ឆេះដុំ​មកពីណា​…​អ្នកគ្រូ​ពេទ្យ ទើបបានជា​កា​ប៉ាល់​ភ្លើង​ដាក់​អ្នក​ជម្ងឺ ប៉ើង​ចេញពី​ការងារ​

សង្គមប្លែកៗ
0
679
[wai id="5"]

[wai id="7"]
…​មុន​ចូលធ្វើការ​ជា​គិលានុប្បដ្ឋាន​យិ​កា​ប្រាកដ​ណាស់​មានការ​ស្បថស្បែ​គោរព​ទៅតាម​វិជ្ជា​ជី​វះ យកចិត្តទុកដាក់​មើលថែ​អ្នក​ជម្ងឺ​យ៉ាង​អស់ពី​ចិត្ត​ពី​ថ្លើម​…​។ ប៉ុន្តែ​ដោយឡែក​ចំពោះ​គិលានុប្បដ្ឋាយិកា​២​នាក់​នេះ ពុំ​ដឹង​ជា​ឆេះដុំ​ពី​ណា​ពី​ណី​មក​ទេ​ស្រាប់តែ​មានចិត្ត​ខ្មៅ​ដាក់​អ្នក​ជម្ងឺ ខុសពី​ពាក្យសម្បថ​។ តែ​ស័ក្តិសិទ្ធិ​មែន​ធ្វើ​ផ្ទុយ​ពី​ពាក្យសម្បថ បាត់បង់​អស់រលីង​ការងារ​។ ខ្សែ​វីដេអូ​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព នៅ​កន្លែងកើតហេតុ បង្ហាញ​ឲ្យ​ឃើញ​គិលានុប្បដ្ឋាយិកា​២​រូប​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​រុស្ស៊ី បាន​ប្រើ​រទេះរុញ​ដឹក​អ្នកជំងឺ​ម្នាក់ ចេញពី​កន្លែង​សង្គ្រោះបន្ទាន់ ហើយ​ទុក​នៅក្រៅ​ទាំង​សីតុណ្ហភាព​ដ៏​ត្រជាក់​។​
ពាណិជ្ជកម្ម

​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ឲ្យ​ឃើញ​អ្នកជំងឺ​ដេក​លើដី ហើយ​មាន​ស្នាមរបួស​ហូរឈាម​នៅ​ជើង ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​។​Marina Vartazaryan, មេដឹកនាំ​អាជ្ញាធរ​តុលាការ​កំពូល​ទីក្រុង​Sochi បាន​ថ្លែងថា ៖ “​យើងខ្ញុំ​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​គិលានុប្បដ្ឋាយិកា​ទាំង ២​រូបនេះ ។ ឥឡូវ​នាង​ទាំង ២ ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​ហើយ​។​គ្រូពេទ្យ​ស្រី​២​នាក់​នេះ​បាន​កុហកថា​អ្នក​ជម្ងឺ ចង់​ចាក​ចេញពី​មន្ទីរពេទ្យ ព្រោះ​មិត្តភក្តិ​របស់គេ​នៅចាំ​ខាងក្រៅ​។ ប៉ុន្តែ​ជាក់ស្តែង គេ​ពុំ​ឃើញ​មាន​សាច់ញាតិ ឬ​មិត្តភក្តិ​ណា​នៅក្រៅ​ទាំងអស់​។​

​សាក្សី​ម្នាក់​បាន​ទម្លាយ​ចេញ​រឿង​គួរ​ឲ្យ​ព្រឺក្បាល​ថា​នៅ គ្រានេះ​គាត់​បាន​សុំ​ឲ្យ​គិលានុប្បដ្ឋាយិកា​ទាំង​២​រូប បកស្រាយ​ចំពោះ​ទង្វើ​ខាងលើ ស្រាប់​គេ​ស្រែក​ដាក់​គាត់​ថា ៖ “​យក​គា​ត់ទៅ បើ​អ្នកឯង​ចង់​។ ពួក​ខ្ញុំ​ពុំ​ត្រូវការ​គេ​ទេ​!”៕




[wai id="6"]