អ្នក​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ប្រយ័ត្ន​ប្រើ​ទឹក​មិន​គ្រាន់​

ព្រឹត្តិការណ៍ថ្មីៗ
0
1329
[wai id="6"]

[wai id="7"]
​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ជាពិសេស​នៅ​តំបន់​ជាយក្រុង បាននិងកំពុង​ជួប​បញ្ហា​ក​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​ប្រមាណ ១០ ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ ដែល​ករណីនេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានស្នើ​ដល់​អតិថិជន​ទាំងអស់ សន្សំសំចៃ​លើ​ការប្រើប្រាស់​ទឹក​ក្នុង​រដូវប្រាំង​នេះ​។​

​ជុំវិញ​ករណីនេះ​លោក ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​-​ភ្នំពេញ​បាន​ថ្លែង​កាលពី​ថ្ងៃទី ១៣ ខែមីនា​ថា ភាពរអាក់រអួល​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​នេះ​មិនមែន​មកពី​ខូច ឬ​បែកធ្លាយ​ខ្សែបណ្ដាញ​ទុយោ​មេនោះ​ទេ​។ ប៉ុន្តែ​គឺ​មកពី​ការប្រើប្រាស់​ទឹកស្អាត​កើនឡើង​ខ្ពស់ជាង​ការរំពឹងទុក​។​
​លោក ស៊ីថា បាន​ថ្លែងថា​៖ «​តាម​សមត្ថភាព​ផលិត​ជាក់ស្ដែង​ដែល​យើងខ្ញុំ​មាន​ប្រមាណ​ជាង ៦០ ម៉ឺន​ម៉ែត្រគុប​ក្នុង ១ ថ្ងៃ ហើយ​សេចក្ដីត្រូវការ​ទឹកស្អាត​ប្រើប្រាស់​មាន​រហូត​ទៅដល់​ជាង ៧០ ម៉ឺន​ម៉ែត្រគុប ក្នុង ១ ថ្ងៃ បានសេចក្ដីថា​យើង​ខ្វះ​ទឹក​សម្រាប់​ផ្គត់ផ្គង់​ប្រមាណ​ជាង ១០ ម៉ឺន​ម៉ែត្រគុប ក្នុង ១ ថ្ងៃ​»​។​
ពាណិជ្ជកម្ម

​លោក​បាន​ថ្លែងថា ទោះយ៉ាងណា​ការផលិត​ទឹក​របស់​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​មិនបាន​ថយចុះ​នោះទេ ពោលគឺ​សមត្ថភាព​នៃ​ការផលិត​ទឹកស្អាត​នេះ​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ តែ​នេះ​ដោយសារ​តម្រូវការ​ប្រើប្រាស់​មានការ​កើនឡើង​ខ្ពស់​លើស​ការរំពឹងទុក​។ ក្នុង​ឆ្នាំ ២០១៦ រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ ផលិត​ទឹកស្អាត​បាន​ត្រឹម​ជាង ៤០ ម៉ឺន​ម៉ែត្រគុប​ប៉ុណ្ណោះ ខណៈ​បច្ចុប្បន្ន​ផលិត​ទឹកស្អាត​បាន​ជាង ៦០ ម៉ឺន​ម៉ែត្រគុប ក្នុង ១ ថ្ងៃ​។​
​លោក ស៊ីថា បាន​បន្តថា ឆ្លើយតប​នឹង​តម្រូវការ​ប្រើប្រាស់​ទឹកស្អាត​របស់​ពលរដ្ឋ​កា​ន់​តែ​ច្រើនឡើង​ពី ១ ឆ្នាំទៅ ១ ឆ្នាំ រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ដើមឆ្នាំ ២០២០ នេះ​បាន​សាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី ១ កន្លែង​ទៀត​នៅ​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​ដោយ​ប្រើប្រាស់​ថវិកា​ជាង ៣០០ លាន​ដុល្លារ​អាមេរិក ដែលមាន​សមត្ថភាព​អាច​ផ្គត់ផ្គង់​ទឹកបាន​ជិត ៤០ ម៉ឺន​ម៉ែត្រគុប​ក្នុង ១ ថ្ងៃ​។​

​ទន្ទឹមនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា បាន​ប្រជុំ​បន្ទាន់​មួយ ក្រោម​ការដឹកនាំ​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ទឹកស្អាត​ប្រើប្រាស់​ដល់​ពលរដ្ឋ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ តម្រូវ​ឲ្យ​រដ្ឋបាល​ខណ្ឌ​ទាំង​១៤​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​និង​ត្រូវមាន​រថយន្ត​ដឹក​ទឹក​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ជាពិសេស​នៅ​តំបន់​ជាយក្រុង​។ នេះ​បើតាម​ការចេញ​ផ្សារលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​៕
[wai id="5"]