សូម​ពលរដ្ឋ​ខ្មែរ​កុំ​មានការ​ភ្ញាក់ផ្អើល ….​ការជួបជុំ​បែប​សាសនា​ទាំងអស់​ត្រូវ​ផ្អាក

ព្រឹត្តិការណ៍ថ្មីៗ
0
1224
[wai id="6"]

[wai id="7"]
​កាលពីពេល​ថ្មីៗ​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​លោក ម៉ម ប៊ុនហេង ដែល​ជូនទៅ​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​អភិបាល​រាជធានី​ខេត្ត បាន​ឲ្យ​ដឹងថា ការបិទ​ការជួបជុំ​នេះ គឺ​រាប់បញ្ចូល​ការជួបជុំ​បែប​សាសនា​ទាំងអស់ នៅ​កម្ពុជា រួមមាន ព្រះពុទ្ធសាសនា គ្រិស្តសាសនា សាសនា​អ៊ិ​ស្លាម និង សាសនា​ផ្សេងៗ​ទៀត ចាប់ពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ តទៅ រហូតដល់​ជំងឺ​កូ​វីដ​-១៩ ធូរស្រាល​មកវិញ​។
ពាណិជ្ជកម្ម

​គួរ​បញ្ជាក់ដែរថា ផេ​ក​ផ្លូវការ​របស់​ស្ថានទូត​ចិន ប្រចាំ​នៅ​កម្ពុជា​បា​ចេញផ្សាយ​កាលពី​ព្រឹក​មិញ​នេះ​ថា សម្ភារៈប្រើប្រាស់​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីត​១៩ (COVID-19) ដែល​ជំនួយ​របស់​រដ្ឋាភិបាល​ចិន អាច​នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា​នៅ​យប់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០​នេះ​។ ជាមួយគ្នា​នោះដែរ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុ​ភិ​បាល បាន​អំពាវនាវ​ឲ្យ​សាធារណជន រក្សា​ភាពនឹងន​ក្នុង​ចិត្ត និង កុំ​មានការ​ភ័យខ្លាច ហើយ​ត្រូវ​ជឿទុកចិត្ត​លើ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។ ការអំពាវនាវ​របស់​លោក គឺធ្វើឡើង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០៕


[wai id="5"]