អស្ចារ្យ​មែន កូន​ក​ម្លោះ​និង​កូនក្រមុំ​ជា​កូនភ្លោះ​ហើយ​លោក​អាចារ្យ​ក៏​ជា​កូនភ្លោះ​ទៀត

សង្គមប្លែកៗ
0
546
[wai id="5"]

[wai id="7"]
...​ជា​រឿង​មួយ​ដែល​ទើបតែ​ជួបប្រទះ​ហើយ កូន​ក​ម្លោះ​ភ្លោះ​មួយ​នេះ​បាន​ដៅ​ទុក​នៅក្នុង​ចិត្ត​រួចជាស្រេច​ថា កូនក្រមុំ​របស់គេ​ត្រូវតែ​ជា​កូនភ្លោះ​ហើយ​អាចារ្យ​ទៀតសោត​ដែល​ចាត់ចែង​ក្នុង​ពិធីមង្គលការ​ក៏ត្រូវ​តែ​ជា​កូនភ្លោះ​ដែរ​។​ចំពោះ​បំណងប្រាថ្នា​បែបនេះ​បានទទួល​នូវ​ការ​សើចចំអក​ពី​សាច់ញាតិ​ថា​ទោះ​ស្ពាយ​អង្ករ​ប្រឹង​ដើររក​ទូទាំង​នគរ​ក៏​រក​ពុំ​បានដែរ​។​ប៉ុន្តែ​ចុងក្រោយ អាពាហ៍ពិពាហ៍​ចម្លែក​បំផុត​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌា បាន​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​មួយ ដោយសារ​កូនកំលោះ​ជា​កូនភ្លោះ រៀបការ​ជាមួយ​កូនក្រមុំ​ជា​កូនភ្លោះ​ដូចគ្នា និង​ថ្ងៃ​តែមួយ​ថែមទៀត​។ ទម្រាំ​បាន​ជួបគ្នា ពួកគេ​បាន​ចំណាយ​ពេលវេលា​ជាច្រើន​ខែ​ឆ្នាំ ដើម្បី​ស្វែងរក​គូជីវិត​ដ៏​កម្រ​មួយ​នេះ​។​
ពាណិជ្ជកម្ម

