សម្ដេច​តេ​ជោ ប្រកាសថា​នឹង​ទៅ​ខេត្តសៀមរាប​ដើម្បី​ជា​សារ​មួយ​កុំឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​

ព្រឹត្តិការណ៍ថ្មីៗ
0
1143
[wai id="5"]

​[wai id="7"]
នៅ​ព្រឹក​ថ្ងៃទី​៩ មីនា​នេះ សម្ដេច ហ៊ុន សែន បានប្រកាសថា​នឹង​បន្តដំណើរ​ទៅ​ជួប​សុខទុក្ខ​បុរស​ជនជាតិខ្មែរ ដែល​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) នៅ​ខេត្តសៀមរាប​។ សម្តេច​បាន​ថ្លែង​បែបនេះ​នៅក្នុង ពិធី​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ផ្លូវជាតិ លេខ​៥៥ ត​ភ្ជាប់​ពី​ផ្លូវជាតិ លេខ​៥ ក្នុង​ទី​រួម​ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់​ព្រំដែន​ថ្មដា ជាប់​ជាមួយ​ខេត្ត​ត្រាត ប្រទេស​ថៃ​។​

គួរបញ្ជាក់ដែរថាការប្រកាសរបស់សម្តេច បន្ទាប់ពីមន្ត្រី​សុខាភិបាល​កម្ពុជា បានបញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មានកាលពី ប៉ុន្មានថ្ងៃ  ថា​ជនជាតិខ្មែរ​ម្នាក់ នៅ​ខេត្តសៀមរាប ត្រូវបាន​ធ្វើតេស្ត​រកឃើញ​ថា មាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា​ថ្មី ឬ​កូ​វីដ​-១៩ (Covid-19)​។​
ពាណិជ្ជកម្ម

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ឌ​ឌី​ន បញ្ជាក់ថា បុរស​ជនជាតិខ្មែរ​រូបនេះ មាន​វ័យ ៣៨ ឆ្នាំ និង​ជា​អ្នកគ្រប់គ្រង​កិច្ចការ​ធុរកិច្ច​ផ្ទាល់ របស់​ជនជាតិ​ជប៉ុន ដែល​ត្រូវបាន​អាជ្ញាធរ​ជប៉ុន រកឃើញថា មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ នេះដែរ ក្រោយ​ចាក​ចេញពី​ក្រុង សៀមរាប​៖ « យើង​ទទួលបាន​ព័ត៌មាន​ថា គាត់​រកឃើញ នូវ​ជន​ប៉ះពាល់​បន្ថែមទៀត ជាពិសេស​ក្រុមគ្រួសារ របស់​បុរស​អាយុ ៣៨ ឆ្នាំ​នោះ ហើយ​ពួកគាត់​ទាំងអស់នេះ បានមក​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​នៅ​មន្ទីរពេទ្យបង្អែក​សៀមរាប​រួចហើយ​»៕
[wai id="6"]