កា​រវិ​ឌ្ឍ​ន៍​ស្ថានការណ៍​នៃ​អ្នក​ឆ្លង​វីរុស Covid-19 នៅ​កម្ពុជា​ដល់​ណា​ហើយ ?

ព្រឹត្តិការណ៍ថ្មីៗ
0
3493
[wai id="6"]

[wai id="7"]
​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​ក​ម្ព​ជា បានចេញ​សេចក្ដីប្រកាស​នៅ​ថ្ងៃទី ១៤ មីនា​នេះ ពី​ការដាក់​បម្រាម​ហាម​មិន​ឲ្យ ជនបរទេស ដែល​មកពី​ប្រទេស អ៊ីតាលី អាល្លឺម៉ង់ អេ​ស្ប៉ា​ញ បារាំង និង​អាមេរិក ចូលមក​កម្ពុជា​រយ​:​ពេល ៣០​ថ្ងៃ​ដោយ​គិត​ចាប់ពី​ថ្ងៃទី ១៧ មីនា ២០២០ នេះ​តទៅ​។ សេចក្ដីប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​បាន​រកឃើញ​ជា​បន្តបន្ទាប់​នូវ​វីរុស​កូ​វីដ ១៩ លើ​ជនបរទេស​ដែលមាន​សញ្ជាតិ​ផ្សេងៗ នៅក្នុង​ប្រទេស​កម្ពុជា​។​

​សូមបញ្ជាក់ថា រហូតដល់​ពេលនេះ​គិត​ត្រឹម​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​រកឃើញ​កូ​វីដ​១៩ ចំនួន​៧​ករណី​ហើយ ដោយ​ក្នុងនោះ​មាន​៖
​ទី​១៖ បុរស​ជនជាតិ​ចិន មកពី​ទីក្រុង​វូ​ហាន (​ជាសះស្បើយ​)
​ទី​២៖ បុរស​ជនជាតិខ្មែរ វ័យ​៣៨​ឆ្នាំ នៅ​ខេត្តសៀមរាប​
​ទី​៣៖ ស្ត្រី​ជនជាតិ​អង់គ្លេស វ័យ​៦៥​ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្តកំពង់ចាម​
​ទី​៤៖ បុរស​ជនជាតិ​អង់គ្លេស វ័យ​៧៣​ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្តកំពង់ចាម​
​ទី​៥៖ ស្រី​ជនជាតិ​អង់គ្លេស វ័យ​៦៩​ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្តកំពង់ចាម​។​
​ទី​៦៖ បុរស​ជនជាតិ​កាណាដា អាយុ​៤៩​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​
​ទី​៧៖ បុរស​ជនជាតិ​ប៊ែ​ល​ហ្សិ​ក អាយុ​៣៣​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​
ពាណិជ្ជកម្ម

​យ៉ាងណាមិញ បើ​យោងតាម​អ្នកនាំពាក្យ​សុខាភិបាល​លោកស្រី ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា បុរស​ជនជាតិ​កាណាដា នោះ បាន​ស្នើសុំ​ព្យាបាល​ដាច់ដោយឡែក​នៅផ្ទះ​របស់​ខ្លួន​។ ក្រោយ​ការពិនិត្យ​ល្អិន​ល្អន់ និង​ទីតាំង​ដែល​នៅ​ឆ្ងាយ​ពី​គេ ក្រសួង​បានស្នើ​ធ្វើតាម​ការស្នើសុំ រីឯ​កូន​ពីរ​នាក់​ដែល​ស្ថិតក្រោម​បន្ទុក​របស់គាត់ ក៏ត្រូវ​បាន​យក​សំណាក​ទៅពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ កម្ពុជា​ផងដែរ​។ លទ្ធផល​នា​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃទី​១៤ ខែមីនា​នេះ បង្ហាញថា កូន​ទាំងពីរ​នាក់​នោះ មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​។​

​ដោយឡែក​សម្រាប់​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃទី​១៤ ខែមីនា នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការអនុវត្ត​វិស្សមកាល​តូច​មុន​កាលកំណត់ សម្រាប់​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ និង​ឯកជន​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​សៀមរាប ក្រោយ​ការរកឃើញ​ករណី​ឆ្លង COVID-19 ជា​បន្តបន្ទាប់​។​ក្រសួង​អប់រំ បាន​បញ្ជាក់ថា ការអនុវត្ត​វិស្សមកាល​តូច​មុន​កាលកំណត់​នេះ គឺ​ចាប់​អនុវត្ត​ពីថ្ងៃ​ដែល​ខ្លួន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​។ សម្រាប់​គ្រឹះស្ថាន ដែល​មិនទាន់​បញ្ចប់​ការវាយតម្លៃ​លទ្ធផល​ពិន្ទុ​ឆមាស​ទី​១ ក្រសួង​តម្រូវ​ឲ្យ​យក​លទ្ធផល​សិក្សា​ជា​មធ្យមភាគ​នៃ​ពិន្ទុ​ប្រចាំខែ ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៩ ដល់​ខែកុម្ភៈ ឆ្នាំ​២០២០ ៕



[wai id="5"]