​ក្នុងនោះដែរ ដើម្បីឱ្យ​អាពាហ៍ពិពាហ៍​នោះ​ក្លាយជា​ចំណង​ស្នេហ៍​ភ្លោះ​ដ៏​ស្មើភាព​គ្នា ហើយ​អស្ចារ្យ​សម្រាប់​ទាំង ២​គូ ពួកគេ​បាន​ស្វែងរក​អាចារ្យ​រៀបចំ​កម្មវិធី គឺជា​កូនភ្លោះ​ដូចគ្នា​ថែមទៀត​។ កូនកំលោះ​ភ្លោះ ឈ្មោះ Dhiraj និង Dilkar បាន​រៀបការ​ជាមួយ​កូនក្រមុំ​ភ្លោះ​ឈ្មោះ Reema និង Reena នៅ​វិហារ St. Xavier នៅ​ស្រុក Thrissur នៃ​រដ្ឋ Kerala ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​។ យោងទៅតាម​សារព័ត៌មាន ដេលី​ម៉េ​ល បាន​ឲ្យ​ដឹងថា នៅពេល​ពួកគេ​នៅ​វ័យ​ជំទង់ Dilkar និង Dilkar បាន​សម្រេចចិត្តថា ពួកគេ​នឹង​រៀបការ​ជាមួយ​កូនភ្លោះ​ដូច​ខ្លួន​ដែរ ហើយ​ពួកគេ​បាន​រកឃើញ Reema និង Reena ដែលមាន​វ័យ​ប្រហាក់ប្រហែលគ្នា បន្ទាប់ពី​ដើរ​ស្វែងរក​គូ​អស់​រយៈពេល ៥ ឆ្នាំ​។​បុរស​ជា​កូនភ្លោះ​ទាំង​២​នាក់ បាន​ប្រាប់​សារព័ត៌មាន​ឲ្យ​ដឹងថា ពួកគេ​ទាំង​២​នាក់ បច្ចុប្បន្ន​ធ្វើការ​ផ្នែក​ព័ត៌មានវិទ្យា (IT) ហើយ​បាន​ធំ​ឡើង​ជាមួយគ្នា ដោយ​ស្លៀក​សំលៀកបំពាក់​ដូចគ្នា និង​ធ្វើ​អ្វីៗ​ដូចគ្នា​។ Dilkar បាន​និយាយថា​៖ «​សូម្បីតែ​នៅក្នុង​ការប្រលង យើង​ក៏​ទទួលបាន​ពិន្ទុ​ប្រហាក់ប្រហែលគ្នា​ដែរ ខុសគ្នា​តិចតួច​ប៉ុណ្ណោះ​។ បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ យើង​ថែមទាំង​បាន​ចូលធ្វើការ​នៅ​ក្រុមហ៊ុន​តែមួយ ជាមួយគ្នា​ទៀតផង​»​។​Dilkar អាយុ ៣២ ឆ្នាំ​បាន​និយាយថា​៖ «​ក្រោយមក​បងប្អូន​យើង​ទាំង​២​នាក់ បាន​ឆ្លងកាត់​ការធ្វើការងារ បែក​គ្នា​ជា​លើកដំបូង​។ ខ្ញុំ​ត្រូវបាន​គេ​ចាត់​ឲ្យ​ទៅធ្វើ​ការ នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ខណៈដែល Dilraj ត្រូវ​ក្រុមហ៊ុន​បញ្ជូនទៅ​ធ្វើការ​នៅ​ភាគខាងត្បូង​»​។ ពួកគេ​បាន​ពន្យល់ថា កាលពី​ដំបូង​ឡើយ ពួកគេ​បានសម្រេច​ឲ្យ​សារព័ត៌មាន​ជួយ​ចុះផ្សាយ​រក​គូ តែ​វា​មិនមែនជា​ការងាយស្រួល​នោះទេ ក្នុងការ​ស្វែងរក​គូ ជា​កូនភ្លោះ ហើយ​មាន​ជីវភាព​គ្រួសារ​ប្រហាក់ប្រហែលគ្នា​នោះ​។​បុរស​ទាំង​២​នាក់​នេះ ជា​អ្នក​ព័ត៌មានវិទ្យា​ដូចគ្នា ហើយ​កូនក្រមុំ​ភ្លោះ​ទាំង ២​នាក់ ក៏​ជា​គិលានុបដ្ឋាយិកា ដូចគ្នា​ផងដែរ​។ ពួកគេ​តែងតែ​សិក្សា​នៅ​សាលា​ដូចគ្នា ហើយ​តែងតែ​ធ្វើ​រឿង​ដូចៗ​គ្នា​។ Reema និង Reena កំពុងធ្វើការ​ជា​គិលានុបដ្ឋាយិកា​ហើយ ក៏​កំពុង​ស្វែងរក​ស្វាមី​ភ្លោះ​អស់​ពេល ៣​ឆ្នាំ​មកហើយ​ដែរ​។ ទីបំផុត កូនភ្លោះ​ទាំងពីរ បាន​ជួបគ្នា​ហើយ​រៀបចំ​អាពាហ៍ពិពាហ៍​ដ៏​ធំ​មួយ​តែម្ដង​។​


​ខាង​កូនកំលោះ​បាន​និយាយថា​៖ «​នៅពេលដែល​យើង​បាន​ជួប Reena និង Reema យើង​ដឹងថា​អ្នក​ទាំង​២ គឺជា​មនុស្ស​ដែល​យើង​កំពុងតែ​ស្វែងរក​ជា​យូរ​មក​នោះ​ហើយ​។ សំណាង​ណាស់​ដែល​ពួកគេ​ក៏មាន​អារម្មណ៍ និង​ចំនង​ចំណូលចិត្ត​ស្រដៀង​គ្នា បន្ទាប់ពី​យើង​បាន​ជួបគ្នា​»​។​នៅពេល​និយាយ​ដល់​អាចារ្យ​ជា​កូនភ្លោះ ពួកគេ​បាន​ជួប​អាចារ្យ​ភ្លោះ Rezi និង Rozy រួចហើយ ប៉ុន្តែ​ពួកគាត់​មាន​រវល់​ពេញ​អស់​ទៅហើយ ក្រោយមក ពួកគេ​ក៏ត្រូវ​ធ្វើដំណើរ​រាប់រយ​គីឡូ ពី​ទៅ​ក្រុង Chennai ទៅ​ទីក្រុង Thrissur ដើម្បី​ធ្វើ​ពិធី​អាពាហ៍ពិពាហ៍​។ លោក Dilraj បាន​បញ្ជាក់ថា​៖ «​យើង​ត្រូវ​រង់ចាំ​រយៈ ពេល​ជាច្រើន​ខែ ដើម្បី​ឲ្យ​អាចារ្យ​មក​ធ្វើ​ពិធីមង្គលការ​របស់​យើង​»៕


[wai id="6"]