[wai id="5"]

[wai id="7"]
…តាមរយៈសកម្មភាពនៅក្នុវីដេអូឃ្លីបមួយនេះសូមទុកជាគំរូមួយទៅដល់កូនៗទាំងឡាយកុំប្រើហឹង្សាដាក់ម្តាយ ពីព្រោះវាជារឿងអកត្តញ្ញូណាស់ដែលអ្នកផងទាំងឡាយពេលបានឃើញហើយ ប្រាកដជាស្រែកជេរយ៉ាងកងរំពងហើយ!។ ក្មេងប្រុសវិទ្យាល័យវ័យជំទង់ម្នាក់ ហ៊ានលើកដៃវ៉ៃក្បាលម្តាយខ្លួនឯងមិនសំចៃដៃ ដោយសារតែ ខឹង ម្តាយ រំខានពេលកំពុងតែឈរលេងហ្គេមទូរសព្ទ។
ពាណិជ្ជកម្ម
ហេតុការណ៍នេះបានកើតឡើង ក្នុងហាងកាត់វ៉ែនតាមួយកន្លែង ក្នុងស្រុក Yongjia ទីក្រុង Wenzhou ខេត្ត Zhejiang ប្រទេសចិន។ តាមរយៈវីដេអូឃ្លីបថតជាប់ដោយកាមេរ៉ាសុវត្ថិភាព គេឃើញស្ត្រីជាម្តាយ និងកូនប្រុស ស្ថិតនៅក្នុងហាងកាត់វ៉ែនតាមួយកន្លែង។ ក្មេងប្រុសខាងលើ បានឈរចុចទូរស័ព្ទរបស់គេ លេងហ្គេម រីឯស្ត្រីជាម្តាយវិញ បានលូកដៃទទួលយកវិក័យប័ត្រពីអ្នកគិតលុយថ្លៃកាត់វ៉ែនតាឲ្យកូនប្រុស រួចគាត់ក៏យកវិក័យប័ត្រនោះ ទៅដាក់ពីលើទូរស័ព្ទកូនប្រុសរបស់ខ្លួន។ ភ្លាមនោះស្រាប់តែកូនប្រុសអកត្តញ្ញូខឹងចិត្តស្រែកដាក់ម្តាយខ្លួនឯង ថែមទាំងវ៉ៃក្បាល និងផ្ទៃមុខម្តាយ មុនពេលបុគ្គលិក ធ្វើការនៅហាងកាត់វ៉ែនតាចូលឃាត់។យោងតាមប្រភពសារព័ត៌មានសៀងហៃអីុស បានឲ្យដឹងថា ក្មេងប្រុសម្នាក់នេះហ៊ានធ្វើដាក់ម្តាយរបស់គេបែបនេះ ក៏ដោយសារតែខឹងម្តាយរំខានពេលកំពុងឈរលេងហ្គេមលើទូរស័ព្ទ។
អ្នកលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញមតិលើវីដេអូឃ្លីបនោះថា «វាមិនមែនជាកូនទេ វាគឺជាសត្វតិរច្ឆាន» ៕


[wai id="6"]