យក្មេង​មកពី​ទីក្រុង Wroclaw នៅ​ភាគ​ខាងលិច នៃ​ប្រទេស​ប៉ូឡូញ បានសំរេច​ចិត្ត​ធ្វើឱ្យ​ភ្នែក​របស់​នាង​មាន​ពណ៌​ខ្មៅ​។ ក្រោយពី​បាន​សាក់​គ្រាប់ភ្នែក​រួច Aleksandra ចាប់ផ្តើម​ត្អូញត្អែរ​ពី​ការឈឺចាប់​ធ្ងន់ធ្ងរ​នៅក្នុង​ភ្នែក​របស់​នាង​ភ្លាមៗ ប៉ុន្តែ​វិចិត្រករ​សាក់​រូបនេះ​បាន​ប្រាប់​នាង​ថា វា​ជា​រឿង​ធម្មតា ហើយ​បាន​ណែនាំ​ឱ្យ​នាង​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ ដើម្បី​ដោះស្រាយ​។ ក្នុង​ឆ្នាំ​២០១៥ Aleksandra Sadowska បានទទួល​ការវះកាត់​កែសំរួល​ជាច្រើន ដើម្បី​ជួយសង្គ្រោះ​ភ្នែក​ខាងស្តាំ​របស់​នាង ប៉ុន្តែ​មិនបាន​ជោគជ័យ​នោះទេ ហើយ​អ្នកឯកទេស​ខាង​រោគ​ភ្នែក​មិនអាច​សន្យា​នឹង​នាង​ថា នាង​នឹង​អាច​មើលឃើញ ដោយ​ភ្នែក​ខាងឆ្វេង​របស់​នាង​បានយូរ​នោះទេ​។ កាសែត Daily Mail បាន​រាយការណ៍​ថា វិចិត្រករ​សាក់​រូប​បាន​ប្រើ​ទឹក​ថ្នាំ​ដែល​ត្រូវបាន​រចនា​ឡើង​សម្រាប់​សាក់​ស្បែក​របស់​មនុស្ស ដែល​ធ្វើឱ្យមាន​ការខូចខាត​ដល់​គ្រាប់ភ្នែក​របស់ Aleksandra Sadowska​។

​ទោះបីជា​ប្រឈមមុខ​នឹង​ភាព​ពិការភ្នែក​ទាំងស្រុង​ក៏ដោយ Aleksandra បាន​ប្រាប់​អ្នកយកព័ត៌មាន​ប៉ូឡូញ​ថា នាង​មិន​សោកស្តាយ​ចំពោះ​ការសម្រេចចិត្ត​របស់​នា​ង​ទេ​។ អ្វីដែល​នាង​សោកស្តាយ គឺ​ការជ្រើសរើស​មនុស្ស​ខុស​ក្នុងការ​មក​សាក់​គ្រាប់ភ្នែក​៕


[wai id="6"]