ពលរដ្ឋ​ខ្មែរ​ធ្វើការ​នៅ​ថៃ​សម្រុក​មក​ស្រុកកំណើត​ខណ​: ប្រទេស ថៃ បានប្រកាស​បិទ​ព្រំដែន​ជាមួយ​កម្ពុជា​

ព្រឹត្តិការណ៍ថ្មីៗ
0
2374
[wai id="6"]

[wai id="7"]
​ខណ​:​ពេលដែល​វីរុស Covid-19 ផ្ទុះ​រីក​រាលដាល​ជាស​កល ពលរដ្ឋ​ខ្មែរ​ធ្វើការ​នៅ​ថៃ​ជាង ៤​ម៉ឺន​នាក់ បាន​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ មុនពេល​កម្ពុជា​-​ថៃ បានសម្រេច​បិទ​ព្រំដែន​។ នេះ​បើតាម សម្ដេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៦ ខែមីនា ។​
​សម្តេច ស ខេង បាន​ថ្លែង​នៅ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​កាលពី​ម្សិលមិញ​ថា ក្នុងចំណោម​ពលរដ្ឋ​ទាំងនោះ​រួមមាន​ពី​ខេត្តបន្ទាយមានជ័យ​ជាង ៩ ២០០ នាក់ បាត់ដំបង ជាង ៧ ៦០០ នាក់ កំពង់ចាម ជាង ១ ១០០ នាក់ កំពង់ធំ ជាង ១ ៨០០ នាក់ កំពត ៥០០ នាក់ កណ្ដាល ជាង ១ ០០០ នាក់ ព្រៃវែង ជាង ២ ០០០ នាក់ ពោធិ៍សាត់​ជាង ៨០០ នាក់ សៀមរាប​ជាង ៥ ០០០ នាក់ តាកែវ ជាង ៨០០ នាក់ ឧ​ត្ត​រ​មានជ័យ ជាង ១ ៨០០ នាក់ និង​ខេត្ត​ត្បូងឃ្មុំ ជាង ១ ៣០០ នាក់​។​
ពាណិជ្ជកម្ម

​ចំនួន​នេះ​នៅ​មិនទាន់​បូក​បញ្ចូល​ជាមួយ​ខេត្ត​ផ្សេងៗ​ទៀត​ដែលមាន​ពលរដ្ឋ​ក្នុង​ចំនួន​តិច​នោះទេ​។ សម្តេច​ឲ្យ​ដឹង​ដែរ​ថា​មាន​មនុស្ស ២៤ នាក់ ដែល​បាន​ត្រឡប់​ពី​ប្រទេស ថៃ ត្រូវ​បានដាក់​ក្នុង​វិធានការ​នៅ​ដោយឡែក​នៅ​ខេត្ត​ព្រះសីហនុ​។ ការវិលត្រឡប់​យ៉ាងគំហុក​នៃ​ពលរដ្ឋ​ខ្មែរ​ធ្វើការ​នៅ​ថៃ​នេះ​ធ្វើឡើង បន្ទាប់ពី​ប្រទេស ថៃ បានប្រកាស​បិទ​ព្រំដែន​ជាមួយ​កម្ពុជា​ដែលជា​វិធានការ​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ ១៩​។​
​សម្ដេច ស ខេង បាន​បន្ថែមថា ពលករ​ខ្មែរ​រាប់ពាន់នាក់​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ ហើយ​អាជ្ញាធរ​មិនមាន​គ្រឿង​បរិក្ខារ ដើម្បី​ដាច់​ពួកគេ​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល ១៤​ថ្ងៃ​។ សម្ដេច បានស្នើរ​ឲ្យ​អាជ្ញាធរ​បន្ត​យកចិត្តទុកដាក់​ជាមួយ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ និង​ជំរុញ​ឲ្យ​មានការ​ផ្សព្វផ្សាយ​អប់រំ ដល់​ពួកគាត់​ឱ្យបាន​ដឹង​ពី​ការពារ​ឆ្លង​ជំងឺ​រាតត្បាត កូ​វីដ​១៩​។

​គិត​ត្រឹម​ថ្ងៃទី​២៦ ខែមីនា ថៃ​មាន​អ្នក​ផ្ទុក​កូ​វីដ​-១៩ ជាង​១​ពាន់​នាក់ ក្នុងនោះ​ស្លាប់​៤​នាក់ និង​ជាសះស្បើយ​៨៨​នាក់​។ ចំណែក កម្ពុជា មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៩៦​នាក់ តែ​បានជា​សះស្បើយ​វិញ​១០​នាក់ ។​
​សម្ដេច​សង្កត់ធ្ងន់ថា អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​យកចិត្តទុកដាក់ ធ្វើការ​ផ្សព្វផ្សាយ​ឃោសនា ណែនាំ​ប្រជាពលរដ្ឋ ឲ្យ​បាន​ច្រើនដង ដើម្បី​ឲ្យ​ពួកគេ​យល់ដឹង កាន់តែច្បាស់​បន្ថែមទៀត ទៅតាម​វិធាន​ការណែនាំ​អប់រំ​ទាំងឡាយ របស់​ក្រសួង សុខាភិបាល​៕
[wai id="5"]