តាម​ដល់ទី​បញ្ចប់​មែន​…​ពេទ្យ​ព្យាបាល​ជា​ហើយ​នៅឡើយ​វិ​រុស​កូ​រ៉ូ​ណា​មក​ឆក់យក​ជីវិត​ទាល់តែ​បាន​

ព្រឹត្តិការណ៍ថ្មីៗ
0
1092
[wai id="5"]

[wai id="7"]
…​នៅក្នុង​ប្រទេស​ចិន​…​បណ្តា​អ្នក​ជម្ងឺ​ដែល​ឆ្លង​វិ​រុស​កូ​រ៉ូ​ណា​ក៏​ត្រូវបាន​ក្រុមគ្រូពេទ្យ​ខ្លះ​ខ្វែង​ធ្វើការ​ព្យាបាល​បាន​ជាសៈ​ស្បើយ​ស្ទើរតែ​ទាំងអស់​ដែរ​…​ហើយ​ចំពោះ​អ្នក​ដែល​បាន​ជាសៈ​ស្បើយ​ចេញពី​មន្ទីរពេទ្យ​ក៏​ពុំទាន់​បានឃើញ​ម្នា​ក់ណា​វិល​មក​ពេទ្យ​វិញ​ជា​លើក​ទី​២​ដែរ​។ ទើបតែ​ឃើញ​មាន​បុរស​ម្នាក់នេះ​ទេ​បាន​វិល​មក​ពេទ្យ​វិញ​…​តែ​គួរ​អនិច្ចា​រណាស់​គាត់​វិល​មក​ពេទ្យ​ជា​លើក​ទី​២​គឺ​លែង​ក្រឡប់​ទៅផ្ទះ​វិញ​ជា​រៀងរហូត​។
ពាណិជ្ជកម្ម

​បុរស​ម្នាក់​រស់នៅក្នុង​ទីក្រុង​វូ​ហាន​ប្រទេស​ចិន បាន​ឆ្លង​វីរុស កូ​រ៉ូ​ណា ហើយ​ថ្មីៗ​នេះ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ព្យាបាល​ជាសះស្បើយ ស្រាប់តែ​បាន​៥​ថ្ងៃ ក្រោយមក​បន្ទាប់ពី​ត្រូវបាន​អនុញ្ញាត​ចេញពី​មន្ទីរពេទ្យ បុរស​នោះ​ក៏បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​វីរុស​កូ​រ៉ូ​ណា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Paper ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​សៀង​ហៃ​។​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា បុរស​ដែល​ស្លាប់​នោះ​មានឈ្មោះ Li Liang អាយុ​៣៦ ឆ្នាំ រស់នៅក្នុង​ទីក្រុង​វូ​ហាន​។ តាម​សម្ដី​របស់​ភរិយា​របស់គាត់​ឈ្មោះ Mei បានបញ្ជាក់​ពី​ស្ថាន ថា ប្ដី​របស់​នាង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​មាន​រោគសញ្ញា​ស្រាល​និង​មធ្យម​។ ក្រោយមក​ប្តី​របស់​នាង​ត្រូវបាន​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​នៅ ២ សប្តាហ៍​បន្ទាប់ពី​ការ​ព្យ​បាល និង​បាន​ទុក​ឲ្យ​ស្នាក់នៅ​សណ្ឋាគារ​ដាច់ដោយឡែក​ពី​គេ​រយៈពេល ១៤ ថ្ងៃ​។ អ្នកស្រី Mei បាន​បន្តថា ប្តី​របស់​នាង​មិន​ស្រួលខ្លួន​នៅ ២ ថ្ងៃ​បន្ទាប់ពី​ចេញពី​មន្ទីរពេទ្យ​ដោយមាន​បបូរមាត់​ស្ងួត​និង​ហើមពោះ​។ ប្តី​របស់​នាង បាន​និយាយថា គាត់​មាន​អារម្មណ៍​មិន​ស្រួលខ្លួន ហើយក៏​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​និង​បាន​ស្លាប់​នៅ​រសៀល​នោះ​។​

ដោយឡែក លិខិតបញ្ជាក់​មរណភាព​ដែល​ចេញ​ដោយ​គណៈកម្មការ​សុខាភិបាល វូ​ហាន បាន​និយាយថា លោក Li Liang បាន​ស្លាប់​ដោយ​ស្ទះ​ផ្លូវដង្ហើម​បណ្ដាលមកពី​ការចម្លង​ផ្ទាល់​ពី​វីរុស កូ​រ៉ូ​ណា ៕



[wai id="6"]