សម្តេច​តេ​ជោ ណែនាំ​ឲ្យ​ពលរដ្ឋ​ប្រើ​របស់​ការពារ​ថ្មី​ប្រើ​ជំនួស​ម៉ាស់​កុំឱ្យ​អ្នកលក់​ម៉ាស់​តម្លើងថ្លៃ​

ព្រឹត្តិការណ៍ថ្មីៗ
0
1527
[wai id="5"]

[wai id="7"]
​ពលរដ្ឋ​ខ្លះ​ត្អូញ​ថា អ្នកលក់​ម៉ាស់​មួយចំនួន​នៅ​ក្រុងភ្នំពេញ​ក៏​ដូច​តាម​បណ្តា​ខេត្ត​មួយចំនួន ឆ្លៀតឱកាសតម្លើង​ថ្លៃ​ម៉ាស់​ទ្វេដង ស្រប​ពេលដែល​ពលរដ្ឋ​កំពុង​សម្រុក​ទិញ​ម៉ាស់​ប្រើប្រាស់ ដើម្បី​ការពារ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី បង្កឡើង​ដោយ វីរុស​កូ​រ៉ូ​ណា​(Corona Virus)​។​
ពាណិជ្ជកម្ម

​ថ្មីៗ​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ គួរ​នាំគ្នា​ប្រើ​ក្រមា ជំនួស​ម៉ាស់ ដើម្បី​បង្ការ​ជំងឺ Covid-19 ស្របពេល​ម៉ាស់​កំពុងតែ​ឡើងថ្លៃ ហើយ​ការនាំគ្នា​មកប្រើប្រាស់​ក្រមា​ខ្មែរ​ជំនួស​ម៉ាស់​នេះ ជាការ​ចូលរួមចំណែក​លើកស្ទួយ​អត្តសញ្ញាណ​ជាតិ និង​ចូលរួម​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​។​
​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា​៖ «​ហើយ​ថ្ងៃនេះ មិច​បាន​លោក ហ៊ុន សែន បង់ក​ក្រមា នេះ​ជា​ប្រភេទ​ក្រវាត់ក​ថ្មី ជំនាន់ កូ​រ៉ូ​ណា អ​ញ្ចេះ​កុំឱ្យ​អា​អ្នកលក់​ម៉ាស់​វា​តម្លើងថ្លៃ​នាំគ្នា​ប្រើ​ក្រមា​ទៅ​វា​ស្រួល ស្អែក​ខ្ញុំ​ទៅ​ចែក សញ្ញាបត្រ ឱ្យ​និស្សិត ក៏បង់ក​ក្រមា​ទៅទៀត មើល​វា​ទាស់ខុស​អី ក្រមា​នេះ​វា​ស្រួល​កុំឱ្យ​ពាក់​អាម៉ាស់​នេះ គេ​ប្រើតែ​៣​ម៉ោង ត្រូវតែ​បោះចោល​ហើយ អញ្ចឹង​យើង​ម្នាក់ៗ ត្រូវតែ​ស្ពាយ​ម៉ាស់​ពេញ​ទាំង​ខ្លួន អញ្ចឹង​យើង​ដាក់​ក្រមា​តាម​ទៅ​»​។​


​គួរ​បញ្ជាក់ដែរថា​ឆ្លើយតប​រឿងនេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៧ មករា ដោយ​ព្រមាន​ថា ប្រសិនបើ​អ្នកលក់​ម៉ាស់ (Mask) ហ៊ាន​ដំឡើងថ្លៃ ពួកគេ​អាច​នឹង​ប្រឈម​ជាប់ទោស​ក្នុង​ពន្ធនាគារ ចាប់ពី ៦​ថ្ងៃ ដល់ ៥​ឆ្នាំ​៕
[wai id="6"]