[wai id="5"]

[wai id="7"]
...អ្នកស្រាវជ្រាវខាងដំណាំបន្លែមួយក្រុមនេះ ពិតជាគួរឲ្យសរសើរណាស់ដែលបានសិក្សារកឃើញពីរបៀបដាំបន្លែនៅលើពូកចាស់ៗដែលគេបោះចោលដូចសំរាមទៅហើយនោះ។ពូកចាស់ៗបោះចោលអាចប្រើដើម្បីជំនួសដីដើម្បីដាំបន្លែនិងឱសថរុក្ខជាតិសម្រាប់អ្នកចំណាកស្រុកនៅតំបន់វាលខ្សាច់។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីខែកុម្ភៈ។
ពាណិជ្ជកម្ម
ក្រុមអ្នកជំនាញ មកពីសាកលវិទ្យាល័យ University of Sheffield បានកំពុងធ្វើការជាមួយជនភៀសខ្លួននៅហ្សកដានីដើម្បី "បង្កើតសួនវាលខ្សាច់" ដោយប្រើពូក។ នៅជំរំជនភៀសខ្លួន Zaatari ក្រុមស្រាវជ្រាវដឹកនាំដោយសាស្ត្រាចារ្យ Tony Ryan បានធ្វើការជាមួយអ្នកស្រុកដើម្បីដាំម្រេច ប៉េងប៉ោះ ដើមត្រប់ និងជីរអង្កាម។ ពូកទន់ៗគឺប្រើដើម្បីទប់ឫសដំណាំនៅនឹងកន្លែង ខណៈវាលូតលាស់ក្នុងសូលុយស្យុងទឹកដ៏សម្បូរជីជាតិ។ គ្រាប់ពូជគឺដាក់នៅក្នុងពូក ហើយវានឹងលូតលាស់ជ្រែកក្នុងពូកនោះ។
លោកសាស្ត្រាចារ្យ Ryan និយាយថា បច្ចេកទេសនេះអាចប្រើដើម្បីបង្កើតសួនទ្រទ្រង់ជីវិតដោយខ្លួនវានៅជុំវិញពិភពលោក និងជួយមនុស្សរាប់លាននាក់ចិញ្ចឹមជីវិតបាននៅតាមតំបន់ដែលដីខ្វះជីជាតិ៕




[wai id="6"]