នគរបាល​រាជធានី បញ្ហា​ល្មើសច្បាប់​ចរាចរណ៍ ដល់ពេល​ដុល​ក្អែល​ចេញ​ហើយ ទោះបី​ខ្នងធំ​ប៉ុណ្ណា​ក៏ដោយ !

ព្រឹត្តិការណ៍ថ្មីៗ
0
2760
[wai id="5"]


[wai id="7"]
​កាលពីពេល​កន្លងទៅនេះ ដោយ​សង្កេតឃើញ​ប្រជាពលរដ្ឋ មួយចំនួន​មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពោលគឺ ពេល​ល្មើសច្បាប់​អាង​បង់លុយ​ផាកពិន័យ យករួចខ្លួន​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ណែនាំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​ដកសិទ្ធិ​អ្នកបើកបរ​ដែល​ល្មើសច្បាប់​ចាប់ពី​៣​ដង​ឡើងទៅ​។ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​សង្កត់ធ្ងន់ថា អ្នក​ដែល​បើកបរ​ល្មើសច្បាប់​លើក​ទី​១ ផាកពិន័យ​១​ដង ល្មើស​លើក​ទី​២​ត្រូវ​ផាក ពិន័យ​គុណ​នឹង​២ បើ​ល្មើស​លើក​ទី​៣​ត្រូវ​ផាកពិន័យ​គុណ​នឹង​៣​ដង​ដែរ​។

​ជាមួយគ្នា​នោះដែរ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានចាប់ផ្ដើម​អនុវត្ដ​វិធានការ​ក្តៅ​ក្នុងការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ នៅ​ពេលយប់​ចាប់ពី​ម៉ោង ១១ យប់​ដល់​ម៉ោង ២ កន្លះ​រំលងអធ្រាត្រ​ដោយ​មិនមាន​ការលើកលែង​ចំពោះ​អ្នកបើកបរ​ល្មើស​ឡើយ ខណៈ​គ្រាន់តែ ១ យប់​ថ្ងៃ​ចន្ទ ទី ៩ ខែមីនា សមត្ថកិច្ច​បាន​ចាប់​ឃាត់​រថយន្ត និង​ម៉ូតូ​រហូតដល់​ជាង ៤០០ គ្រឿង​យកទៅ​ស្នងការដ្ឋាន​ដើម្បី​ធ្វើការ​អប់រំ និង​ផាកពិន័យ​។
ពាណិជ្ជកម្ម

​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ប្រាប់ថា​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅពេល​យប់​នេះ​គឺមាន​ការត្រួតពិនិត្យ​សារជាតិ​ស្រវឹង​ការបើកបរ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​ករ​ណី​គ្រឿងញៀន និង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​ជាដើម​នៅតាម​បណ្តា​គោលដៅ​នានា​ក្នុង​ខណ្ឌ​ទាំង ១៤ ចាប់ពី​ម៉ោង ១១ យប់​ដល់​ម៉ោង ២ កន្លះ​រំលងអធ្រាត្រ​ដើម្បី​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​កាត់បន្ថយ​ករណី​បទល្មើស​ផ្សេងៗ ឱ្យមាន​ការថយចុះ​រឹតតែ​ខ្លាំង​ថែមទៀត​។​
​លោកស្នងការ​បានបញ្ជាក់​ថា​៖ «​យើង​រឹតបន្ដឹង​ទាំង​ការបើកបរ​ដោយ​មិន​ពាក់មួក​ទាំង​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ក្រុម​ក្មេង​ទំនើង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​គឺ​រួម​ទាំងអស់​មិនមែន​តែ​ធ្វើ​តែ​លើ​រឿង​ចរាចរណ៍​តែមួយ​មុខ​ទេ​គឺ​ធ្វើ​ទាំងអស់​សំដៅ​ឱ្យ​បទល្មើស​ផ្សេងៗ​មានការ​ថយចុះ​កាន់តែខ្លាំង​»​។

​គួរ​រម្លឹក​ដែរ​ថា សម្តេច​ក្រឡាហោម ស ខេង ធ្លាប់មាន​ប្រសាសន៍ថា “​ទាំងអស់គ្នា​មាន​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់ អត់​មាន លើកលែង​អ្នកណា​ទេ ឱ្យតែ​ខុសច្បាប់​។ ច្បាប់​ចែងថា​មនុស្ស​មាន​សិទ្ធិ​ស្មើគ្នា​ចំពោះមុខ​ច្បាប់ ទោះបី​អ្នក​ឯក​ផ្កាយ​៤​ក៏ដោយ បើកឡាន​បុក​គេ ប៉ូ​លី​ផ្កាយ​មួយ ឬ​ស័ក្តិ​មួយ ឬក៏​ពលបាលត្រី​ទេ ក៏​ចាប់​បានដែរ​ព្រោះ​មាន​សិទ្ធិ ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​។​”​សម្តេច​ក្រឡាហោម​បាន​បន្តថា ទោះបី​ជាមាន​ស័ក្តិ ឬ​តូ​នាទី​ជា​អ្នកតំណាងរាស្ត្រ ដែល​ធ្វើ ច្បាប់​យ៉ាងណាក្តី​បើ​មិន​គោរព​ច្បាប់ ក៏ត្រូវ​អនុវត្តន៍​ច្បាប់​ដែរ​។ តួនាទី​រដ្ឋមន្ត្រី​បើ​មិន​គោរព​ច្បាប់​ក៏​ខុស​ផ្កាយ​៤​ក៏ដោយ​បើ​ធ្វើ​ខុសច្បាប់​គឺ​ខុស​។ សម្ដេច​ក្រឡាហោម​បាន​ថ្លែង​បញ្ជាក់ថា “​អី​ញ្ចឹ​ង​សុំឱ្យ​អស់លោក​ប៉ូលីស​ធ្វើទៅ ហើយ​មានអី​ឆ្លើយ​ដាក់​ខ្ញុំ​មក ខ្ញុំ​ការពារ អី​ញ្ចឹ​ង​អត់​ហ៊ាន​ធ្វើ​ទេ គ្រាន់តែ ដោះ​មួក​មក​រួចខ្លួន​នោះ រឿង​ហ្នឹង​អត់​ទេ គឺ​អ្នកណា​ក៏ដោយ​ត្រូវតែ​អនុវត្តន៍​ច្បាប់​”៕



[wai id="6"]