សំរាម​នៅ​ខេត្តសៀមរាប មិន​អត់​ប្រយោជន៍​ទៀត​ទេ​ពេលនេះ​ក្រុមហ៊ុន​ចិន​បាន​…​

ព្រឹត្តិការណ៍ថ្មីៗ
0
917
[wai id="8"]


[wai id="7"]
​ក្រុមហ៊ុន​ចិន MIZUDA គ្រោង​វិនិយោគ​សង់រោង​ចក្រ​ដុត​សំរាម​នៅ​ខេត្តសៀមរាប ដោយមាន​តម្រូវការ​សំរាម​ប្រមាណ ២១​ម៉ឺន​តោន និង​អាច​ផលិត​ជា​ថាមពល​អគ្គិសនី​ផ្គត់ផ្គង់​បាន​ជាង ៧៥​ម៉ឺន​គីឡូ​វាត់​ម៉ោង ក្នុង​កម្លាំង​អានុភាព ១២​មេ​ហ្គា​វាត់ គឺ​ស្មើនឹង​ប្រហែល ១០% នៃ​តម្រូវការ​ផ្គត់ផ្គង់​ក្នុង​ក្រុង​សៀមរាប​បច្ចុប្បន្ន​។ គម្រោង​នេះ​ត្រូវបាន​បង្ហាញ​ដោយ​តំណាង​ក្រុមហ៊ុន MIZUDA ក្នុង​កិច្ចប្រជុំ​ជាមួយ​លោក អ៉ឹ​ង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត សៀមរាប កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០​។​
ពាណិជ្ជកម្ម

​រោងចក្រ​ដុត​សំរាម ដើម្បី​ផលិត​ថាមពលអគ្គីសនី ដែលជា​គំរោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន ( MIZUDA ) នឹង​បាន​ក្លាយជា ឧបករណ៍​រក្សា​ការពារ​បរិស្ថាន​ដំបូង​គេ​នៅ​កម្ពុជា សម្រាប់​ការបង្កើត​អ​រី​យ​ធម៌​ទីក្រុង​អនាម័យ ( សៀមរាប​-​អង្គរ ) នាពេល អនាគត ក្រោយ​ពេលដែល​គំរោង​វិនិយោគ​នេះ ត្រូវបាន​សិក្សា​ប្រកបដោយ​ជោគជ័យ​។ សំរាម​នៅក្នុង​ក្រុង​សៀមរាប​ដែលមាន​ជាប្រចាំ​ថ្ងៃ​ប្រមាណ​ជាង ៤៨០​តោន ហើយ​នៅ​ឆ្នាំ​២០២២ អាច​នឹង​កើន​ដល់​៦០០​តោន ក្នុង​១​ថ្ងៃ បើ​គិត​រហូតដល់​ឆ្នាំ​២០៣៥ ការប៉ាន់ប្រមាណ​ដែល​ផ្អែកទៅលើ​កំណើន​ប្រជាពលរដ្ឋ និង​កំណើន​ភ្ញៀវទេសចរ​ផង​នោះ ក្នុង​១​ថ្ងៃ សំរាម​ក្នុង​ក្រុង​សៀមរាប អាចមាន​ដល់​ជាង​១០០០​តោន​។​

​តាម​ការបង្ហាញ​របស់​ក្រុមហ៊ុន​ខាងលើនេះ បាន​សិក្សា​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ និង​បានបញ្ចប់​កាលពីមុន​ខែធ្នូ​ឆ្នាំ​២០១៩ កន្លងទៅ​។ រោងចក្រ​នេះដែរ ក្នុង​១​ឆ្នាំ រោងចក្រ​នេះ មាន​តម្រូវការ​សំរាម​ប្រមាណ​ជា​២១​ម៉ឺន​តោន និង​អាច​ផលិត​ជា ថាមពលអគ្គីសនី​ផ្គត់ផ្គង់​បាន​ប្រមាណ​ជាង ៧៥​ម៉ឺន គីឡូវ៉ាត់ម៉ោង ក្នុង​កម្លាំង​អានុភាព ១២​មេកា​វ៉ា​ត់ គឺ​ស្មើនឹង​ប្រហែល ១០​ភាគរយ នៃ​តម្រូវការ​ផ្គត់ផ្គង់​ក្នុង​ក្រុង​សៀមរាប​បច្ចុប្បន្ន ។​

​កិច្ចប្រជុំ​នេះ បានទទួល​ស្គាល់​អំពី​បច្ចេកទេស និង​ការផ្តល់​អត្ថប្រយោជន៍​នៃប្រតិបត្តិ​ការ​របស់​រោង​ចក្រ​ដុត​សំរាម​មួយ​នេះ ដែល​វា​មានគុណ​ភាពមិន​បន្សល់​នូវ​ផលប៉ះពាល់​បរិស្ថាន​ក្រោយ​ការផលិត​ថាមពលអគ្គីសនី​នោះ​។
​ឯកឧត្តម អភិបាលខេត្ត​សៀមរាប ក៏បាន​បង្ហាញ​នូវ​ជំហរ​គាំទ្រ​ទាំងស្រុង​ចំពោះ​គម្រោង​វិនិយោគ​នេះ បើទោះជា​សមត្ថភាព នៃ​ការផលិត​ថាមពលអគ្គីសនី​បានត្រឹមតែ​១០%​នៃ​ត្រូវការ​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ចការពារបរិស្ថាន បាន​មួយកម្រិត​ទៀត​។ ទោះបីជា​យ៉ាងណាក៏ដោយ បញ្ហា​ប្រមូល​សម្រាម ការកំណត់​តម្លៃ​លក់​ថាមពល ការកំណត់​ទីតាំង សាងសង់​រោងចក្រ​នឹងត្រូវ​សិក្សា​ស៊ីជម្រៅ​បន្ថែមទៀត សម្រាប់​ការបង្ហាញ ក្នុង​កិច្ចប្រជុំ​លើក​ក្រោយ ស្តីពី​វឌ្ឍនភាព​នៃ គម្រោង​នេះ ដើម្បី​ជម្រុញ​ល្បឿន​នៃ​កិច្ចដំណើរការ តាមតែ​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ៕​
[wai id="5"]