កងទ័ព​រំដោះប្រជាជន​ចិន​បាន​ជញ្ជូន​សម្ភារៈ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​វីរុស​COVID-19 មកដល់​កម្ពុជា​ហើយ !

ព្រឹត្តិការណ៍ថ្មីៗ
0
2634


នា​ថ្ងៃទី​១ ខែមេសា​នេះ យន្តហោះ​មួយគ្រឿង​ប្រភេទ​IL-76​ដែលជា​យន្តហោះ​របស់​ក​ង​ទ័ព​រំដោះប្រជាជន​ចិន​ដែល បាន​ដឹកជញ្ជូន​សម្ភារៈ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​វីរុស​COVID-19 ដែលជា​ជំនួយ​លើក​ទី​២​ជូន​ចំពោះ​ភាគី​កម្ពុជា ត្រូវបាន​ចុះចត​យ៉ាង​ជោគជ័យ​ក្នុង​អាកាសយានដ្ឋាន​រាជធានី​ភ្នំពេញ​។ នេះ​បើ​យោងតាម​ការ​បង្ហោះ​នៅលើ​ផេ​ក​ហ្វេ​ស​បុក​របស់​ស្ថានទូត​ចិន​នៅ​ថ្ងៃទី ១ មេសា នេះ​។​

​លោក Li Jingfeng អនុព័ន្ធយោធា​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា និង​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ស៊ុំ សំណាង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ នៃ​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​អញ្ជើញ​ចូលរួម​ស្វាគមន៍ និង​ព្រមទាំង​បានរៀបចំ​ពិធី​ប្រគល់ និង​ទទួល​សម្ភារៈ​ក្នុង​អាកាស​យានយន្ត​ផងដែរ​។​