សម្តេច​តេ​ជោ គ្មាន​ទម្លាប់​រត់ចោល​កម្ពុជា​ម្តងណា​ឡើយ !

ព្រឹត្តិការណ៍ថ្មីៗ
0
733
[wai id="5"]

[wai id="7"]
​នៅ​ព្រឹក​ថ្ងៃទី ១០​ខែមីនា ឆ្នាំ​២០២០​នេះ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ក្នុងអំឡុង​មាន​វិបត្តិ​វីរុស​កូ​រ៉ូ​ណា​ថ្មី COVID-19 កម្ពុជា​បាន​ត្រៀម​ថវិកា​ប្រមាណ ៨០០ ទៅ ២​ពាន់​លាន​ដុល្លារ ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ចជាតិ បើ​វិបត្តិ​នេះ​បន្ត​អូសបន្លាយ​រយៈពេល​វែង​។

​សម្តេច​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​រាជរដ្ឋាភិបាល​បម្រុង​ទុក​ថវិកា​តាម​សេណា​រី​យ៉ូ​ទីមួយ និង​ទី​ពីរ​។ បើ​វិបត្តិ​អូសបន្លាយ ៦​ខែ គឺ​ត្រៀម​ថវិកា​ប្រមាណ ៨០០​លាន​ដុល្លារ​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​។ ប្រសិនបើ​វា​កើត​ដល់​មួយឆ្នាំ តើ​កំណើនសេដ្ឋកិច្ច​របស់​យើង​ធ្លា​ក់នៅ​ប៉ុណ្ណា ហើយ​យើង​ត្រូវ​ប៉ះប៉ូវ​ទំហំ​ទឹកប្រាក់​ប៉ុណ្ណា​។ អ៊ីចឹង វា​ស្ថិតនៅ​ចន្លោះ ពី ៨០០​លាន ទៅ​២​ពាន់​លាន​ប៉ុណ្ណឹង ដែល​យើង​ត្រៀម​បម្រុង​»​។​
​យ៉ាង​មិញ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដែល ចេញ​នៅ​ថ្ងៃទី​៤ ខែមីនា​ថា ក្រសួង​បាននិងកំពុង​សហការ​ជាមួយ​ក្រសួងសុខាភិបាល និង​ដៃគូ​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ក្របខណ្ឌ​រួម ជា​វិធានការ និង​យន្តការ​ជា​កញ្ចប់ ពាក់ព័ន្ធ​នឹង​ការការពារ​វីរុស កូ​វីដ​-១៩ និង​មេរោគ​ឆ្លង​នានា​សម្រាប់​រយៈពេល​៦​ខែ​។​
​ក្រសួង​បាន​បញ្ជាក់ថា ផ្នែក​ឯកជន​បាន​ស្នើសុំ​ការ​ផ្តល់ព័ត៌មាន វិធានការ​របស់​រដ្ឋា​ភិ​បាល​លើ​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស កូ​វីដ​-១៩ ដូចជា​ការរៀបចំ​ជា​បទ​ប្បញ្ញត្តិ និង​គោលនយោបាយ​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​នេះ ដើម្បី​ទប់ស្កាត់​ការប៉ះពាល់​ដល់​សេដ្ឋកិច្ចកម្ពុជា​។​
ពាណិជ្ជកម្ម

​គួរ​បញ្ជាក់ដែរថា ធនាគារពិភពលោក​បាន​បញ្ចេញ​កញ្ចប់​ជំនួយ​ទំហំ​១២​ពាន់​លាន​ដុល្លារ ដើម្បី​ផ្តល់​ការជួយជ្រោមជ្រែង​ប្រកបដោយ​ប្រសិទ្ធភាព និង​យ៉ាង​ឆាប់រហ័ស​ដល់​ប្រទេស​ដែល​ត្រូវការ​ចាំបាច់ ក្នុងការ​ទប់ទល់​ជំងឺ កូ​វីដ​-១៩ ជាពិសេស​សម្រាប់​ប្រទេស​ក្រីក្រ ដែល​ខ្វះ​សមត្ថភាព​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។​
​វីរុស កូ​វីដ​-១៩ បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​ជិត​៨០​លើ​ពិភពលោក ដែល​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​ដល់​ជាង ៩៦,០០០ នាក់​។ ប្រទេស​កូរ៉េខាងត្បូង អ៊ីតាលី និង​អ៊ីរ៉ង់​មាន​ករណី​ឆ្លង​ច្រើនជាងគេ​បន្ទាប់ពី​ប្រទេស​ចិន​៕
[wai id="6"]