អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​៖ …​គ្មាន​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ នាំ​ពី​ចិន​មក​កម្ពុជា​នៅ​ចុងខែ​នេះ​ទេ​….

ព្រឹត្តិការណ៍ថ្មីៗ
0
4414
[wai id="5"]

[wai id="7"]
​បើ​គិត​មក​ត្រឹម​ថ្ងៃនេះ មេរោគ​កូ​រ៉ូ​ណា បាន​រីក​រាលដាល​ទៅកាន់​ប្រទេស 100​ប្រទេស​ហើយ នៅ​ទូទាំង​ពិភពលោក​។ ៩៧% នៃ​ករណី​ឆ្លង​ទាំងអស់ គឺជា​ការឆ្លង​នាំយក​មេរោគ ចេញពី​ប្រទេស​ចិន ទៅកាន់​ប្រទេស​ផ្សេង​។ ចំណែក​៣% ទៀត គឺជា​ករណី​ឆ្លង កើតឡើង​នៅតាម​ប្រទេស​ផ្សេង ក្រៅពី​ចិន​។ ក្រុម​អ្នកជំនាញ​នៃ​អង្គការ​សុខភាព​ពិភពលោក កំពុងតែ​ស្វះស្វែង រក​ថ្នាំ​ព្យាបាល ដើម្បី​សម្លាប់​មេរោគ​នេះ រហូតមកដល់​ពេលនេះ​គេ​នៅ​ពុំទាន់​ទទួលបាន​ព័ត៌មាន​ស្តីអំពី​ថ្នាំ​បង្ការ​នៃ​ជំងឺ​នេះ​ឲ្យ​បាន ច្បាស់លាស់ នៅឡើយ​ទេ​។​
ពាណិជ្ជកម្ម

​សម្រាប់​នៅ​កម្ពុជា​វិញ​កាលពី​ប៉ុន្មាន​ថ្ងៃនេះ មានការ​ចុះផ្សាយ​ពី​បណ្តាសារ​ព័ត៌មាន​មួយចំនួន​ក្នុងស្រុក​ថា រដ្ឋា​បាល​ភិ​បាល​កម្ពុជា នឹង​ទទួលបាន​ថ្នាំ​ព្យាបាល​ជំងឺ Covid-19 ពី​ប្រទេស​ចិន​នៅ​ដើមខែ​នេះ ។ ប៉ុន្តែ​យ៉ាងណាមិញ​ទាក់ទង​នឹង​បញ្ហា​នេះ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​ព័ត៌មាន នេះ​។



តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សបុ​កលោក ផៃ ស៊ី​ផាន បានសរសេរថា​៖ “​គោរព​ជម្រាបជូន​បណ្ដាញសារព័ត៌មាន និង​ប្រិយមិត្ត​FBFs ក្នុងនាម ខ្ញុំ​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល សូម​ច្រានចោល​នូវ​ព័ត៌មាន ដែល​បាន​ផ្សព្វផ្សាយ​ថា “​រាជរដ្ឋាភិបាល​ប្រកាសថា ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ នឹង​នាំ​ពី​ចិន​មក​កម្ពុជា​នៅ​ចុងខែ​នេះ​”​។ ការពិត ខ្ញុំ​គ្រាន់តែ​លើកឡើងថា “​ចិន និង​អាមេរិក បាន​រកឃើញ​វ៉ាក់សាំង​ដើម្បី​ការពារ​ជំងឺ កូ​វីដ​១៩” តែប៉ុណ្ណោះ​។ ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​លើសពីនេះ ខ្ញុំ​ពុំ​ទទួលខុសត្រូវ​ឡើយ​។ អរគុណ​”​។
[wai id="6"]