ដំណើរ​វិវត្តន៍​ចុងក្រោយ​នៃ​ការរីក​រាលដាល​សកល​នៃ​ជំងឺ COVID-19​នៅក្នុង​តំបន់​អាស៊ី ខណៈដែល​ម៉ាឡេស៊ី​នៅតែ​ជា​ប្រទេស​ប្រឈម ខ្ពស់​នៃ​ការរីក​រាលដាល​ឆ្លង​វីរុស​

ព្រឹត្តិការណ៍ថ្មីៗ
0
2037
[wai id="6"]

[wai id="7"]
​ការឆ្លង​ជំងឺ COVID-19 នៅ​តំបន់​អាស៊ី ជាពិសេស​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក បាន​បន្ត​កើនឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ប្រទេស​ថៃ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​នេះ ចំនួន ១១១ នាក់​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​។ ប្រទេស​ថៃ​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង COVID-19 ចំនួន ១១១ នាក់​ផ្សេងទៀត​ដែលនាំឱ្យ​ចំនួន​សរុប​កើន​ដល់ ១.០៤៥ នាក់​និង​ស្លាប់​ចំនួន​៤​នាក់​។​

​ខណៈពេល​នោះដែរ ប្រទេស​ម៉ាឡេស៊ី បាន​រាយការណ៍​ករណី​ឆ្លង​កើន​នៃ​ជំងឺ COVID-19​ដល់​២.១៦១​នាក់ ពោលគឺ​កើនឡើង​១៣០​ករណី និង​ករណី​ស្លាប់​២៦​នាក់​។​
​រដ្ឋាភិបាល​ម៉ាឡេស៊ី ប្រកាស​កញ្ចប់​ថវិកា​ស​ង្គ្រោះ​៥៨​ពាន់​លាន​ដុល្លារ ដើម្បី​ទប់ទល់​ផលប៉ះពាល់​សេដ្ឋកិច្ច​បង្កឡើង​ដោយសារ​ការរីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​មួយ​នេះ​។​
​ចំណែកឯ​ប្រទេស​បង់​ក្លា​ដែ​ស រាយការណ៍​ករណី​ឆ្លង​ជំងឺ COVID-19 កើនឡើង​ដល់​៤៨​នាក់ ក្នុងនោះ​ពួកគេ​រកឃើញ​ករណី​ថ្មី​៤​នាក់ ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ និង​ករណី​ស្លាប់​៥​នាក់ ហើយ​ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កើនឡើង​ដល់​៩១​នាក់ និង​ករណី​ស្លាប់មាន​ចំនួន​៣​នាក់ ។​
ពាណិជ្ជកម្ម

​ចំនួន​ករណី​ស្លាប់​ដោយសារ​ជំងឺ COVID-19​នៅក្នុង​ប្រទេស​ឥណ្ឌា​វិញ បាន​កើន​ឡើងដល់ ១៧​នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ ខណៈដែល​ករណី​ឆ្លង​កើនឡើង​ដល់​៧២៤​នាក់ ។ រដ្ឋ​ភាគ​ខាងលិច​មហា​រ៉ា​ស្ត្រា ប្រទេស​ឥណ្ឌា ដោះលែង​អ្នកទោស​ប្រហែល​១១.០០០​នាក់ ដើម្បី​កាត់បន្ថយ​ចំនួន​មនុស្ស​លើស​ចំណុះ​ក្នុង​ពន្ធនាគារ ស្របពេល​មាន​ការរីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​មួយ​នេះ ។​
​ប្រទេស​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​ជំងឺ COVID-19 ចំនួន ១០៤ នាក់ បន្ថែមទៀត បើ​ប្រៀបធៀប​ទៅនឹង ២៤ ម៉ោង​មុន គិត​ត្រឹម​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​ក្នុងស្រុក​ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់ ៩.២៤១ នាក់​និង អ្នក​ស្លាប់មាន​១៣១​នាក់​។​

