[wai id="5"]

[wai id="7"]
…មកទល់នឹងពេលនេះអត់ទាន់មានអ្នកវិទ្យាសាស្ត្រណាមួយចុះទៅដល់ស្នូលដែនដីនៅឡើយទេ គ្រាន់តែចេញនូវការសន្និដ្ឋានផ្សេងៗពីគ្នានៅពេលដែលជួបប្រទៈនូវរណ្តៅមួយយ៉ាងជ្រៅថាជិតទៅដល់ស្នូលផែនដីហើយ។តាមរយៈការធ្វើដំណើរឆ្លងកាត់រូងដែលមានប្រវែង ជ្រៅជាងគេបំផុតនៅលើផែនដីក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋាន អ្នកអាចទៅដល់ផ្នែកខាងក្នុងនៃផែនដី ហើយទើបរូងមួយនេះ ត្រូវបានគេចាត់ទុកថាជា ច្រកចូលទៅផ្នែកខាងក្នុងនៃផែនដី។
រូង Krubera-Voronya មានចំណុចជ្រៅបំផុត គឺ ២,១៩៧ ម៉ែត្រ។ រូងនេះស្ថិតនៅតំបន់ភ្នំArabika នៃជួរភ្នំGagra រដ្ឋGeorgia។ រូងនេះចែកចេញពី២គឺ មួយមានជម្រៅ១,៣០០ម៉ែត្រ និងមួយទៀតមានជម្រៅ២,១៩៦ម៉ែត្រ ។រូងនេះត្រូវបានរកឃើញនៅឆ្នាំ១៩៦០ ដោយអ្នករុករកនៅGeorgia ដែលចូលទៅជម្រៅ១៨០ម៉ែត្រ ហើយនៅដើមទសវត្សឆ្នាំ១៩៨០ Kiev Club បានរុករករូងនេះរហូតដល់ជម្រៅ៣៤០ម៉ែត្រ។ ឆ្នាំ១៩៩៩ ក្រុមUkrainian Speleological Associations បានរុករករូងទាំងពីរដែលក្នុងនោះរូងធំចូលដល់ជម្រៅ៧៤០ម៉ែត្រ ហើយរូងNekuybyshevskaya ចូលដល់ជម្រៅ៥០០ម៉ែត្រ។
ពាណិជ្ជកម្ម
ក្រោយមកនៅខែសីហា ឆ្នាំ២០០០ ក្រុមដដែលបានរុករកទៅដល់ជម្រៅ ១,២០០ម៉ែត្រ និងខែកញ្ញា ចូលដល់ជម្រៅ១,៤១០ម៉ែត្រ ព្រមទាំងការរុករកនាពេលបន្តបន្ទាប់ទៀត រហូតដល់ខែសីហា ឆ្នាំ២០១២ ក្រុមរុករកដែលមានសមាជិក៥៩នាក់ បានចំណាយពេល២៧ថ្ងៃ ចូលទៅដល់ជម្រោ២,១៩៧ម៉ែត្រ៕




[wai id="6"]