[wai id="5"]

[wai id="7"]
...បុរសម្នាក់នេះបានទៅផ្សារទិញបានត្រីរ៉ស់មួយក្បាលយកមកធ្វើម្ហូប...ស្រាប់តែចៃដន្យត្រីបានរើបម្រៈបំរុងគេចឲ្យផុតពីផ្លូវមរណៈ...តែផ្លូវសំរាប់រត់មានតែមួយគឺចានបង្គន់ឯចំណែកបុរសនោះវិញក៏ប្រឹងត្បុលដៃលូកតាមទៅចាប់រហូតជួបរឿងអាសន្នជាប់ដៃដកចេញអត់រួច។
បុរសម្នាក់បានជាប់ដៃនៅក្នុងចានបង្គន់ បន្ទាប់ពីតាមចាប់ត្រីរស់ ដែលគាត់រក្សាទុកសម្រាប់ធ្វើម្ហូបពេលល្ងាច ដោយវាបានលោតចេញពីដៃរបស់គាត់ទៅលើចានបង្គន់ ហើយត្បុរតាមបំពង់ចានបង្គន់។ គាត់មានការសោកស្ដាយ ក៏លូកដៃតាមចាប់ត្រី រហូតស្រែកហៅគេឯងឲ្យជួយ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។បុរសរស់នៅភាគនិរតី នៃប្រទេសចិន រូបនេះ បានប្រាប់ឲ្យដឹងថា ខណៈពេលដែលគាត់បានចាប់ត្រីចេញពីធុងប្រស់ត្រីដាក់ក្នុងបន្ទប់ទឹក ដើម្បីយកទៅធ្វើម្ហូប វាក៏រអិលលោតចូលទៅក្នុងចានបង្គន់។ខ្សែវីដេអូនៃការជួយសង្គ្រោះ ដោយក្រុមអ្នកពន្លត់អគ្គិភ័យ បានបង្ហាញឲ្យឃើញបុរសនោះ ដេកផ្អៀងនៅលើកំរាលឥដ្ឋ ក្នុងបង្គន់របស់កម្មករនៅក្នុងប្រទេសចិន ហើយដៃរបស់គាត់ជាប់នៅខាងក្នុងបំពង់ចានបង្គន់គួរឲ្យអាណិត ហើយវីដេអូមានអ្នកចូលទស្សនារហូតដល់ទៅជាង ៣លានដងត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ។ដើម្បីជួយសង្គ្រោះគាត់ឲ្យផុតពីគ្រោះថ្នាក់ ក្រុមអ្នកជួយសង្គ្រោះមកពីតំបន់ តៃជាំង ក្នុងខេត្តគួយចូវ ប្រទេសចិន បានវាយបំបែកដោយយកដែកដាប់ចានបង្គន់ប៉សឺឡែន និងបេតុងយឺតៗ បន្តិចម្តងៗ។
ពាណិជ្ជកម្ម
ក្រុមអ្នកជួយសង្គ្រោះបានបិទមុខបុរសនោះ ខណៈចំណាយពេលជួយសង្គ្រោះអស់រយៈពេល ៣០នាទីទម្រាំជួយបានដោយជោគជ័យ ដៃម្ខាងរបស់គាត់ បានហើមតែពុំមានរបួសអ្វីនោះទេ៕



[wai id="6"]