កម្ពុជាបន្ដរកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់៨៤នាក់

ព្រឹត្តិការណ៍ថ្មីៗ
0
368

បើគិតត្រឹមយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានរកឃើញករណីថ្មី នៃវីរុសកូវីដ​១៩​នៅ​លើ​​មនុស្សចំនួន​៣១នាក់បន្ថែមទៀត  ធ្វើឲ្យចំនួនអ្នកផ្ទុកវីរុសដ៏កាចសាហាវនេះ​កើនឡើង​ដល់៨៤នាក់។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពជា បានឲ្យដឹងថា បើគិតត្រឹមយប់​ថ្ងៃអាទិត្យ ទី២២ខែមីនា​ ឆ្នាំ២០២០ កម្ពុជាបានរកឃើញករណីថ្មីចំនួន៣១នាក់ នៅក្នុងខេត្ត​ព្រះសីហនុ។ ក្នុងចំណោមករណីថ្មីនោះ គឺធ្វើតេស្ដរកឃើញទៅលើអ្នកទេសចរជនជាតិបារាំង​ចំនួន២៩នាក់ និងជនជាតិខ្មែរចំនួន២នាក់ ជាមគ្គុទ្ទេសក៍ទេសចររបស់ក្រុមជនជាតិបារាំង។

បើគិតត្រឹមត្រឹមវេលាម៉ោង៣ និង១០នាទីទៀបភ្លឺ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃទី២៣ ខែមីនា មាន​ប្រទេស និងដែនដីចំនួន១៩១ នៅទូទាំងពិភពលោក បានឆ្លងវីរុសកូរ៉ូណា ឬកូវីដ១៩ ដោយ​មានអ្នកឆ្លងចំនួន៣៣៤៥១៤នាក់ មានអ្នកជាសះស្បើយ៩៧៥៧៤នាក់ និងមានអ្នក​ស្លាប់ចំនួន១៤៥៩៩នាក់។សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជាទាំងស្រុងដូចខាងក្រោម៖