សោកស្តាយ​ណាស់ រូប​កាយ​ស្អាត​ដូច​ទេពអប្សរ​មិនគួរណា​អន់​មារយាទ​សោះ​!

សង្គមប្លែកៗ
0
1474
[wai id="5"]

[wai id="7"]
...​គួរ​ឲ្យ​ផ្ទុះសំណើច​ណាស់ មក​ក្រោយ​គេ​តែ​មក​ចង់​ឈរ​នៅ​ពីមុខ មានអី​ទាស់​គ្នា​ប្រាវ ម្នាក់​គប់​លុយ ឯ​ម្នាក់ទៀត​គប់​ស្លឹក​ខ្ទឹម​ក្លាយជា​ឈុត​ឆាក​ពិបាក​ដល់​ប្រិយមិត្ត​គឺ​ក​បន្តិច​ហើយ​ថា​តើ​ទាស់​គ្នា​មែនទែន​...​ឬមួយ​ជា​ឈុត​សំដែង​ក្នុងន័យ​អប់រំ​?​។​​វីដេអូ​មួយ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម​ក្នុងប្រទេស​ចិន ដោយ​គេ​ឃើញ​មាន​នារី​ស្លៀកពាក់​ស្អាតបាត​ម្នាក់ បាន​បង្កជម្លោះ​ជាមួយ​ស្ត្រី​ចំណាស់ ក៏​ព្រោះតែ​នាង​មិន​ចង់​តម្រង់​ជួរ​។​នារី​ស្លៀកពាក់​ស្អាតបាត​ម្នាក់ បាន​បង្កជម្លោះ​ជាមួយ​ស្ត្រី​ចំណាស់ ក៏​ព្រោះតែ​នាង​មិន​ចង់​តម្រង់​ជួរ ។​
ពាណិជ្ជកម្ម

​យោងទៅតាម​សារព័ត៌មាន Setn បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ទីក្រុង Guangzhou ប្រទេស​ចិន ត្រង់​ហាង​លក់​កៅឡាក់​មួយកន្លែង ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី និង​មាន​ភ្ញៀវ​តម្រង់​ជួរ​វែង​អន្លាយ​។ ស្រប​ពេលដែល ស្ត្រី​ចំណាស់​ម្នាក់ កំពុង​ឈរ​តម្រង់​ជួរ​ជិត​បាន​ទិញ​ទៅហើយ ស្រាប់​តែមាន​នារី​វ័យក្មេង​ម្នាក់ទៀត ដែល​ស្លៀក​ឈុត​ស ស្បែកជើង​កែង កាន់​កាបូប ម៉ាក​Hermes មកឈរ​ក្បែរ​គាត់ ហើយ​បម្រុង​នឹង​ចូល​កាត់​ពីមុខ​គាត់​តែម្តង​។ ភ្លាមៗ​នោះ ស្ត្រី​ចំណាស់ ក៏បាន​រារាំង​នាង និង​ព្យាយាម​បញ្ឈប់​នាង​កុំ​ឲ្យ​ធ្វើ​បែប​នោះ​។​ស្ត្រី​ចំណាស់​ម្នាក់ កំពុង​ឈរ​តម្រង់​ជួរ​ជិត​បាន​ទិញ​ទៅហើយ ស្រាប់​តែមាន​នារី​ម្នាក់​បម្រុង​នឹង​ចូល​កាត់​ពីមុខ​គាត់ ជម្លោះ​ក្តៅគគុក​ក៏បាន​កើតឡើង នៅពេលដែល​នារី​វ័យក្មេង​រូបនោះ និយាយថា នាង​ប្រញាប់​ខ្លាំងណាស់ ហើយ​ថែមទាំង​បោះពាក្យ​មួយ​ឃ្លា​ថា​៖“​បើសិនជា​អ្នកធ្វើ​ឲ្យ​ខូច​កាបូប Hermes របស់ខ្ញុំ អ្នកនឹង​គ្មាន​លទ្ធភាព​សង​ខ្ញុំ​ទេ​”​។ ស្ត្រី​ចំណាស់​ក៏​ស្រែក​លឺៗ ដោយ​កំហឹង​វិញ​ថា​៖“​គ្រប់គ្នា​! មើល​នាង​ក្មេង​នេះ មាយា​ទ​អន់​ខ្លាំងណាស់​។ គេ​តម្រង់​ជួរ​គ្រប់គ្នា តែ​នាង​មិនដឹងថា គេ​តម្រង់​ជួរ​យ៉ាង​មិច​ទេ​”​។ ភ្លាមៗ​នោះ នារី​វ័យក្មេង​នោះ ក៏បាន​ហូត​លុយ​ពី​កាបូប​ពណ៌​ផ្កាឈូក​របស់ខ្លួន ហើយ​និយាយថា​៖“​អ្នក​គ្រាន់តែ​ចង់បាន​លុយ​តែប៉ុណ្ណោះ មែន​ទេ​? នេះ​! ខ្ញុំ​មាន​លុយ​ច្រើនណាស់​”​។ កាន់​ហួសចិត្ត​នោះ​គឺ នាង​បាន​ហូត​លុយ យកមក​គុប​ចំ​មុខ​របស់​ស្ត្រី​ចំណាស់​រូបនេះ​តែម្តង​។​

​មិន​បង្អង់​យូរ ស្ត្រី​ចំណាស់​ក៏បាន​យក​ស្លឹក​ខ្ទឹម​មួយ​បាច់ ទៅ​វាយ​នាង​។ នាង ក៏បាន​យក​កាបូប​ដ៏​ថ្លៃ ទៅ​បាំង​មុខ ហើយក៏​បោះ​កាបូប​នោះ ទៅលើ​ស្ត្រី​ចំណាស់​តែម្តង​។ ចំនែកឯ​អ្នក​ផ្សេងទៀត​ដែល​នៅ​ជុំវិញ​នោះ ក៏បាន​ព្យាយាម​បញ្ឈប់​ជម្លោះ​រវាង​ពួកគេ​ទាំងពីរ​ដែរ​។ ចុងក្រោយ ស្រី​ស្អាត​រូបនោះ ក៏បាន​ដើរ​ចេញពី​កន្លែងកើតហេតុ ជាមួយ​របស់របរ​រ​បស់​នាង​វិញ​៕


[wai id="6"]