រឿងរ៉ាវ​ទំនាស់​ធុងបាស​…​កូន​ក​ម្លោះ​និង​កូនក្រមុំ​មុខក្រៀម​ផ្អេះ​ខកខាន​រាត្រី​ផ្សំ​ដំណេក​

ព្រឹត្តិការណ៍ថ្មីៗ
0
606
[wai id="5"]

[wai id="7"]
...​ពិធីមង្គលការ​ដែលរ​វល់​ហត់នឿយ​អស់​ពេញ​មួយថ្ងៃ​បាន​ឈានដល់​ទីបញ្ចប់​នៅសល់តែ​ស្នូរ​សម្លេង​បន្លឺ​ចេញពី​ធុងបាស​ទៀត​ប៉ុណ្ណោះ​ឈាន​ចូលដល់​រាត្រី​ទឹកឃ្មុំ​ហើយ​។ ប៉ុន្តែ​ពុំ​នឹកស្មាន​សោះ​កូនក្រមុំ​-​កូន​ក​ម្លោះ​មួយគូ​នេះ​អត់​បាន​ដឹក​ដៃ​គ្នា​ចូលក្នុង​បន្ទប់​ផ្សំ​ដំណេក​នោះទេ ព្រោះតែ​កូន​ក​ម្លោះ​រត់​ចេញពី​ផ្ទះការ​ទាំងមុខ​ហើម​ពោរ​ទៅ​ដេក​ផ្ទះ​ម្តាយ​។ ពិធីមង្គលការ​ក​ម្លោះ​ក្រមុំ​វៀតណាម​មួយគូ ជិត​បញ្ចប់ ស្រាប់តែ​ភាគី​ខាង​ក្រុមគ្រួសារ​កូនក្រមុំ និង​ខាង​កូន​ក​ម្លោះ​ផ្ទុះ​ហឹ​ង្សា​វាយ​គ្នា​ដោយសារ​បញ្ហា​ចាក់ធុងបាស់ បណ្ដាល​ឲ្យ​ភាគី​កូន​ក​ម្លោះ​រងរបួស​ប៉ោង​មុខ​ប៉ោង​មាត់ មិន​ហ៊ាន​ដេក​នៅ​បន្ទប់​ផ្សំ​ដំណេក ហើយ​គេចខ្លួន​ទៅ​ដេក​ផ្ទះ​ម្តាយ ព្រោះ​ខ្លាច​បងប្អូន​ខាង​កូនក្រមុំ​តាម​វាយ​ខ្លួន​បន្តទៀត ។​
ពាណិជ្ជកម្ម

​ហេតុការណ៍​ផ្ទុះ​ហឹ​ង្សា​ក្នុង​ពិធីមង្គលការ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី យប់​ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០២០ នៅ​ចំណុច​គេហដ្ឋាន​ខាង​ស្រី ស្ថិតក្នុង​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ។​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គឺ​ភាគី​ខាង​កូនកំលោះ និង​កូនក្រមុំ​បាន​បាន​ចាក់ធុងបាស់​រាំលេង​យ៉ាង​សប្បាយ ។ មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ភាគី​ទាំង​២​ឈ្លោះ​គ្នា​ពី​រឿង​ចាក់​ភ្លេង​រាំលេង ដោយ​ភាគី​ខាង​កូនក្រមុំ​សុំ​បិទ​ធុងបាស់​ព្រោះ​យប់​ជ្រៅ​ហើយ កុំ​ឲ្យ​រំខាន​ដំណេក​អ្នកជិតខាង តែ​ភាគី​ខាង​កូនប្រុស​ទទូច​សុំ​រាំលេង​បន្តទៅទៀត ក៍មាន​ការខ្វែងគំនិត​គ្នា រហូត​ធ្វើ​ឲ្យ​ភាគី​ទាំង​២ ផ្ទុះ​ហឹ​ង្សា​វាយ​គ្នា​ទៅវិញទៅមក បណ្តាល​សា​ម៉ី​ខ្លួន​ជា​កូន​ក​ម្លោះ និង​បងប្រុស រងរបួស​ប៉ោង​មុខ​ប៉ោង​មាត់ ។ ចំណែក​ភាគី​ខាង​បងប្អូន​កូនក្រមុំ រងរបួស​ស្រាល​ចំនួន​៣​នាក់ ហើយ​កូន​ក​ម្លោះ​បានគេច​ទៅ​ដេក​នៅផ្ទះ​ម្តាយ​ខ្លួន ដោយ​មិនបាន​ផ្សំ​ដំណេក​នៅក្នុង​ផ្ទះ​របស់​កូនក្រមុំ​ទេ ព្រោះ​ខ្លាច​ខាង​បងប្អូន​កូនក្រមុំ ជា​គូ​ជម្លោះ​តាមរក​រឿង​ដល់​ក្នុង​បន្ទប់​ផ្សំ​ដំណេក ។​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ក្រោយពេល​កើតហេតុ ភាគី​ទាំង​២​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ច្បារអំពៅ​២ ដោយ​ភាគី​ទាំង​២​ធំក្លិន​ស្រា​ហួង និយាយ​ឡើង​ស្អិត​មាត់ ។ ពេលនោះ សមត្ថកិច្ច​សុំ​ឲ្យ​គូ​ជម្លោះ​ទាំង​២ ផ្លុំ​ជាតិ​អាកុល សិន តែ​ពួកគេ​មិន​ព្រម​ផ្លុំ​ទេ ហើយ​សុំ​ទៅផ្ទះ​រៀងៗ​ខ្លួន​សិន ដោយ​រង់ចាំ​ព្រឹក​ឡើងមក​ដាក់ពាក្យ​បណ្តឹង​ម្តងទៀត ។​

​លុះដល់​ព្រឹក​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​មិនឃើញ​គូ​ជម្លោះ​ទាំង​២ មក​ដាក់​ពាក្យបណ្តឹង រហូត សមត្ថកិច្ច​មូលដ្ឋាន បាន​ហៅ​ឳ​ពុក​ម្តាយ​ទាំងសង្ខាង​មក​សម្រុះសម្រួល​គ្នា បញ្ចប់​បញ្ហា កុំ​ឲ្យ​គុំ​គួ​ន​គ្នា​តទៅទៀត ដើម្បី​ឲ្យ​កូនក្រមុំ និង​កូន​ក​ម្លោះ​បាន​ផ្សំ​ដំណេក​ដោយ​សុវត្ថិភាព​ផង​៕




[wai id="6"]