យល់សប្តិ​ឃើញ​ខ្មោច​តឿន​ឲ្យ​ទិញ​ផ្ទះ​ដូច​ប្រាប់​ឲ្យ​ទៅយក​កំណប់​

សង្គមប្លែកៗ
0
1144
[wai id="5"]

[wai id="7"]
…​ដំបូង​ឡើយ ពេល​មក​ឃើញ​ផ្ទះមួយ​ខ្នង​នេះ​ប្តី​-​ប្រពន្ធ​មួយគូ​នេះ​គាត់​មានចិត្ត​រារែក​អត់​ចង់​ទិញ​នោះទេ ព្រោះថា​ផ្ទះ​នោះ​ចាស់​បន្តិច​ទៅហើយ​...​បើ​ទិញ​រួច​ត្រូវតែ​ជួសជុល​ទើប​អាច​ស្នាក់​នៅបាន ដែល​ត្រូវ​ចំណាយ​ប្រាក់​បន្ថែមទៀត​។

​ប៉ុន្តែ​ក្រោយពី​បានឃើញ​ផ្ទះ​នោះ​រួច​...​អស់​រយៈកាល​ជាច្រើន​យប់​ជាប់ៗ​គ្នា បុរស​ជា​ប្តី​បាន​យល់សប្តិ​ឃើញ​ខ្មោច​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ចេះតែ​មក​តឿន​ឲ្យ​ទិញ​ផ្ទះ​នោះ​គឺ​មិន​ខុស​បំណង​នោះឡើយ ថែមទាំង​មាន​លាភ​ទៀតផង​។ រឹតតែ​គយរ​ឲ្យ​ភ្ញាក់ផ្អើល​ទៀត​នោះ​សូម្បីតែ​នាង​ជា​ប្រពន្ធ​ក៏​យល់សប្តិ​ឃើញ​ដំណើររឿង​ដូចគ្នា​ដែរ​។​ដោយសារតែ​យល់សប្តិ​រឿង​ដដែលៗ​ច្រើន​យប់​ហើយ​ឃើញ​ដូចគ្នា​ទៀត​នោះ​...​ប្តី​-​ប្រពន្ធ​មួយគូ​នេះ​សម្រេចចិត្ត​ទិញ​ផ្ទះ​នោះ​ហើយ​ក៏បាន​ប្រទះឃើញ​ដូច​អ្វី​នៅ​ក្នុងការ​យល់សប្តិ​នោះ​មែន​។ ក្រោយពី​ទិញ​ផ្ទះ​នោះ​រួច​ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​នេះ​បានធ្វើការ ជួសជុលផ្ទះ មុនដំបូង​ពួកគាត់​ជួសជុល​ជាន់​ទី​១ និង​ជាន់​ទី​២ មិនឃើញ​មាន​អ្វី​នោះទេ​។ តែ​នៅពេល​គាត់​ជួលជុល​ជាន់​ក្រោម​ដី​ក៏​ប្រទះឃើញ​ប្រអប់​ដែក​ពណ៌​បៃតង មាន​សណ្ឋាន​បែប​បុរាណ ត្រូវបាន​លាក់​យ៉ាង​ប្រយ័ត្ន ក្រោម​ស្រទាប់​ម្នាងសិលា ។​ពេល​ពួកគាត់​យក​ប្រអប់​ដែក​វ៉ា​លី​នោះ មក​បើក​មើល​ពិតជា​មិនគួ​ឲ្យ​ជឿ​មែន វា​គឺជា​កំណប់​ដែល​គេ​លាក់ទុក​នៅ​ទីនោះ​។ ក្នុង​ប្រអប់​នោះ​មាន កញ្ចប់​បី​ខ្ចប់​លុយ​សុ​ទ​តែ​ក្រដាស ១០០​ដុល្លា ដែល​សរុប​ទឹកប្រាក់​សរុប ២៣.០០០ ដុល្លារ ។​ក្រៅពីនោះ នៅមាន​ឃើញ​កាសែត Cleveland Plain Dealer ចាស់​មួយ​នៅក្រោម​បាត​ប្រអប់ ។​
ពាណិជ្ជកម្ម

​វា​គឺជា​រឿង​មួយ​ដ៏​អស្ចារ្យ​សំរាប់​ប្តី​ប្រព​ន្ឬ​គាត់​ដែល វាសនា​មនុស្ស​ម្នាក់ៗ​ពិតជា​មើលមិនឃើញ​ទេ ដូចនេះ​ចូរ​កុំ​អស់សង្ឃឹម​សំរាប់​ជីវិត​របស់ខ្លួន​ទោះ​កំពុង​ក្រីក្រ​ក៏ដោយ​៕



[wai id="6"]