[wai id="5"]

[wai id="7"]
…ប្រិយមិត្តទាំងឡាយប្រាកដជានៅតែមានចម្ងល់នៅក្នុងចិត្តនៅឡើយ ថាតើមកពីមូលហេតុអ្វីទើបចាស់ៗហាមអត់ឲ្យឈរថតរូប៣នាក់យ៉ាងដូច្នេះ…។ប៉ុន្តែពេលនេះក្តីចម្ងល់បានរលាយចេញអស់ពីក្នុងអារម្មណ៍ហើយក្រោយពីបានស្តាប់នូវដំណើររឿង។នេះតាមការរៀបរាប់តៗគ្នាមកបានបង្ហាញថាការដែលចាស់ៗហាមមិនឱ្យថតរូបជុំគ្នា៣នាក់ ព្រោះអាចនាំហេតុការណ៍មិនល្អចំពោះនរណាម្នាក់ក្នុងចំណោមនោះ។
ពាណិជ្ជកម្ម
អ្នកខ្លះយល់ថាវាអាចបណ្តាលឲ្យបាត់បង់ជីវិតទៀតក៏មានពិសេសអ្នកដែលនៅកណ្តាលគេនឹងតែម្តង។មូលហេតុសំខាន់នោះគឺចាស់ៗលោកមានតំណមណាស់ចំនួនសេស កាលធ្វើពិធីណាមួយលោកមិនដែលជ្រើសរើសយកថ្ងៃសេសទេ ព្រោះខា្លចមានបិសាចចង្រៃផ្សេងៗតាមជ្រៀតជ្រែក។កាលបើ ជំនឿនេះបានដក់ជាប់ស៊ុបក្នុងចិត្តរបស់មនុស្សគ្រប់គ្នាហើយនោះ បើមានអ្នកណាម្នាក់ថតរូប៣នាក់ ចាស់ៗលោកតែងយកន្ត្រៃកាត់រូបមួយចេញ។ប៉ុន្តែយ៉ាងណាក៏ដោយក៏ជំនឿនេះយើងមិនដឹងថាវាបានកើតមានក្នុងសង្គមខ្មែរតាំងសម័យណាមកនោះឡើយ ដោយគ្រាន់តែជាការហាមប្រាមតៗគ្នាប៉ុណ្ណោះ។
ម្យ៉ាងវិញទៀតក្នុងសម័យនេះក្មេងៗមិនសូវមានជំនឿលើរឿងទាំងនេះឡើយ ព្រោះថាវាគ្រាន់តែជារឿងគ្មានការអំណះអំណាងច្បាស់លាស់នោះឡើយ៕

[wai id="6"]