​ក្រសួងសុខាភិបាល​និង​រដ្ឋាភិបាល​ក្នុង​តំបន់​របស់​ប្រទេស​ជប៉ុន​បាន​និយាយថា​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ COVID-19 ចំនួន ៤៧ នាក់​ត្រូវបាន​បញ្ជា​ក់នៅ​ទីក្រុង​តូ​ក្យូ ដែលជា​កំណត់ត្រា​ថ្មី​មួយ​នៃ​ការឆ្លង​ប្រចាំថ្ងៃ​នៅក្នុង​រដ្ឋធានី​នេះ ដែល​ធ្វើឱ្យ​ចំនួន​មនុស្ស​ឆ្លង​នៅក្នុង​ប្រទេស​ជប៉ុន​កើន​ដល់ ១,៣៧៣ នាក់​គិត​ត្រឹម​ម៉ោង ៦ ៣០ នាទី​ម៉ោង​ក្នុងស្រុក​។​
​ក្រសួងសុខាភិបាល​សហ​ព័ន្ធ​បាន​និយាយថា​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ COVID-19 នៅក្នុង​ប្រទេស​ឥណ្ឌា​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​កើនឡើង​ដល់ ១៣ នាក់ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ចំនួន ៦៤៩ នាក់ ត្រូវបាន​រាយការណ៍​មកទល់ពេលនេះ​។
​ប្រទេស​ហ្វីលីពីន​បាន​រាយការណ៍​ថា​មាន​មនុស្ស​ចំនួន ៧១ នាក់​បន្ថែមទៀត​រួមទាំង​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ដែល​បានធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ COVID-19 ដែល​ធ្វើអោយ​ចំនួន​ករណី​សរុប​កើន​ឡើងដល់ ៧០៧ នាក់​និង​អ្នក​ស្លាប់មាន​៤៥​នាក់ ។ ប្រទេស​ហ្វីលីពីន កី​លុបចោល​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​សហរដ្ឋអាមេរិក ដោយសារ​ការរីក​រាល​ដាល​សកល​នៃ​ជំងឺ COVID-19 ។​

​ក្រសួងសុខាភិបាល​ប្រទេស​វៀតណាម​បានបញ្ជាក់​ពី​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ COVID-19 ចំនួន ៧ ករណី​បន្ថែមទៀត​ដែល​ធ្វើឱ្យ​ចំនួន​សរុប​នៅក្នុង​ប្រទេស​នេះ​កើន​ដល់ ១៤៨ នាក់​។​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ COVID-19 នៅក្នុង​ប្រទេស​អូស្ត្រាលី​បាន​កើនឡើង​ពី ៨ នាក់​ទៅ ១៣ នាក់​ក្នុង​មួយថ្ងៃ​។​មនុស្ស​ចំនួន ២,៩៩៧ នាក់​ត្រូវបាន​បញ្ជាក់ថា​បាន​ឆ្លង​ជំងឺ COVID-19​នៅ​ប្រទេស​អូស្ត្រាលី​។​
​លោក Phouthone Moungpak អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​និយាយថា​ប្រទេស​ឡាវ​បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ COVID-19 ចំនួន ៣ បន្ថែមទៀត ដែល​នាំ​ឲ្យ ចំនួន​សរុប​កើន​ឡើងដល់ ៦ នាក់​។​
​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា​អ្នកជំងឺ​វិជ្ជមាន​ចំនួន ៣ នាក់​បន្ថែមទៀត បានជា​សះស្បើយ​ឡើងវិញ នៅ​ប្រទេស​ម៉ា​ល់​ឌី​វ​ដែលនាំឱ្យ​ចំនួន​អ្នកជា​សរុប​របស់​ប្រទេស​នេះ​កើន​ដល់​៥ នាក់​។​ខណៈ​អ្នក​ឆ្លង​មាន​ចំនួន​១៣​នាក់​។​
​ក្រសួងសុខាភិបាល​បាន​និយាយថា​មនុស្ស​សរុប​ចំនួន ២៣ នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ COVID-19 នៅ​ប្រទេស​ម៉ាឡេស៊ី​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ដោយមាន​ករណី​ឆ្លង​ថ្មី​ចំនួន ២៣៥ នាក់ កើនឡើង​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​ដែល​នាំ​ឲ្យ​ចំនួន​សរុប​កើន​ដល់ ២.០៣១ នាក់​។

​ចំនួន​អ្នកស្លាប់​សោយ​សារ​ជំងឺ COVID-19 នៅ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​កើនឡើង​ដល់ ៧៨ នាក់​ហើយ​គិត​ត្រឹម​វេលា​ថ្ងៃត្រង់ ម៉ោង​ក្នុងស្រុក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុងនោះ​មនុស្ស​ចំនួន ៨៩៣ នាក់ ត្រូវបាន​បញ្ជាក់ថា​បាន​ឆ្លង​ជំងឺ នៅក្នុង​ប្រទេស​ប្រជុំ​កោះ មួយ​នេះ ហើយ​អ្នកជំងឺ ៣៥ នាក់​បានជា​សះស្បើយ​ពី​ជំងឺ​នេះ​៕
[wai id="5"]