[wai id="5"]

[wai id="7"]
...លុយរកបានទាំងប៉ុន្មានពេលមកដល់ផ្ទះប្រពន្ធខ្វេះហោប៉ាវយកទាំងអស់ ធ្វើឲ្យបុរសជាប្តីលួចលាក់ទុកខ្លះៗដើម្បីក្នុងផ្ទះបានក្រាស់ក្រែលបន្តិចទៅហើយមិនគួរឡើយអាសំណព្វជើង៤ពាំយកមកឲ្យប្រពន្ធទាំងអស់។ថ្មីៗនេះបុរសជាម្ចាស់ឆ្កែ Husky មួយក្បាល បានចែករំលែកបទពិសោធន៍ដ៏ឈឺចាប់របស់គេ ទៅក្នុងគណនីបណ្តាញសង្គម។
ពាណិជ្ជកម្ម
លោកបានសរសេរថា «ប្រពន្ធរបស់ខ្ញុំជាអ្នកកាន់លុយ ដូច្នេះខ្ញុំចាំបាច់ត្រូវលួចលាក់សន្សំលុយខ្លះដើម្បីទុកប្រើប្រាស់ផ្ទាល់ខ្លួន។ ថ្ងៃមួយខ្ញុំបានទទួលទូរស័ព្ទពីប្រពន្ធរបស់ខ្ញុំ។ នាងប្រាប់ខ្ញុំថា ឆ្កែរបស់យើងបានរុករកឃើញលុយមួយថង់ធំនៅក្នុងផ្ទះរបស់យើង»។ហើយប្រពន្ធរបស់ខ្ញុំក៏បានថតរូបបង្ហោះទៅឲ្យមើលទៀតផង។«បន្ទាប់ពីបានមើលរូបភាពនោះរួចមក ខ្ញុំមានអារម្មណ៍ថាភ័យញ៉ាប់ញ័រតែម្តង។ ខ្ញុំសួរខ្លួនឯងថា តើឆ្កែរបស់ខ្ញុំទៅខ្វេះលុយដែលខ្ញុំខំសន្សំនោះមែនទេ? បន្ទាប់មក ខ្ញុំក៏បានប្រញ៉ាប់ប្រញ៉ាល់ត្រលប់ទៅផ្ទះ។ នៅពេលដែលខ្ញុំបើកទ្វារមក ខ្ញុំឃើញលុយជាច្រើនរាយប៉ាយពេញឥដ្ឋ។ ខ្ញុំគិតទៀតថា លុយទាំងនោះ ជាលុយរបស់ខ្ញុំមែនហើយ»។ បុរសជាប្តីនិយាយ។«ទោះបីជាបេះដូងរបស់ខ្ញុំកំពុងតែចុកណែន ដោយសារតែការបែកធ្លាយនេះក៏ដោយ ក៏ខ្ញុំមិនអាចទទួលស្គាល់ថាលុយទាំងនេះ គឺជាលុយដែលខ្ញុំបានលួចសន្សំទុកដែរ។ ដូច្នេះខ្ញុំបានធ្វើពើជាសួរប្រពន្ធរបស់ខ្ញុំថា លុយទាំងនេះមកពីណាហ្នឹង? វាមិនមែនជារបស់ខ្ញុំទេ។ ប្រហែលជាឆ្កែវាពាំយកពីកន្លែងណាមកផងក៏មិនដឹង។ ប្រពន្ធរបស់ខ្ញុំបានញញឹម ហើយនិយាយថា បើនេះមិនមែនជាលុយរបស់បងទេ ខ្ញុំយកវាទុកហើយណា»។បុរសជាប្តីបានសរសេរបន្ថែមលាយឡំដោយចម្ងល់ទៀតថា៖ «ជាធម្មតា នៅពេលដែលឆ្កែ រុករើផ្ទះ ប្រពន្ធរបស់ខ្ញុំតែងតែវាយវា។ ប៉ុន្តែលើកនេះ ប្រពន្ធរបស់ខ្ញុំមិនបានវាយឆ្កែនេះសោះ។ បើនិយាយពីឆ្កែរបស់ខ្ញុំវិញ វាធ្វើមុខឡើងកំសត់ ដូចជាបានដឹងខ្លួន ថាវាកំពុងតែនាំរឿងមកឲ្យខ្ញុំយ៉ាងអ៊ីចឹង»។
បុរសដដែលនេះបានសរសេរបែបលេងសើចថា «យើងមិនគួរណាលួចលាក់លុយជាមួយតែប្រពន្ធនោះទេ គឺត្រូវលួចលាក់កុំឲ្យឆ្កែដឹងផងដែរ បើមិនដូច្នេះទេ វានឹងក្បត់នឹងយើងហើយ»៕


[wai id="6"]